ការងារ - Kareer PATH
2 subscribers
4 photos
1 link
ជួយអ្នកទទួលបានការងារក្នុងក្តីស្រម៉ៃ
Download Telegram
Channel photo updated
១ ការងាររបស់អ្នកមិនគង់វង្សទេ។ ធ្វើការថ្ងៃនេះឲ្យដូចអ្នកនឹងបាត់បង់វាថ្ងៃស្អែក។
២ ការឡើងតំណែងមិនមែនថិតនៅលើការខិតខំធ្វើការងារទេ តែជាការធ្វើឲ្យជីវិតមេរបស់អ្នកស្រួល។
៣ មិនបាច់ចាំការបង្រៀនទេ រៀនខ្លួនឯងដើម្បីខ្លាំងនិងឈរជើងបានយូរ
៤ មែនទែនទៅសញ្ញាប័ត្ររបស់អ្នកនឹងគ្មានតម្លៃ នៅពេលដែលអ្នករកបានការងារមួយដែលបានចំណូលច្រើន
៥ មិនបាច់រាប់អានអ្នកណាឲ្យពិតប្រាកដទេ ព្រោះមនុស្សនៅកន្លែងធ្វើការសុទ្ធតែមិនស្មោះត្រង់នឹងយើង
៦ អ្នកមិនធ្វើការលួចខ្ជិល តែងតែស្អប់អ្នកនៅពេលដែលអ្នកធ្វើការងារច្រើនជាងគេ ហើយមេស្រឡាញ់
៧ គ្មានអ្នកណាខ្វល់ពីលេសរបស់អ្នកឡើយ ប្រសិនអ្នកមិនបំពេញការងារបានល្អ អ្នកនឹងត្រូវស្តីបន្ទោស
៨ ប្រាក់ខែរបស់អ្នកគឺតិចបំផុតដែលគេផ្តល់ឲ្យ ដូចនេះអ្នកត្រូវតែចេះចរចារតាមអ្វីដែលអ្នកចង់បានតាំងពីដំបូង
៩ រាល់ការងារដែលមេដាក់ឲ្យធ្វើ ត្រូវចេះសួរឲ្យយល់ និងដឹងពីថ្ងៃដែលគាត់ត្រូវការ
១០ ពេលដែលត្រូវឈប់ពីការងារ គឺពេលដែលអ្នកសប្យាយចិត្ត។ Loyalty is punished.
🥰1
គំរូឆ្លើយសំណួរ៖ សូមប្រាប់អំពីខ្លួនអ្នក
“ខ្ញុំឈ្មោះ [ឈ្មោះអ្នក]។ ខ្ញុំបញ្ចប់ការសិក្សាថ្នាក់ [បរិញ្ញាបត្រ/ឧត្តមបណ្ឌិត] នៅសាកលវិទ្យាល័យ [ឈ្មោះសាកលវិទ្យាល័យ] ជំនាញ [ឧទាហរណ៍៖ ទីផ្សារ, គ្រប់គ្រង, ព័ត៌មានវិទ្យា]។
ក្នុងអំឡុងពេលសិក្សា ខ្ញុំបានចូលរួមសកម្មក្នុងការធ្វើគម្រោងក្រុម និងសកម្មភាពសង្គម ដែលជួយអោយខ្ញុំអភិវឌ្ឍជំនាញដឹកនាំ និងការងារជាក្រុម។
បច្ចុប្បន្ន ខ្ញុំកំពុងស្វែងរកឱកាសការងារដែលអាចអនុវត្តន៍ចំណេះដឹង និងអភិវឌ្ឍជំនាញបន្ថែម។
ខ្ញុំជាមនុស្សដែលមានការទទួលខុសត្រូវ ស្មោះត្រង់ និងមានភាពសកម្មក្នុងការស្វែងយល់រឿងថ្មីៗ។ ខ្ញុំជឿជាក់ថា ខ្ញុំអាចចូលរួមចំណែកជួយអភិវឌ្ឍក្រុមហ៊ុនរបស់លោកអ្នកបាន។”

