រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.77K videos
21 files
2.24K links
Download Telegram
បាឋកថា ក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»

(វិមាន៧មករា) នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមស្តាប់ បាឋកថាក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា» ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​។

ការធ្វើបាឋកថានេះ​ ក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ដែលសម្ដេចបានឆ្លងកាត់ដោយផ្ទាល់ក្នុងដំណើរតស៊ូ និងការលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រហូតឈានដល់មានសុខសន្តិភាពពេញលេញ។
4