រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីដីធ្លី និងការអាស្រ័យផល ចំនួន ៥ករណី ក្នុងស្រុកស្រីសន្ធរ

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយលើករណីដីធ្លី និងការអាស្រ័យផលរបស់ប្រជាពលរដ្ឋចំនួន ៥ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ អភិបាលស្រុក អាជ្ញាធរឃុំ និងមន្ត្រីពាក់ព័ន្ធ។

របៀបវារៈសំខាន់ៗទាំង ៥ករណី ដែលត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះ រួមមាន៖

ករណីទី១៖ ការអាស្រ័យផល ដាំដំណាំ និងសាងសង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើដីចំណីទន្លេ ព្រែក និងអរ ស្ថិតនៅក្នុងឃុំព្រែកដំបូក ឃុំស្វាយខ្សាច់ភ្នំ និងឃុំឫស្សីស្រុក។

ករណីទី២៖ ការពិនិត្យដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋ នៅជុំវិញទួលទាំង៣ រួមមាន៖ ទួលរត់លាវ ទួលចេតិយ៍ និងទួលច្រនៀង ស្ថិតនៅក្នុងឃុំបឹងវែង និងឃុំបារាយណ៍។

ករណីទី៣៖ ករណីដីអាស្រ័យផលរបស់ប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលនៅជុំវិញបឹងរាម ស្ថិតនៅក្នុងឃុំប្រាំយ៉ាម ឃុំផ្ទះកណ្តាល និងឃុំបារាយណ៍។

ករណីទី៤៖ ករណីដីអាស្រ័យផលរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងបឹងរាម ដែលបានចុះបញ្ជីកម្មសិទ្ធិជាដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ករណីទី៥៖ ករណីបងប្អូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលដីនៅក្នុងតំបន់ទំនប់បាយដេ ស្ថិតនៅក្នុងភូមិកំធ្លាក់ ឃុំបារាយណ៍។

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញ និងណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះពិនិត្យ សិក្សាស្រាវជ្រាវ និងផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីទាំងនោះឲ្យបានច្បាស់លាស់ ម៉ត់ចត់ និងតម្លាភាព ដើម្បីស្វែងរកដំណោះស្រាយសមស្រប ស្របតាមនីតិវិធីច្បាប់ បង្ការផលប៉ះពាល់ និងធានាបាននូវផលប្រយោជន៍ស្របច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋផងដែរ។
2
5👏2
https://www.facebook.com/share/p/1LeRQpUFyP/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
7👏3👍2
សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាម សម្រាប់ខែមិថុនា ឆ្នាំ២០២៦
1
#ព័ត៌មានលម្អិតអំពីផ្លូវបេតុងនិងកៅស៊ូ (ទំនប់ជ្រោយចេក)

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងការកែប្រែតំបន់បទមួយចំនួនដែលមានសក្កានុពលពីធម្មជាតិ ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ដ៏ទាក់ទាញសម្រាប់ខេត្ត តួយ៉ាង៖ (ទំនបជ្រោយចេក) ឯកឧត្តមអភិបាលខេត្ត បានខិតខំរកដៃគូអភិវឌ្ឍន៍ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តគម្រោង រហូតធ្វើឲ្យសមិទ្ធផល បានលេចជារូបរាងឡើង ក្នុងរយៈពេលដ៏ខ្លី។

#អំពីវឌ្ឍនភាព (ទំនប់ជ្រោយចេក)
-ផ្លូវមានប្រវែងសរុប ១៣.៨០០គ.ម
-ទទឹងផ្លូវបេតុង និងកៅស៊ូពីរជាន់ ៖ ៧ ម៉ែត្រ
-កម្រាលបេតុង OS ២.៦៨០គ.ម
-កម្រាលកៅស៊ូពិរជាន់៖ ១១.១២០គ.ម
-ចំណុចចាប់ផ្ដើម និងចុងបញ្ចប់ផ្លូវ ភូមិទួលចំបក់ ឃុំទ្រាន ទៅដល់ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

#ទីតាំងផ្លូវ៖ ឆ្លងកាត់ភូមិទ្រាន ភូមិបថង ភូមិទួលចំបក់ ភូមិវាលគ្រៀល ភូមិស្តុក ភូមិស្រក ជាផ្លូវតភ្ជាប់ ទៅផ្លូវកៅស៊ូពីជាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទចាប់ពីរង្វង់មូលភូមិស្រកទៅផ្លូវជាតិ៧១C ។

#អត្ថប្រយោជន៍ផ្លូវ៖ សាលា ០៣ មណ្ឌុលសុខភាព០២ ផ្សារ០២ វត្ត០២ និងដឹកជញ្ជូន កសិផល និងផលិតផលចេញចូលជាប្រចាំ មកកាន់ទីផ្សារ។

#ឆ្នាំសាងសង់និងប្រភពថវិកា៖ ២០២៣-២០២៦ សាងសង់ដោយគម្រោងកែលម្អការតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់( RCIP)ដោយប្រើប្រាស់ថវិកាសហកាប្រតិបត្តិការរបស់រាជរដ្ឋភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី(WB) សរុបទឹកប្រាក់ ៣,០៦៤,៩២១.៨៨ ដុល្លារ គម្រោងស្ថិតក្នុងសុពលភាព។

#ចំនួនប្រជាជនអ្នកទទួលផលដោយផ្ទាល់ ១៩៤១៤ នាក់ .ការងារលូគ្រប់ប្រភេទ ផ្លាក និងបង្គោលសុវត្តិភាព

#លូអ៊ុយ ៖ ៣ ៤៦៥ម -ផ្លាកចរាចរណ៍ ១៧៩
-បង្គោលសុវត្ថិភាព៖ ១៣១២
-ការងារបេតុងការពារជើងផ្លូវត្រង់កន្លែងទំនប់ជ្រោយចេកពីកន្លែងប្រវែងសរុប ៤០០ ម
១៤.នៅលើទំនប់កែបមានដាក់របាំងដែកសរុបប្រវែង ១២០៕
7