ធន់នឹងជំងឺ ផ្តល់ទិន្នផលខ្ពស់
25 subscribers
80 photos
1 video
1 file
11 links
ប្រឹក្សាផ្តល់បច្ចេកទេស ទទួលកំម៉្មង់ និង ផ្គត់ផ្គង់សម្ភារៈកសិកម្មនិងការដ្ឋាន
Download Telegram
ការព្យាករណ៍ធាតុអាកាស រយៈពេល3ថ្ងៃ ៖

🔴28.11.2024 ៖ សំណើមបរិយាកាសទាបបំផុតប្រចាំថ្ងៃ 50% និង ខ្យល់បក់ខ្លាំងបំផុតប្រចាំថ្ងៃ 30km/h
🔴29.11.2024 ៖ សំណើមបរិយាកាសទាបបំផុតប្រចាំថ្ងៃ 40% និង ខ្យល់បក់ខ្លាំងបំផុតប្រចាំថ្ងៃ 20km/h
🔴30.11.2024 ៖ សំណើមបរិយាកាសទាបបំផុតប្រចាំថ្ងៃ 40% និង ខ្យល់បក់ខ្លាំងបំផុតប្រចាំថ្ងៃ 50-60km/h
🔵 សីតុណ្ហភាពទាបបំផុត 21-24C

វាយតម្លៃ សភាពដើម ៖
ទុរេនកំពុងផ្អាកទឹក៖ ស្លឹកនឹងស្រពោនលឿន ឬស្លឹកឆាប់ជ្រុះ ច្រើន
ទុរេនបម្រុងចេញផ្កា៖ ពន្លកផ្កានឹងចាប់ផ្តើមដំណាលគ្នា ប្រសិនបើអាហារគ្រប់គ្រាន់

ការស្រោចទឹក ឱ្យសមស្របតាមសភាពដើម គឺជួយសម្រួលជំរុញផ្កាកាន់តែប្រសើរ។

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
តេឡេក្រាម & 📞
𝟎𝟖𝟏 𝟗𝟎𝟎 𝟓𝟎𝟏
𝟎𝟔𝟔 𝟖𝟏𝟏 𝟗𝟎𝟏
ក្រុមតេឡេក្រាម៖ https://t.me/kh21cents
បរិយាកាសមានសំណើមទាប និង សីតុណ្ហភាពទាប នៅមាន បន្តរហូតដល់ ថ្ងៃទី3 ធ្នូ។

ស័ង្កសី សារាយសមុទ្រ និង PK ខ្ពស់ គួបផ្សំជាមួយការស្រោចទឹក នឹងចូលរួមទាញ ផ្កាទុរេនឱ្យចេញច្រើន។

ទុរេនកំពុងមានផ្កា អាចទទួលយកទឹកបរិមាណល្មម ដើម្បីឱ្យផ្កាលូតលាស់។ 2ថ្ងៃក្រោយស្រោច ម្ចាស់ចម្ការ គួរតាមមើលរូបរាងផ្កា ដើម្បីតម្រឹមបរិមាណទឹកស្រោច ឬ គម្លាតស្រោចទឹក។

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
តេឡេក្រាម & 📞
𝟎𝟖𝟏 𝟗𝟎𝟎 𝟓𝟎𝟏
𝟎𝟔𝟔 𝟖𝟏𝟏 𝟗𝟎𝟏
ក្រុមតេឡេក្រាម៖ https://t.me/kh21cents
ថ្ងៃទី 10-11 មីនា ភ្លៀងកក់ខែ នឹងចាប់ផ្តើមម្តងទៀត តិចឬច្រើនតាមតំបន់។ ចម្ការទុរេនភាគច្រើន កំពុងប្រេះផ្កា ឬក្តឹបតូច នៅឡើយ។

ការស្រោចទឹកទុរេនមុនភ្លៀង 1ថ្ងៃ និងផ្តល់អាហារចាំបាច់ ដល់ក្តឹប អាចកាត់បន្ថយការជ្រុះបាន។
សូមជូនខ្លឹមសារខាងក្រោមនេះ ដល់បងប្អូនអ្នកដាំទុរេនជំនាន់ថ្មី ដែលចម្ការទើបកាត់ផ្លែរួចក្តី ឬ មានបំណងយកផ្លែឆ្នាំក្រោយក្តី។

1️⃣ បាចកំបោរកសិកម្ម 1-2kg/ដើម (បើមិនទាន់បាចភ្លៀងដំបូង) ស្រោចដីគល់ ដោយ Humic និង ត្រៃកូឌឺម៉ា
2️⃣ តែងមែង យកពន្លឺ និងត្រៀមទីតាំងបញ្ចេញត្រួយ
3️⃣ បាចជី សរីរាង្គ 3-5kg/ដើម x1ដង 10ថ្ងៃក្រោយ ទើបបាច 16-16-16 ឬ 15-15-15 0,5kg/ដើម 15ថ្ងៃម្តង x5ដង(4ខែ)
4️⃣ សូមតាមដាន ស្លឹកថ្មី 20ថ្លៃក្រោយដាក់ជី

🔴 ចំណាំ៖ ការងារដូចបានណែនាំនេះ សម្រាប់តែ ទុរេន ដើមអាយុ3,5ឆ្នាំ ឡើង ឬ មែកប៉ុនទុយោរ21 ប៉ុណ្ណោះ។

