ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត
ស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងបន្តិចទៀត បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះទឹកទន្លេបានបន្តឡើងថែមទៀតនៅកម្ពស់០៩.២១ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០៥ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៥ទឹកទន្លេ មានកម្ពស់ ១០.០០ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ។
ប្រភព: ការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

❤2
រដ្ឋបាលខេត្តកំពង់ចាម បើកយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម»
រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅបរវេណសាលាស្រុកចំការលើ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបំផុសចលនាឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដែលបង្កឡើងដោយមូសខ្លា ខណៈដែលរដូវវស្សាបានឈានចូលមកដល់។
ឯកឧត្តម អភិបាលខេត្ត បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺដែលឆ្លងតាមរយៈមូសខ្លា ដែលអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ សុខភាព និងអាយុជីវិត ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវ។
ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការគន្លឹះ ចំនួនដូចជា៖
-ណែនាំឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវសម្អាតជុំវិញផ្ទះ ករណីមានសម្ភារៈដក់ទឹកដូចជា ឡានម៉ូតូចាស់ៗ សំបកកង់ ត្រឡោកដូង និងដបកែវ ត្រូវកប់ ឬដុតចោល។ ត្រូវដាក់ថ្នាំអាប៊ែតក្នុងពាង ឬអាងស្តុកទឹក និងត្រូវលាងសម្អាតសម្ភារៈប្រើប្រាស់ទឹកឱ្យបានទៀងទាត់ (យ៉ាងតិច ១ដងក្នុង ១សប្តាហ៍)។ ត្រូវសម្រាកក្នុងមុងជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង ដើម្បីការពារកុំឱ្យមូសខាំ។ វិធីសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត គឺការចូលរួមបង្ការពីបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា តាមពាក្យស្លោក "គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម" ចាប់ផ្តើមពីផ្ទះរបស់យើងម្នាក់ៗ។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ប្រសិនបើពិនិត្យឃើញថាកូនចៅមានអាកប្បកិរិយាក្តៅខ្លួនខ្លាំងខុសធម្មតា សូមប្រញាប់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដោយមិនត្រូវទិញថ្នាំមកព្យាបាលដោយខ្លួនឯង ឬផ្សំថ្នាំតាមផ្ទះនោះឡើយ៕

❤6👍2👏2