រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.1K photos
1.78K videos
21 files
2.24K links
Download Telegram
8
9👍2
Media is too big
VIEW IN TELEGRAM
ពិធីប្រកាសទទួលស្គាល់សមាជិកបក្សថ្មី
ចំនួន2,018នាក់ នៅឃុំផ្អាវ ស្រុកបាធាយ
4
ស្រុកស្ទឹងត្រង់៖​ នៅព្រឹក​ថ្ងៃទី​១២ ខែកក្កដា​​ ឆ្នាំ​២០២៦​ លោក ហ៊ុន​ ខី ប្រធានក្រុមការងារចុះជួយភូមិបែកអន្លូង១​ ឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម​ ហ៊ុន​ ម៉ានិត អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់​ ចែកជូនសមាជិកបក្សដែលមានជីវភាពជួបការលំបាកចំនួន១០គ្រួសារ ដោយ ក្នុង១គ្រួសារទទួលបាន៖​ អង្ករ​ ទឹកត្រី​, ទឹកស៉ីអ៉ីវ, ត្រីខ​និង​ ថវិកា​ ៥មុឺនរៀល​។
7
បាឋកថា ក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»

(វិមាន៧មករា) នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមស្តាប់ បាឋកថាក្រោមប្រធាន «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា» ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​។

ការធ្វើបាឋកថានេះ​ ក្នុងគោលបំណង ដើម្បីចែករំលែកអំពីបទពិសោធន៍ដែលសម្ដេចបានឆ្លងកាត់ដោយផ្ទាល់ក្នុងដំណើរតស៊ូ និងការលះបង់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា រហូតឈានដល់មានសុខសន្តិភាពពេញលេញ។
4