រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
នាថ្ងៃព្រឹកទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពសូចនាករលេខ១១ និងលេខ១៣ សម្រាប់ខេត្តកំពង់ចាម។

គោលបំណងនៃកិច្ចប្រជុំ ៖ ដើម្បីពិនិត្យ និងវាយតម្លៃសូចនាករលេខ១១ ដើម្បីកំណត់កម្រិតវឌ្ឍនភាពនៃការអនុវត្តបទដ្ឋាន និងគោលការណ៍ណែនាំទាំង ៤ប្រភេទ (រួមមាន៖ បទដ្ឋានអប្បរមាសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋាន, គោលការណ៍បញ្ជូន, គោលការណ៍ណែនាំថ្នាក់ជាតិក្នុងវិស័យសុខាភិបាល, និងគោលការណ៍ណែនាំស្តីពីកិច្ចការពារផ្លូវច្បាប់) នៅតាមក្រុង/ស្រុកគោលដៅ ព្រមទាំងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសូចនាករ GBV ក្នុងខេត្តកំពង់ចាម និងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ ជាមួយកម្មវិធី ACCESS 2 ដើម្បីប្រមូលធាតុចូលសម្រាប់តម្រង់ទិសផែនការសកម្មភាពបន្ត។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ថ្នាក់ខេត្ត/ស្រុកគោលដៅ, លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុកទាំង១០, តំណាងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) និងក្រុមការងារផ្នែក GBV នៃកម្មវិធី ACCESS 2 ផងដែរ។
👍1
សេចក្ដីជូនដំណឹង ស្ដីពីលទ្ធផលកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
👍1
អភិបាលខេត្តកំពង់ចាម បានស្នើឱ្យបន្តអនុវត្តការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាង សមិទ្ធផល និងដោះស្រាយ ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ បន្តអនុវត្ត ការងារអភិវឌ្ឍមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា និងដោះស្រាយ ឆ្លើយតប សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។ ការស្នើឡើងបែបនេះក្នុងអង្គប្រជុំបូកសរុបលទ្ធផល ការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អនុប្រធានអចិន្ត្រៃយ៍ ក្រុមការងាររាជរដ្ឋា ភិបាល់ចុះមូលដ្ឋានខេត្តកំពង់ចាម បានស្នើដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច បន្តបំពេញការងារស្របតាមតួនាទីរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ​ ប្រកបដោយ តម្លាភាព និងគណនេយ្យភាព។ ព្រមទាំងបន្តកិច្ចសហការក្នុងការធ្វើអន្តរាគមន៍ ដល់មូលដ្ឋាន ការឆ្លើយតបគ្រោះធម្មជាតិ ជំងឺឆ្លងរាតត្បាត ឬគ្រោះថ្នាក់ផ្សេងៗ ដើម្បីការពារ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បានស្នេីឱ្យបន្តរួមសហការគ្នារវាងក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអប់រំ ផ្សព្វផ្សាយ និង បំផុតចលនាឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការរួមគ្នាទប់ស្កាត់បទល្មើស នានារួមមាន៖ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង អំពើជួញដូរមនុស្សជាដើម តាមរយៈ ការអនុវត្តគោលនយោបាយ«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» និងការចូលរួមគោរពច្បាប់ចរាចរណ៍ សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍​ផងដែរ​៕
👍4
11👍2
ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានាធិបតីចិនបានវាយតម្លៃខ្ពស់ចំពោះភាពរឹងមាំនៃទំនាក់ទំនង និងមិត្តភាពដែកថែបរវាង ចិន-កម្ពុជា ព្រមទាំងបានសង្កត់ធ្ងន់ថា ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងពន្លឿនការសម្រេចបាននូវ  «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីធានាបាននូវការរីកចម្រើនជាបន្តបន្ទាប់។

ជាការឆ្លើយតប សម្ដេចធិបតីបានអបអរសាទររដ្ឋាភិបាលចិនចំពោះជោគជ័យនៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ចំពោះការបន្តគាំទ្រ និងផ្ដល់ជំនួយ ដែលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  កសាងហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ជាថ្មីថា កម្ពុជាបន្តប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ដោយចាត់ទុកបញ្ហាតៃវ៉ាន់ ហុងកុង ស៊ីចាំង និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ បន្ថែមលើនេះ, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ហើយប្រទេសទាំងពីរកំពុងរួមគ្នាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។

សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់លើគំនិតផ្តួចផ្តើម និងទិសដៅការងារបន្ត សំដៅបន្តពង្រឹងនិងពង្រីកវិស័យគន្លឹះ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត រួមមាន៖ វិស័យនយោបាយ-ការទូត, សេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ថាមពលអគ្គិសនី, បញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថល, កសិកម្ម, ការពារជាតិ និងសន្តិសុខ។

មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបជូនឯកឧត្តមប្រធានាធិបតីចិន អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
6