រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
អភិបាលខេត្តកំពង់ចាម ជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដាក់ចេញនូវការណែនាំជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ បន្តរៀបចំវេទិកាសាធារណៈក្រុមតូចៗ និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីឈ្វេងយល់ដោយផ្ទាល់នូវក្តីកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ក្រុមការងារត្រូវសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

ទន្ទឹមនឹងនេះដែរ លេខាធិការដ្ឋានត្រូវបូកសរុបលទ្ធផលការងារ និងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យបានទាន់ពេលវេលា រួមនឹងការដោះស្រាយ ឆ្លើយតបសំណើ បញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមការងារទាំងអស់បង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានាបានលឿនរហ័ស ព្រោះថាទាំងនេះគឺជាសូចនាករគន្លឹះក្នុងការវាស់វែងពីប្រសិទ្ធភាពការងាររបស់ក្រុមការងារយើង ក្នុងការបំរើប្រជាពលរដ្ឋ៕
3👎1
👍61
នាថ្ងៃព្រឹកទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ ឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពសូចនាករលេខ១១ និងលេខ១៣ សម្រាប់ខេត្តកំពង់ចាម។

គោលបំណងនៃកិច្ចប្រជុំ ៖ ដើម្បីពិនិត្យ និងវាយតម្លៃសូចនាករលេខ១១ ដើម្បីកំណត់កម្រិតវឌ្ឍនភាពនៃការអនុវត្តបទដ្ឋាន និងគោលការណ៍ណែនាំទាំង ៤ប្រភេទ (រួមមាន៖ បទដ្ឋានអប្បរមាសម្រាប់ការប្រឹក្សាយោបល់ជាមូលដ្ឋាន, គោលការណ៍បញ្ជូន, គោលការណ៍ណែនាំថ្នាក់ជាតិក្នុងវិស័យសុខាភិបាល, និងគោលការណ៍ណែនាំស្តីពីកិច្ចការពារផ្លូវច្បាប់) នៅតាមក្រុង/ស្រុកគោលដៅ ព្រមទាំងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសូចនាករ GBV ក្នុងខេត្តកំពង់ចាម និងពង្រឹងកិច្ចសហការរវាងភាគីពាក់ព័ន្ធ ជាមួយកម្មវិធី ACCESS 2 ដើម្បីប្រមូលធាតុចូលសម្រាប់តម្រង់ទិសផែនការសកម្មភាពបន្ត។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា នៃក្រុមការងារឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ថ្នាក់ខេត្ត/ស្រុកគោលដៅ, លោក លោកស្រី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង-ស្រុកទាំង១០, តំណាងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) និងក្រុមការងារផ្នែក GBV នៃកម្មវិធី ACCESS 2 ផងដែរ។
👍1