រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
កិច្ចប្រជុំថ្នាក់ដឹកនាំទីចាត់ការរដ្ឋបាល និងការិយាល័យទាំង៥ ក្រោមវត្តមានលោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកនាយករដ្ឋបាល បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃទីចាត់ការរដ្ឋបាល ដែលបានខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចបានល្អគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ទន្ទឹមនឹងភាពជោគជ័យនេះ លោកនាយករដ្ឋបាល ក៏បានស្នើឱ្យមន្ត្រីទាំងអស់សួមបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អទ្វេឡើង ដើម្បីនាំយកភាពជោគជ័យ ជូនរដ្ឋបាលខេត្តរបស់យើង។

#កំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
3
សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរយោធិនជួរមុខសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

សាខា កក្រក ខេត្តកំពង់ចាម : នៅរដៀល ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដាប្រធានគណៈកម្មាធិការសាខា បានចាត់ឯកឧត្តម ទូច ឆៃ នាយកសាខា អមដំណើរដោយលោកប្រធានមន្ទីរពេទ្យខេត្ត រួមជាមួយសហការី បាន អញ្ជើញចុះសួរសុខទុក្ខអ្នកស្រី ឈាង សុខនី អាយុ ២៦ ឆ្នាំ ជាភរិយាវីរៈកងទ័ពជួរមុខ ទិសជុបគគីរ ដែលឆ្លងទន្លេដោយសុវត្ថិភាពបានកូនប្រុស១នាក់ ជាកូនទី២ ទម្ងន់ ៣,៣ គក្រ នៅមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ចាម ដែលសេវាព្យាបាល និងសម្រាល ជាបន្ទុកមន្ទីរពេទ្យ ទាំងស្រុង។

ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកសាខា បាននាំយកនូវបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលក្នុងតូនាទីជាឥស្សរជនឆ្នើមថ្នាក់ជាតិ សម្តេចប្រធាន តែងតែបានណែនាំអោយក្រុមការងារ និងបណ្តាញការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងនោះ ត្រូវផ្តោតជាសំខាន់ទៅលើគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ពិសេស ការគាំពារ សុខភាព មាតា ទារក និងកុមារ ដោយមិនរើសអើង ។ ឯកឧត្តមនាយកសាខា ក៏បានក្រើនរំលឹកបងប្អូនស្រ្តីជាមាតាថា ក្រោយសម្រាលត្រូវយកកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺ 11 មុខតាមពេលកំណត់ ហើយបន្តតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតកូនអាយុបានពីរឆ្នាំ ។ សូមស្ត្រីជាមាតាទាំងឡាយ ត្រូវបំបៅកូននិងទឹកដោះម្ដាយតែមួយគត់ ចាប់តាំងពីការកើតភ្លាម រហូតដល់ទារកមានអាយុ 6 ខែដោយត្រូវផ្ដល់អាហារបន្ថែមគ្រប់មុខគ្រប់ជីវជាតិ(បបរខាប់ទ្រង់់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្ដាយរហូតដល់កុមារមានអាយុយ៉ាងតិច ២ឆ្នាំ ។ គួរជ្រើសរើសយកការពន្យារកំណើត ដើម្បីសុខភាព មាតានិងទារក ។
ឯកឧត្តមនាយកសាខា បានផ្តល់អំណោយរបស់សាខា ជូន អ្នកស្រី ឈាង សុខនី ភរិយាវីរយោធិនជួរមុខ រួមមាន ទឹកពិសា ២កេស ម្សៅទឹកដោះគោ ផ្លែឈើស្រស់ ១កន្ត្រក សម្ភារខោអាវទារក ឃីត ស្ត្រី ១ឈុត និង ថវិកាចំនួន ១,០០០,០០០រៀល ។
12👍1
https://www.facebook.com/share/p/1HN51prrzH/

បណ្ដាញសង្គមផ្លូវការ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
👉ផេក-Page
https://www.facebook.com/share/1EtLp5FMsn/

👉ហ្វេសប៊ុក-F.b
https://www.facebook.com/share/1HW7FjRe2j/?mibextid=wwXIfr

👉តិកតុកTikTok
https://www.tiktok.com/@unchanda_official2?
👉X-Twitter ផ្លូវការ ឯកឧត្តម អ៊ុន ចាន់ដា

👉ផេក-Page ​ផ្លូវការរដ្ឋបាលខេត្ត
https://www.facebook.com/share/1JKYYxDayM/
👉ឆាណែលតេលេក្រាម-Telegram
https://t.me/kpcadmin
5👏2👍1
ខេត្តកំពង់ចាម ប្រារព្ធពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

(កំពង់ចាម) ដើម្បីលើកស្ទួយវិស័យកីឡាដែលជាវិស័យស្នូល និងមានតួយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពទាំងផ្លូវកាយ ផ្លូវចិត្តឲ្យរឹងមាំ ការលើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងក្រុមគ្រួសារ ក៏ដូចជាការលប់បំបាត់ការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងជាដើម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ថ្នាក់ខេត្ត ឆ្នាំ២០២៦ ស្ថិតនៅពហុកីឡដ្ឋានបាលទះ សាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា កីឡាពិតជាបានរួមចំណែកដ៏សំខាន់ដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងសុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ ការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និងចីរភាព។

ស្ថិតនៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡារនី យុវជន យុវនារី និងសិស្សានុសិស្សទាំងអស់យកពេលវេលាពីការសិក្សា ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ជៀសវាងការប្រើប្រាស់គ្រឿងញៀន លប់បំបាត់ក្មេងទំនើង និងអំពើអបាយមុខទាំងឡាយ ដើម្បីរក្សាបាននូវភាព សុខដុមរមនា ដល់ប្រជាជាតិទាំងមូល៕