រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35K photos
1.77K videos
21 files
2.23K links
Download Telegram
វេលាម៉ោង៧:០០នាទី ព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦

មន្ត្រីសាលាខេត្តកំពង់ចាម បានបំពេញកាតព្វកិច្ចចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា 🙏🇰🇭🙏
4
សេចក្ដីជូនដំនឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃអអ្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ កក្កដា ឆ្នា២០២៦
អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីប្តឹងជំទាស់ទប់ស្កាត់ការចេញប្លង់ដីរបស់ពលរដ្ឋ ៣ឃុំ ក្នុងស្រុកចំការលើ

(កំពង់ចាម) ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយតំណាងក្រសួងកសិកម្ម បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីទំនាស់ដីធ្លី ដែលមានការប្តឹងជំទាស់ទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ នៅស្រុកចំការលើ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងារចុះមូលដ្ឋាលស្រុកចំការលើ ក្រោមការចាត់តាំងរបស់ឯកឧត្តម ហ៊ុន ម៉ានិត ។

ឯកឧត្តម វ៉ា ពិសី បានឲ្យដឹងថា កិច្ចប្រជុំនេះ គឺផ្តោតទៅលើការពិនិត្យ និងដោះស្រាយករណីឈ្មោះ លាង មួយងីម រស់នៅភូមិ១០មករាលើ ឃុំបុសខ្នុរ ដែលបានដាក់ពាក្យប្តឹងជំទាស់ និងស្នើសុំទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ប្រព័ន្ធ) របស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានទីតាំងស្ថិតនៅក្នុងឃុំចំនួន៣ ក្នុងស្រុកចំការលើ។ ករណីប្តឹងទប់ស្កាត់នេះ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋម្ចាស់ដីជាច្រើននាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកនិងណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញសុរិយោដី ត្រូវពិនិត្យមើលឯកសារគតិយុត្ត និងប្រវត្តិដីធ្លីឱ្យបានច្បាស់លាស់ ម៉ឺងម៉ាត់ និងឈរលើគោលការណ៍ច្បាប់ជាធំ។ ចុះពិនិត្យ និងស្រាវជ្រាវដល់ទីតាំងជាក់ស្តែងបន្ថែមទៀត ដើម្បីរកចំណុចដោះស្រាយរួមមួយដែលអាចទទួលយកបាន និងបញ្ចប់ទំនាស់នេះដោយសន្តិវិធី។

ឯកឧត្តម អភិបាលខេត្ត បានដាក់ចេញនូវវិធានការបន្តមួយចំនួន ដល់មន្ត្រីពាក់ព័ន្ធ ដើម្បីចុះអនុវត្តផ្ទាល់នៅមូលដ្ឋាន សំដៅជម្រុញដំណើរការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ស្របតាមគោលនយោបាយគាំពារសិទ្ធិដីធ្លីស្របច្បាប់របស់រាជរដ្ឋាភិបាល៕
1