💡 គន្លឹះសំខាន់ៗ៖
កុំបញ្ចូលព័ត៌មានផ្ទាល់ខ្លួនដូចជាជីវិតគ្រួសារ (ប្រសិនបើមិនទាក់ទងនឹងការងារ)

ផ្តោតលើអ្វីដែលអ្នកមាន និងអ្វីដែលអ្នកអាចផ្តល់

ធ្វើអោយមានសង្ខេប ១–២ នាទី
1
និយាយអំពីជំនាញ និងបទពិសោធន៏ការងារដែលអ្នកមាន ហើយត្រូវនឹងអ្វីដែលក្រុមហ៊ុនកំពុងត្រូវការ។បន្ទាប់មកភ្ជាប់ជាមួយឃ្លាខាងក្រោម។
សម្រាប់ប្រាក់ខែ ខ្ញុំអាចចរចាបាន ដោយផ្អែកលើកាតព្វកិច្ចការងារ និងផលចំណេញដែលក្រុមហ៊ុនផ្តល់។
បើផ្អែកលើបទពិសោធន៍ និងជំនាញរបស់ខ្ញុំ ខ្ញុំរំពឹងថា ប្រាក់ខែគួរត្រូវចាប់ផ្តើមពី [x,xxx] ដល់ [x,xxx] ដុល្លារ (ដាក់ប្រាក់ខែដែលអ្នកចង់បាន)។

_______________________
💡 ចំណុចសំខាន់ៗ៖
•កុំឆ្លើយជាចំនួនជាក់លាក់លើកដំបូង។ បើអាចបាន ត្រូវឆ្លើយបែបបើកចំហសិន
•ប្រើ salary range ដូចជា $1,000–$1,500
•សូមសិក្សាទុកជាមុនពីប្រាក់ខែជាមធ្យមសម្រាប់តួនាទីនោះ
#Interviewlikeapro #career #Day4 #salary
1
របៀបស្រាវជ្រាវអំពីក្រុមហ៊ុន មុនចូលសម្ភាសន៍

1. 🔎 ចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន
អានអំពីប្រវត្តិ កិច្ចបេសកកម្ម ទស្សនវិស័យ

សិក្សាផលិតផលឬសេវាកម្មសំខាន់ៗ

យល់ពីវប្បធម៌ និងតម្លៃរបស់ក្រុមហ៊ុន

ឧទាហរណ៍៖ “ខ្ញុំចាប់អារម្មណ៍នឹងតម្លៃ ‘ការច្នៃប្រឌិត’ ដែលក្រុមហ៊ុនលោកអ្នកមាន…”

2. 📱 មើលបណ្តាញសង្គម (Facebook, LinkedIn, Instagram)
តាមដានអ្វីដែលពួកគេផ្សាយ

3. 👥 សួរព័ត៌មានពីមនុស្សដែលធ្លាប់ធ្វើនៅទីនោះ
តាម LinkedIn ឬមិត្តភក្តិ

សួរអំពីវប្បធម៌ ការងារ និងភាពរៀបចំក្នុងការងារ

4. 📰 ស្វែងរកព័ត៌មានថ្មីៗពី Google
ឈ្មោះក្រុមហ៊ុន + “news”

ព័ត៌មានជាក់ស្តែងអាចបង្ហាញពីស្ថានភាពក្រុមហ៊ុន

5. 📝 ត្រៀមសំណួរបញ្ជាក់ក្នុងសម្ភាសន៍
“ខ្ញុំបានអានថាក្រុមហ៊ុនបានចាប់ផ្តើមគម្រោងថ្មី... តើអាចប្រាប់បន្ថែមពីផែនការក្នុងឆ្នាំនេះបានទេ?”

Join Telegram https://t.me/kareerpath
#Interviewlikeapro Day6
2