រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
វេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមប្រធានបទ "ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាល"

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ និងលោក ស៊ីម គង់ អភិបាលនៃគណ:អភិបាលស្រុកជើងព្រៃ បានអញ្ជើញដឹកនាំវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកជើងព្រៃ ក្រោមប្រធានបទការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាល ដែលវេទិកានេះធ្វើនៅបរិវេណវត្តសិរីអម្ពរវ័ន ហៅវត្តព្នៅកើត ស្ថិតក្នុងភូមិព្នៅកើត ឃុំព្រៃចារ ស្រុកជើងព្រៃ។ វេទិកានេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក, លោក អភិបាលរងស្រុក, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ, លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក, លោក លោកស្រីមេឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍រដ្ឋបាល មេភូមិ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៣៧៨ នាក់ ស្រី១២៥ នាក់។

វេទិកាពេញមួយព្រឹក ទទួលបានសំណើសំណូមពររបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៦ ក្នុងនោះបានដោះស្រាយនៅនឹងកន្លែងបានចំនួន ១៤ និងសិក្សាដើម្បីដោះស្រាយបន្តចំនួន ០២។
ខេត្តកំពង់ចាមមានភ្លៀងធ្លាក់គ្រប់ដណ្តប់ទូទាំងខេត្ត ខណៈទឹកទន្លេមេគង្គខេត្តបានបន្តឡើងបន្តិច

ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាមកាលពីម្សិលមិញមានភ្លៀងធ្លាក់តិច ឫច្រើនទៅតាមទីកន្លែង ជាក់ស្តែងយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាស្ថានភាពអកាសធាតុនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គឺមានភ្លៀងធ្លាក់នៅតាមបណ្តាឃុំជាច្រើន នៅក្នុងស្រុក/ក្រុងទាំង១០របស់ខេត្តកំពង់ចាម។ ជាមួយគ្នានេះចំពោះស្ថានភាពទឹកទន្លេមេគង្គនៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦នេះកម្ពស់ទន្លេបានបន្តឡើងបន្តិចប៉ុណ្ណោះនៅកម្ពស់០៩.២២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០១ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេ មានកម្ពស់ ១០.០២ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ។

ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។
Media is too big
VIEW IN TELEGRAM
អភិបាលខេត្តកំពង់ចាម ជំរុញអ្នកពាក់ព័ន្ធឱ្យបន្តរួមគ្នា ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចបោកប្រាស់តាម ទូរស័ព្ទ និងបណ្តាញសង្គម
https://www.facebook.com/share/p/1GKm6e4jE8/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
3👍1🙏1