រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.7K photos
1.75K videos
21 files
2.22K links
Download Telegram
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលបំពេញស្ថិតិកង់បី ឬរ៉ឺម៉ក ដែលបានចុះ និងមិនទាន់ចុះក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមបណ្ដាលក្រុង ស្រុក ដើម្បីអនុវត្តអន្តរាគមន៍គាំពារសង្គម ដែលរងផលប៉ះពាល់អំឡុងមានសម្ពាធទៅការកើតឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ក្រោមអធិបតីភាពឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ ។
កិច្ចប្រជុំធ្វើនៅសាលប្រជុំ(ផអ៣) សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក អគ្គនាយករង នៃអគ្គនាយកដ្ឋានផែនការ , លោក អនុប្រធាននាយកដ្ឋាន, លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, លោក ប្រធានមន្ទីរផែនការខេត្ត, តំណាងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
2
នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្តប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បានអញ្ជើញចូលរួម ក្នុងជំនួបពិភាក្សាការងារ ជាមួយអង្គការ បេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដើម្បីសិក្សា និងពិគ្រោះយោបល់ក្នុងការកសាងគម្រោងពង្រឹងសមត្ថភាព ដល់ក្រុមការងារលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៅសាលប្រជុំនៃរដ្ឋបាលខេត្ត ។

ក្នុងជំនួបពិភាក្សានេះមានការអញ្ជើញចូលរួមពី លោក ជុំ សាអែម នាយកប្រចាំប្រទេស អង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) និងសហការី , លោក លោកស្រី សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.ខ.ប.ជ, លោក លោកស្រី ប្រធាន/អនុប្រធាន ក្រុមការងារក្រុមការងារក្រុមជំនាញទាំង៦។

ជំនួបពិភាក្សា ធ្វើឡើងក្នុងគោលបំណង៖
- យល់ដឹងពីដំណើរការ នៃការរៀបចំ និងអនុវត្តផែនការ ការងារប្រចាំឆ្នាំ។
- កំណត់អាទិភាពសកម្មភាព បែងចែកថវិកា ការ រៀបចំរចនាសម្ព័ន្ធនិងគ្រប់គ្រងបុគ្គលិក។
- សម្របសម្រួលសកម្មភាពរវាងក្រុមការងារអន្តរមន្ទីរ នៃក្រុមជំនាញ ទាំង៦ ស្វែងយល់បន្ថែមពីការអនុវត្តល្អៗ និងចំណុចដែលត្រូវកែលម្អក្នុងកិច្ចសហការរវាងក្រុមជំនាញទាំង ៦ និងគ.ខ.ប.ជ ។

ក្នុងឱកាសនោះដែរ លោកជំទាវ ប្រធាន បានស្នើដល់ អង្គការ IJM ឱ្យជួយផ្ដល់ការគាំទ្រលើ ការអប់រំ ផ្សព្វផ្សាយ ការបណ្តុះបណ្តាលជំនាញដល់ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារក្រុមជំនាញទាំង ៦ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ។
4