រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.7K photos
1.75K videos
21 files
2.22K links
Download Telegram
8
នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០០៨ សហវ.ស.រ.ណ.អហក ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការរាជធានី ខេត្តឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ។

គោលបំណងនៃកិច្ចប្រជុំ៖ ផ្សព្វផ្សាយឱ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បានយល់ដឹងអំពីនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ពិភាក្សា និងបញ្ហាផ្សេងៗ។

កិច្ចប្រជុំបានរៀបចំធ្វើនៅសាលាខេត្តកំពង់ចាម (សាលសន្និសីទ) ដោយមានការអញ្ជើញចូលរួមពី លោក ពត សុខា អនុប្រធាននាយកដ្ឋានគ្រប់គ្រងរដ្ឋបាល និងបច្ចេកទេស នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី , លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត , នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្ត្រីជំនាញ , មន្ទីរ-អង្គភាពពាក់ព័ន្ធ , អភិបាល អភិបាលរង ក្រុង ស្រុក , នាយករដ្ឋបាលក្រុង ស្រុក , ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលក្រុង ស្រុក , មេឃុំ ចៅសង្កាត់ និងជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ផងដែរ។
5
https://www.facebook.com/share/p/14oUw39Yx9T/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
6
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ​ និងពិនិត្យស្ថានភាពបង្កបង្កេីនផលរបស់បងប្អូនប្រជាកសិក ស្ថិតក្នុងឃុំតាប្រុក​ ស្រុកចំការលើ។
8👍2🙏2