រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.2K photos
1.79K videos
21 files
2.24K links
Download Telegram
នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោក អ៊ុង យ៉ាន អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានផែនការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការក្រសួងផែនការ បានអញ្ជើញជាគណៈអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងផ្អែកលើលទ្ធផល(RBM) សម្រាប់ការរៀបចំកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ ។

វគ្គបណ្ដុះបណ្ដាលធ្វើឡើងរយៈពេលបីថ្ងៃ ថ្ងៃទី៨ ទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរផែនការខេត្ត ដោយមានការអញ្ជើញចូលរួមពី ប្រតិភូថ្នាក់ដឹកនាំក្រសួង , លោក នាយករងរដ្ឋបាលសាលាខេត្ត , លោក នាយករងទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត , លោក នាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត, អភិបាលរងក្រុង ស្រុក, មន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាល៖ ដើម្បីចែរំលែកវិធីសាស្ត្រ ការវិភាគបញ្ហា ការចាត់អទិភាពបញ្ហា ការវិភាគមូលហេតុនៃបញ្ហា ការតាមដានត្រួតពិនិត្យ និងវាយតម្លៃដោយផ្អែកលើលទ្ធផល ការរៀបចំថវិកាដោយផ្ដោតលើលទ្ធផលដើម្បីបង្កើនប្រសិទ្ធភាពការងារ តម្លាភាព និងគណនេយ្យភាព។
1
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមមរណៈទុក្ខ និងគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើត របស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។
❤‍🔥61
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ ២០២៥ និងបើកវគ្គឆ្នាំ ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមន្ត្រីរាជការជា «ទុន ឬ ទ្រព្យសកម្ម» ដ៏សំខាន់ ដែលត្រូវតែទទួលបានការវិនិយោគ និងបណ្តុះបណ្តាលជាប្រចាំ ទាំងលើចំណេះដឹង ជំនាញ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ។ ក្នុងន័យនេះ ឯកឧត្តមបានជំរុញឱ្យសិស្សមន្ត្រីទាំងអស់ ដែលជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា នៅពេលត្រឡប់ទៅបំពេញការងារវិញ ត្រូវយកចំណេះដឹងទៅជួយលើកកម្ពស់សមត្ថភាពស្ថាប័ន និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការធ្វើឱ្យការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា អ្នកដែលបានឆ្លងកាត់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល គឺជាមូលធនមនុស្សដ៏មានសក្តានុពល ដែលនឹងក្លាយជាអ្នកដឹកនាំល្អ មានមនសិការវិជ្ជមាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត៕
កិច្ចប្រជុំថ្នាក់ដឹកនាំទីចាត់ការរដ្ឋបាល និងការិយាល័យទាំង៥ ក្រោមវត្តមានលោក ជា សីលា នាយករដ្ឋបាលសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកនាយករដ្ឋបាល បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ នៃទីចាត់ការរដ្ឋបាល ដែលបានខិតខំបំពេញការងារទៅតាមតួនាទីភារកិច្ចបានល្អគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្កូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ទន្ទឹមនឹងភាពជោគជ័យនេះ លោកនាយករដ្ឋបាល ក៏បានស្នើឱ្យមន្ត្រីទាំងអស់សួមបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យបានល្អទ្វេឡើង ដើម្បីនាំយកភាពជោគជ័យ ជូនរដ្ឋបាលខេត្តរបស់យើង។

#កំពង់ចាម ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
3