រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចូលរួមកិច្ចប្រជុំឆមាសទី១ ក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប) ក្រោមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈប្រព័ន្ធនិម្មិត (Zoom) នៅសាលប្រជុំសាលាខេត្តកំពង់ចាម ។

គោលបំណងនៃកិច្ចប្រជុំ៖
១-ដើម្បីចែករំលែកលទ្ធផលការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ឆមាសទី១ ឆ្នាំ២០២៦។
២-ចែករំលែកវឌ្ឍនភាពការអនុវត្ត នៃដំណោះស្រាយជំរុញការថែទាំសុខភាពបឋម។
៣-ពិភាក្សាពីការចូលរួមរបស់ថ្នាក់ក្រោមជាតិ និងអង្គការដៃគូ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី អភិបាលរងស្រុកកំពង់សៀម , លោក ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត , លោក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
អភិបាលខេត្តកំពង់ចាម ជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានដាក់ចេញនូវការណែនាំជម្រុញដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ បន្តរៀបចំវេទិកាសាធារណៈក្រុមតូចៗ និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ដើម្បីឈ្វេងយល់ដោយផ្ទាល់នូវក្តីកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ក្រុមការងារត្រូវសហការជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ធ្វើការដោះស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

ទន្ទឹមនឹងនេះដែរ លេខាធិការដ្ឋានត្រូវបូកសរុបលទ្ធផលការងារ និងវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ឱ្យបានទាន់ពេលវេលា រួមនឹងការដោះស្រាយ ឆ្លើយតបសំណើ បញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យក្រុមការងារទាំងអស់បង្កើនការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាប្រឈមនានាបានលឿនរហ័ស ព្រោះថាទាំងនេះគឺជាសូចនាករគន្លឹះក្នុងការវាស់វែងពីប្រសិទ្ធភាពការងាររបស់ក្រុមការងារយើង ក្នុងការបំរើប្រជាពលរដ្ឋ៕
3👎1
👍61