រដ្ឋបាលខេត្តកំពង់ចាម
10.3K subscribers
35.3K photos
1.8K videos
21 files
2.24K links
Download Telegram
8
បទសម្ភាសផ្លុវជាតិលេខ៧.mp4
1.8 GB
បទសម្ភាសស្ដីពីសារៈប្រយោជន៍នៃការស្ថាបនាលើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ ៧ (រង្វង់មូលស្គន់-គល់ស្ពានគីហ្ស៊ូណា) ❤️🇰🇭

#កម្ពុជា 🇰🇭 #អរគុណសន្តិភាព 🙏
7
Media is too big
VIEW IN TELEGRAM
កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥ គ.ម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ចំណាយថវិកាជាង ១១៧លានដុល្លារអាមេរិក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី
11
Media is too big
VIEW IN TELEGRAM
អបអរសាទរសមិទ្ធផលថ្មី មរតកតេជោធិបតី🙏

ផ្លូវជាតិលេខ7 #កំពង់ចាមកំពង់ចិត្ដ🌹
12🙏5
អបអរសាទរ ខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៦
5
សារលិខិតរំលែកទុក្ខ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោក សុិន វុទ្ធី ព្រមទាំងក្រុមគ្រួសារនៃសព ចំពោះមរណភាពរបស់ឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើត ឯកឧត្តមសន្តិបណ្ឌិត និងលោក សុិន វុទ្ធី ត្រូវជាស្វាមី ឧបាសិកា នេត សុគន្ធ ព្រមទាំងក្រុមគ្រួសារ
🙏73🥰1
ប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា នេត សុគន្ធ ត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន

(រាជធានីភ្នំពេញ)៖ ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសារលិខិតរំលែកទុក្ខ ជូន ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ចំពោះដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើត និងបងថ្លៃជាទីគោរពស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ នៅវេលាម៉ោង ១៣៖៥៧ នាទីរសៀល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ដែលពិធីបុណ្យ ធ្វើនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ក្រៀមក្រំនោះ ឯកឧត្តមប្រធានប្រតិភូ ក្នុងនាមរដ្ឋបាលខេត្ត ពិតជាមានក្តីរន្ធត់ក្ដុកក្ដួល និងសោកស្តាយឥតឧបមា ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំពីមរណភាពរបស់ ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើត និងបងថ្លៃជាទីគោរពស្រលាញ់របស់ឯកឧត្តម និងលោកជំទាវ។

ក្នុងឱកាសនោះ ឯកឧត្តម ព្រមទាំង សហការី សូមចូលរួមរំលែកទុក្ខ និងសូមចូលរួមសោកស្តាយស្រណោះ អាឡោះ អាល័យជាអនេក ជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុម គ្រួសារ ចំពោះការបាត់បង់នូវ បងស្រីបង្កើត បងស្រីថ្លៃ ម្តាយបង្កើត ម្តាយក្មេក ជីដូន ជាទីគោរពស្រលាញ់បំផុត ដែលមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបដែលតែងតែខិតខំចិញ្ចឹម បីបាច់ ថែរក្សា អប់រំទូន្មានប្អូនប្រុសស្រី បុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាជាធនធានដ៏ឆ្នើមរបស់សង្គម ជាតិ។

ពិសេសជាងនេះទៅទៀត មរណភាព ឧបាសិកា នេត សុគន្ធ គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែល មានសទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការងារ មនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។

ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងសហការី សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា នេត សុគន្ធ សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏🙏🙏
🙏4