រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
អបអរសាទរពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦៨នាក់ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃ ទទួលបន្ទុកឃុំសំពងជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦៨នាក់ នៅក្នុងឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ពិធីនេះមានការចូលរួមពីក្រុមការងារចុះជួយឃុំសំពងជ័យ សរុបចំនួន ១៤០នាក់ ដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងស្និទ្ធស្នាល។

នាឱកាសនោះ ឯកឧត្តម លន់ លឹមថៃ បានថ្លែងនូវការផ្តាំផ្ញើសួសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មកកាន់សមាជិកសមាជិការគណបក្សទាំងអស់ ហើយក៍សូមថ្លែងអំណគុណដល់បងប្អូនប្រជាពលរដ្ឋដែលតែងតែជឿជាក់និងស្មោះស្ម័គ្រមកលើការដឹកនាំរបស់រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនេះផងដែរផងដែរ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិក សមាជិការថ្មី ទាំង ៦៨នាក់ ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ល្អនិងត្រឹមត្រូវបំផុតក្នុងការរួមគ្មាកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ក្នុងនោះឯកឧត្តមក៏បានស្នើដល់សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមការពារសន្តិភាព ការពារសមិទ្ធផលរបស់សង្គមជាតិ និងចូលរួមធ្វើសកម្មភាពល្អៗឱ្យបានសកម្ម បម្រើផលប្រយោជន៍សង្គមឱ្យបានផុលផុសនៅក្នុងមូលដ្ឋាន ដើម្បីទទួលបានការគោរពស្រលាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងអោយកាន់តែរឹងមាំ ដើម្បីទទួលបានការគាំទ្រនិងមានប្រៀបឈ្នះគ្រប់ការបោះឆ្នោតនានាសម្រាប់ពេលខាងមុខ។

ឯកឧត្តម​បានបន្ដថា រាប់ចាប់ពីថ្ងៃជ័យជម្នះ ៧ មករា មក គណបក្សប្រជាជនកម្ពុជាបានធ្វើអោយប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងរីកចំរើនយ៉ាងត្រចះត្រចង ។ ក្នុងនោះឯកឧត្តមបានបន្តថា កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ឯកភាពជាតិ ប្រែក្លាយទៅជាទឹកដីដែលមានសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ដែលបានធ្វើអោយប្រទេសជាតិយើងកាន់តែមានការរីកចម្រើនស្មើមុខស្មើមាត់ដូចទៅនិងប្រទេសជឿនលឿននានាក្នុងពិភពលោក។

ក្នុងពិធីនេះ ឯកឧត្តម លន់ លឹមថៃ បានឧបត្ថម្ភថវិកាសរុបចំនួន ៣.៥៨០.០០០ រៀល ដល់សមាជិក សមាជិកាគណបក្សដែលទើបបញ្ចូលថ្មី និងអ្នកចូលរួមចំនួន ១៤០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០.០០០ រៀល អាវយឺតមួយ មួកមួយ និងអាហារសម្រន់។ ជាមួយគ្នានេះ ក៏បានផ្តល់ថវិកាដល់ប្រជាការពារ និងនគរបាលប៉ុស្តិ៍ចំនួន ១១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ២០.០០០ រៀលផងដែរ៕
7