រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
34.8K photos
1.76K videos
21 files
2.23K links
Download Telegram
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកងមាស-បាធាយ និងកម្លាំងកងរាជអាវុធហត្ថស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ និងច្បារអំពៅ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជល ផលបានចំនួន ៤ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖
+ករណីទី១
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ) ចំនួន៤កន្លែង សរុបប្រវែង ៧២ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន៧មាត់
-បង្គោលចម្រឹងចំនួន ៧៥ដើម
-លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម
នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី២
-ឧបករណ៍ដាយស្បៃមុងទំហំ ៥×២×១២ម៉ែត្រ ចំនួន២មាត់នៅចំណុចព្រែកមេ ស ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៣
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន២កន្លែងសរុបប្រវែង៦៤ម៉ែត្រ
-ឧបករណ៍លូស្បៃមុងចំនួន១មាត់
-ឧបករណ៍រ៉ាវចំនួន ២មាត់
-បង្គោលចម្រឹងចំនួន ៧២ដើម
នៅចំណុចចុងព្រែកជីក ឃុំព្រែកកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
+ករណីទី៤
-រុះរើរបាំងផ្ចិតព្រែក(សាច់រ៉ាវ)ចំនួន១កន្លែង ប្រវែង១៧ម៉ែត្រ
-ឧបករណ៍រ៉ាវចំនួន២មាត់
-បង្គោលចម្រឹងចំនួន១៥ដើម
-លែងត្រីចម្រុះទម្ងន់៤គីឡូក្រាម
នៅចំណុចស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។

បន្ទាប់មក នៅថ្ងៃដដែល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរស្រុកកោះសូទិន កងកម្លាំងប្រដាប់វុធទាំង៣ ភូមិបាលស្រុកកោះសូទិន អាជ្ញាធរឃុំល្វេ ក្រុមប្រឹក្សាឃុំ មេភូមិព្រែកចង្ក្រាន បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែងការលួចទន្ទ្រានព្រៃលិចទឹក ក្រុមការងារសមត្ថកិច្ចម្រុះបានឃេីញមានស្នាមទន្ទ្រាន ទំហំប្រ ហែល ១ហិតតា និងស្នាមជីកប្រឡាយមួយខ្សែនៅចំណុចក្រពេីតាំង ភូមិព្រែកចង្ក្រាន ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។បន្ទាប់មកក្រុមការងារចម្រុះបន្តស្រាវ ជ្រាវរកឃេីញអ្នកលួចទន្ទ្រាន បានកោះហៅមកសួរនាំ និងធ្វេីកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកកម្មភាពទន្ទ្រានដីព្រៃលិចទឹកនេះ និងដកហូតរក្សាទុកជាសម្បត្តិរដ្ឋវិញ ដែលមានឈ្មោះឃាង ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកព្នៅ ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
👍4
Media is too big
VIEW IN TELEGRAM
ទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃនេះបានបន្តឡើងកម្ពស់០.២២សង់ទីម៉ែត្រ
នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។
3
🥰4