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
តេឡេក្រាម
𝟎𝟖𝟏 𝟗𝟎𝟎 𝟓𝟎𝟏
𝟎𝟔𝟔 𝟖𝟏𝟏 𝟗𝟎𝟏
ឆាតចូលតេឡេក្រាម http://t.me/tinnaphalkh
តាមដានឆាណែល https://t.me/kh21cents
សូម រំឭកបងប្អូន ដែលមិនទាន់ ដាក់ជីសរីរាង្គ ឬ កំប៉ុសឱ្យបានយល់ថាយើង គប្បីរួសរាន់ដាក់ឱ្យបានចប់ ឬចុងក្រោយក្នុងខែនេះ។ ជីធម្មជាតិ ត្រូវការសំណើម ខ្ពស់ ដើម្បីរលាយ ដូច្នេះ មិនគួររង់ចាំដាក់នៅចុងរដូវវស្សាពេកទេ គឺ គួរបាចយ៉ាងហោច 20ថ្ងៃ មុនដាច់ទឹកភ្លៀង។

រាល់ចម្ងល់ឬ សំណូមពរ សូមទាក់ទងមកយើងខ្ញុំតាមរយៈតេឡេក្រាម ៖
𝟎𝟖𝟏 𝟗𝟎𝟎 𝟓𝟎𝟏
𝟎𝟔𝟔 𝟖𝟏𝟏 𝟗𝟎𝟏
ឆាតចូលតេឡេក្រាម http://t.me/tinnaphalkh
តាមដានឆាណែល https://t.me/kh21cents
នៅចម្ការ ដែលស្លឹកទុរេនចាប់ផ្តើមលា
តែមិនទាន់ចាស់ មានបញ្ហាស្រដៀងៗគ្នា គឺ
សត្វល្អិត សុី និង ជញ្ចក់។

ចំពោះស្លឹកជំនាន់ក្នុងនៅរដូវផ្កា យើងអាចពន្លឿនវ័យស្លឹក ដើម្បី
១ បញ្ចៀស សត្វល្អិត
២សន្សំថាមពល បញ្ចេញផ្កា។

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
តេឡេក្រាម
𝟎𝟖𝟏 𝟗𝟎𝟎 𝟓𝟎𝟏
𝟎𝟔𝟔 𝟖𝟏𝟏 𝟗𝟎𝟏
ឆាតចូលតេឡេក្រាម http://t.me/tinnaphalkh
រដ្ឋបាលខេត្តកោះកុង ប្រកាសពីការបិទការនេសាទ ត្រីកាម៉ុង រហូតដល់ ខែ មេសា 2026 ទើបបើកវិញ។

បងប្អូននៅតែអាចផលិត ជីត្រី FFA ពីត្រីសមុទ្រប្រភេទផ្សេង ប៉ុន្តែត្រូវចំណាយថ្លៃច្រើនបន្តិច ព្រោះតម្លៃ ផ្ទុយពីតម្លៃ ត្រីកាម៉ុង 2000-3000៛/kg។
ទុរេន មានផ្កា ទម្រង់ឈើគូស ចាំបាច់ទទួលបានការថែទាំផ្នែកសំខាន់ៗដូចជា ទឹក សម្រាប់លូតលាស់ និងអាហារទ្រទ្រង់ផ្តោត បំបែកកោសិកា។

តាមអង្កេតផ្កា ដោយយកចិត្តទុកដាក់ រាល់ពេលស្រោចទឹកម្តង និង ក្រោយបាញ់បំប៉នផ្កា ថាមានសញ្ញាបន្ទាប់ឬទេ ដើម្បីរៀបចំកិច្ចការជំហានបន្ត។

សូមប្រើប្រាស់ រូបមន្តជី ថ្នំា ដោយប្រុងប្រយ័ត្ន ទោះបី ជីថ្នាំ សម្រាប់បំប៉ន និងការពារផ្កាក៏ដោយ។

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
តេឡេក្រាម
𝟎𝟖𝟏 𝟗𝟎𝟎 𝟓𝟎𝟏
𝟎𝟔𝟔 𝟖𝟏𝟏 𝟗𝟎𝟏
ឆាតចូលតេឡេក្រាម http://t.me/tinnaphalkh
សូមពិនិត្យ និង វាយតម្លៃ ជីដែលបងប្អូនប្រើប្រាស់នៅ ដើមរដូវវស្សា ពិសេសលើដំណាំហូបផ្លែ។

ដំណាំហូបផ្លែ ត្រូវការមិនអាចខ្វះបាន នូវជីកំប៉ុស្ត៍ ឬ ជីសរីរាង្គ ។ ជីទាំង២ប្រភេទ មានការសម្គាល់ផ្សេងគ្នា និង ការប្រើប្រាស់ក្នុងបរិមាណផ្សេងគ្នា។

សូមទាក់ទងមកយើងខ្ញុំតាមរយៈ
តេឡេក្រាម
𝟎𝟖𝟏 𝟗𝟎𝟎 𝟓𝟎𝟏
𝟎𝟔𝟔 𝟖𝟏𝟏 𝟗𝟎𝟏
ឆាតចូលតេឡេក្រាម http://t.me/tinnaphalkh
តាមដានឆាណែល https://t.me/kh21cents