Media is too big
VIEW IN TELEGRAM
ពិធីប្រកាសទទួលស្គាល់សមាជិកបក្សថ្មី
ចំនួន2,018នាក់ នៅឃុំផ្អាវ ស្រុកបាធាយ
ចំនួន2,018នាក់ នៅឃុំផ្អាវ ស្រុកបាធាយ
❤4
ស្រុកស្ទឹងត្រង់៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន ខី ប្រធានក្រុមការងារចុះជួយភូមិបែកអន្លូង១ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនសមាជិកបក្សដែលមានជីវភាពជួបការលំបាកចំនួន១០គ្រួសារ ដោយ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ទឹកត្រី, ទឹកស៉ីអ៉ីវ, ត្រីខនិង ថវិកា ៥មុឺនរៀល។
❤7
បាឋកថា ក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»
(វិមាន៧មករា) នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមស្តាប់ បាឋកថាក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។
ការធ្វើបាឋកថានេះ ក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ដែលសម្ដេចបានឆ្លងកាត់ដោយផ្ទាល់ក្នុងដំណើរតស៊ូ និងការលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រហូតឈានដល់មានសុខសន្តិភាពពេញលេញ។