រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបន្តអនុវត្តការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាង សមិទ្ធផល និងដោះស្រាយ ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តអនុវត្ត ការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និងដោះស្រាយ ឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការស្នើឡើងបែបនេះក្នុងអង្គប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋា ភិបាល់ចុះមូលដ្ឋានខេត្តកំពង់ចាម បានស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច បន្តបំពេញការងារស្របតាមតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ​ ប្រកបដោយ តម្លាភាព និងគណនេយ្យភាព។ ព្រមទាំងបន្តកិច្ចសហការក្នុងការធ្វើអន្តរាគមន៍ ដល់មូលដ្ឋាន ការឆ្លើយតបគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានស្នេីឱ្យបន្តរួមសហការគ្នារវាងក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអប់រំ ផ្សព្វផ្សាយ និង បំផុតចលនាឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការរួមគ្នាទប់ស្កាត់បទល្មើស នានារួមមាន៖ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង អំពើជួញដូរមនុស្សជាដើម តាមរយៈ ការអនុវត្តគោលនយោបាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» និងការចូលរួមគោរពច្បាប់ចរាចរណ៍ សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផងដែរ​៕
👍4
11👍2
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ  «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។

ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
6
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចុះជួយមូលដ្ឋានឃុំពាមកោះស្នា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាកចំនួន ១៥គ្រួសារ ដែលរស់នៅក្នុងភូមិពាមក្រៅ ភូមិពាមក្នុង ភូមិដីលើ ភូមិទួលរការ ភូមិដីដុះ ភូមិព្រែកសង្កែកើត ភូមិព្រែកសង្កែលិច ភូមិកោះកណ្ដាល និងភូមិស្រែសង្កែ ក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។
អំណោយរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ១៥ គ្រួសារ រួមមាន៖ អង្ករ ២០គីឡូក្រាម,ត្រីខមួយយួរ,ទឹកត្រីមួយយួរ,ទឹកស៊ីអ៊ីវមួយយួរ,មីមួយកេស និងថវិកា ចំនួន ៥០,០០០រៀល និងឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ចំនួន ២៧០,០០០ រៀល ជាមួយគ្នានេះ ក្រុមការងារបានចុះសួរសុខទុក្ខ មេភូមិដីដុះ ដែលមានជំងឺប្រចាំកាយ និងបានឧបត្ថម្ភថវិកា ចំនួន ២០០,០០០រៀល។

      
7
Media is too big
VIEW IN TELEGRAM
កំពង់ចាមកំពង់ចិត្ដ
7
Media is too big
VIEW IN TELEGRAM
«មានផ្លូវ មានក្ដីសង្ឃឹម» ប្រជាពលរដ្ឋ នៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសេចក្ដីត្រេកអរបន្ទាប់ពីរាជរដ្ឋាភិបាលធ្វើផ្លូវស្អាតក្នុងមូលដ្ឋានរបស់ខ្លួន
4
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:០០នាទី លោក ភោគ សាវុធ  អភិបាល នៃគណៈអភិបាលស្រុកកងមាស  និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកកងមាស លោកអនុប្រធាន អ.ន.ក ស្រុក និងសមាជិកសមាជិការពាក់ព័ន្ធទាំងអស់ក្នុងស្រុកកងមាស បាននាំយកថវិកា បេឡាមរណសង្គ្រោះ ចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ១គ្រួសារ ឈ្មោះ ខែត អឿន ភេទស្រី មានទីលំនៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម មុខសញ្ញាគ្រួសារពលី (យោធា) ចំណែកអ្នកទទួលបណ្ដាំមរតកឈ្មោះ ជួន ឃ្មុំ ភេទប្រុស ត្រូវជាប្ដី មានទីលំនៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម។