J Trust Royal Bank
2.01K subscribers
1.35K photos
38 videos
665 links
ស្វាគមន៍មកកាន់ប្រព័ន្ធទំនាក់ទំនងTelegramផ្លូវការរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
📢 សូម Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទាក់ទងនឹងសេវាកម្ម និងការផ្តល់ជូនពិសេសរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។
Download Telegram
ធនាគារ J Trust Royal មានមោទនភាពដែលបានចូលរួមជា Silver Sponsor ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ (AGM) ឆ្នាំ ២០២៥ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា (CCC)។ កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការ ព្រមទាំងថ្នាក់ដឹកនាំក្នុងវិស័យអាជីវកម្ម និងអ្នកធ្វើគោលនយោបាយដែលមានឥទ្ធិពលមកពីទូទាំងប្រទេស។

ព្រឹត្តិការណ៍នេះជាវេទិកាយុទ្ធសាស្ត្រមួយដែលអនុញ្ញាតឱ្យធនាគារចូលរួមបង្ហាញពីការផលិតផលកម្ចី និងបញ្ញើ និងដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដើម្បីជួយសម្រួលដល់អាជីវកម្ម និងប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពនៅក្នុងទីផ្សារពិភពលោក។

ការចូលរួមនេះបង្ហាញពីជំហរដ៏សំខានរបស់ធនាគារក្នុងការជម្រុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ឱ្យស្របតាមគោលដៅជាតិឆ្នាំ ២០២៩។
1👍1
អតិថិជនទាំងអស់ជាទីគោរព!

ដើម្បីផ្ដល់ជូននូវសេវាកម្មធនាគារកាន់តែប្រសើរ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនដល់អតិថិជនពាក់ព័ន្ធនឹងគណនីអសកម្ម (គណនីដែលគ្មានប្រតិបត្តិការលើសពី១២ ខែ) ដូចខាងក្រោម៖

ដើម្បីបង្ការគណនីរបស់លោកអ្នកកុំឱ្យក្លាយជាគណនីអសកម្ម សូមអតិថិជនមេត្តាធ្វើប្រតិបត្តិការណាមួយនៅសាខាដែលជិតលោកអ្នក ឬតាមរយៈ JTR Mobile app យ៉ាងតិចណាស់មួយដងក្នុង១ឆ្នាំ។

ក្នុងករណីដែលគណនីរបស់លោកអ្នកបានក្លាយជាអសកម្ម សូមលោកអ្នកអញ្ជើញទៅសាខាដែលនៅជិតលោកអ្នក ឬទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជន តាមរយៈទូរសព្ទលេខ ០១១ ៩៩៩ ០០៣/ ០១៥ ៩៩៩ ០៧៤/ ០២៣ ៩៩៩ ០០០ (សម្រាប់អតិថិជនបុគ្គល) ដើម្បីដំណើការគណនីរបស់លោកអ្នកទៅជាគណនីសកម្មឡើងវិញ។
2👍1
កម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ក្រោមប្រធានបទ "ប្រសិទ្ធភាពប្រតិបត្តិការ" ត្រូវបានបង្ហាញដោយលោក ខ្ចៅ សារ៉េន ជានាយកផ្នែកប្រតិបត្តិការនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅការិយាល័យកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

កម្មវិធីនេះមានវត្តមានសហគ្រាសធុនតូច និងមធ្យម (SMEs) ចូលរួមជាង ៤០ ចូលរួមក្នុងផងដែរ។ អ្នកចូលរួមបានស្វែងយល់អំពីចំណុចសំខាន់ៗនៃការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ ការកំណត់កត្តាគន្លឹះដែលជំរុញឱ្យសម្រេចបាននូវលទ្ធផលទាំងនេះ និងវិធីសាស្ត្រក្នុងការវាស់វែងប្រសិទ្ធភាពប្រតិបត្តិការដោយប្រើសូចនាករវាស់វែងដែលសមស្រប។

ការចែករំលែកនេះ គឺស្របតាមបេសកកម្មរបស់ធនាគារក្នុងការផ្តល់អំណាចដល់អាជីវកម្មនៅកម្ពុជា តាមរយៈភាពជាដៃគូជាយុទ្ធសាស្ត្រ និងការគាំទ្រផ្សេងៗទៀត។
1👍1
សូមប្រុងប្រយ័ត្នចំពោះសកម្មភាពឆបោកនានា!

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នឹងមិនមានការស្នើសុំលេខសំងាត់ (PIN) លេខគណនី ឬ លេខទូរសព្ទ សម្រាប់ដំណើរការកម្មវិធីទូរសព្ទ ឬប្រើប្រាស់បណ្ណវីសាណាមួយ ឬព័តមានផ្ទាល់ខ្លួនផ្សេងទៀតរបស់លោកអ្នក តាមរយៈអ៊ីមែល ការផ្ញើសារ ឬការទាក់ទងជាសំឡេងនោះទេ។

ប្រសិនបើលោកអ្នកប្រទះឃើញភាពមិនប្រក្រតីណាមួយ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនតាមរយៈទូរសព្ទលេខ ០១១ ៩៩៩ ០០៣ / ០១៥ ៩៩៩ ០៧៤ / ០២៣ ៩៩៩ ០០០។

#JTRBSecurityTips
4👍1
Media is too big
VIEW IN TELEGRAM
Be My Valentine!

ចំណេញ ៨ដុល្លារអាមេរិកភ្លាមៗ រាល់ពេលទូទាត់ជាមួយ J Trust Royal Visa Platinum Credit Card ចាប់ពី ១០០ដុល្លារអាមេរិកក្នុងវិក្កយបត្រតែមួយ នៅបណ្ដាហាងល្បីៗខាងលើ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ស្វែងយល់បន្ថែម https://jtrustroyal.com/promotions/usd8-off-at-brand-name-stores

#JTRBVisaCard #PlatiniumCreditCard #Promo
1🥰1
អតិថិជនទាំងអស់ជាទីគោរព!

ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សូមជម្រាបជូនអតិថិជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីបម្រើសេវាកម្មឱ្យកាន់តែប្រសើរ ធនាគារយើងខ្ញុំគ្រោងនឹងធ្វើការកែប្រែបន្ថែមលើប្រព័ន្ធគ្រប់គ្រងរបស់ធនាគារ ចាប់ពីម៉ោង 12:05ព្រឹក រហូតដល់ម៉ោង 02:15ព្រឹក ថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2026។ នៅក្នុងអំឡុងពេលនេះ សេវាកម្មខាងក្រោម នឹងមិនអាចធ្វើប្រតិបត្តិការបានឡើយ៖

- កម្មវិធី JTR Mobile J Trust Royal Mobile និង Internet Banking
- កម្មវិធី JTR Authenticator និង JTR Connect
- សេវានានាតាមម៉ាស៊ីន ATM
- បណ្ណឥណពន្ធ និងឥណទាន Visa
- បណ្ណ CSS
- ការទូទាត់តាមប្រព័ន្ធបាគង

ដើម្បីបញ្ចៀសការរំខាននានា សូមលោកអ្នកធ្វើប្រតិបត្តិការមុនពេលដែលបានជម្រាបជូនខាងលើ។

យើងខ្ញុំសូមអភ័យទោសចំពោះការរំខាននានា ដែលអាចកើតមានឡើង និងសូមអរគុណសម្រាប់ការយោគយល់របស់លោកអ្នក។

សូមអរគុណ!
🥰2
កុងស៊ីហ្វាឆាយ អាំងប៉ាវទ័រៗ!

កូនចៅចិនណាខ្លះដែលតែងតែទន្ទឹងចាំអាំងប៉ាវរាល់ឆ្នាំ?
សម័យឌីជីថលហើយ មិនចាំបាច់ទិញសំបកអាំងប៉ាវទេ ហុចតែ JTR KHQR ឱ្យអាកុង អាម៉ាស្កេនចូលJTR Mobile ជាការស្រេច។

កសាងដើម្បីទំនុកចិត្ត រចនាដើម្បីអ្នក!
ដោនឡូតឥឡូវនេះ! https://onelink.to/8q3h8t

#JTrustRoyalBank #JTRMobile
👍4
Media is too big
VIEW IN TELEGRAM
សួស្តីឆ្នាំថ្មីប្រពៃណីចិន!

សូមឱ្យឱកាសឆ្នាំថ្មីនេះ នាំមកនូវលាភសំណាង និងសុខសុវត្ថិភាពដល់លោកអ្នក។
6🥰1
រីករាយអាហារពេលល្ងាចបែបរ៉ូមែនទិកជាមួយ J Trust Royal Visa Platinum Credit Card!

កក់កន្លែងថ្ងៃនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០ដុល្លារអាមេរិក សម្រាប់ការទូទាត់ចាប់ពី ១០០ដុល្លារអាមេរិកក្នុងវិក្កយបត្រតែមួយ នៅបណ្ដាហាងខាងក្រោម។

-CUTS
- Zhan Liang
- Brasseries Louis
- Iza
- Cabine
- Khema Flatiron
- Elephant's Bar
- Cafe d'Angkor
- Le Phnom 1929
- 1932
- The Conservatory

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ស្វែងយល់បន្ថែម: https://jtrustroyal.com/promotions/save-on-on-gourmet-or-high-tea

#JTRBVisaCard #PlatiniumCreditCard #Promo
សន្សំសិនសឹមចាយ ទើបសល់លុយ!

ជាមួយមុខងារ “កំណត់កាលវិភាគ” នៅលើ JTR Mobile លោកអ្នកអាចជ្រើសរើសកាលវិភាគសន្សំដោយស្វ័យប្រវត្តិជារៀងរាល់ខែ ឬសបា្ដហ៍។
របៀបប្រើ៖ ចូលទៅកាន់កាលវិភាគ > ជ្រើសរើសគណនីផ្ញើ និងទទួល > កំណត់ទឹកប្រាក់ > និងពេលវេលា

កសាងដើម្បីទំនុកចិត្ត រចនាដើម្បីអ្នក!
ដោនឡូតឥឡូវនេះ! https://onelink.to/8q3h8t #JTrustRoyalBank #JTRMobile
4👍1
សូមជម្រាបជូនម្ចាស់អាជីវកម្មនិងសាជីវកម្មទាំងអស់ឱ្យបានជ្រាបថា កាលបរិច្ឆេទការបង់ពន្ធប្រចាំឆ្នាំនឹងផុតកំណត់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ។

លោកអ្នកអាចធ្វើការបង់ពន្ធជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ តាមរយៈ JTR Connect ឬ GDT E-Payment ឬ GDT Taxpayer ឬ សាខាធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ រៀងរាល់ម៉ោងធ្វើការ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរសព្ទ ០២៣ ៩៩៩ ០០០។

#JTrustRoyalBank #Taxpayment
1
រីករាយអាហារពេលល្ងាចបែបរ៉ូមែនទិកនៅ Khema Flatiron ជាមួយ J Trust Royal Visa Platinum Credit Card!

កក់កន្លែងថ្ងៃនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០ដុល្លារអាមេរិក សម្រាប់ការទូទាត់ចាប់ពី ១០០ដុល្លារអាមេរិកក្នុងវិក្កយបត្រតែមួយ។

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
ស្វែងយល់បន្ថែម: https://jtrustroyal.com/promotions/save-on-on-gourmet-or-high-tea

#JTRBVisaCard #PlatiniumCreditCard #Promo
ប្ដូរមក JTR Mobile ថ្មី ថ្ងៃនេះ!

ទទួលយកបទពិសោធធនាគារឌីជីថលថ្មី គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ផ្លាស់ប្ដូរឱ្យបានត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

កសាងដើម្បីទំនុកចិត្ត រចនាដើម្បីអ្នក

មាននៅលើ (Android / iOS): https://onelink.to/8q3h8t

#JTrustRoyalBank #JTRMobile
6
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានកិត្តិយសដែលបានចូលរួមជា Diamond Sponsor រយៈពេល២ឆ្នាំជាប់គ្នា ក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មកម្ពុជា-អាស៊ាន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣-៤ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។

ក្នុងកិច្ចប្រជុំកំពូលនេះផងដែរ នឹងរួមបញ្ចូលនូវកិច្ចពិភាក្សាជាក្រុមដ៏មានអត្ថន័យក្រោមប្រធានបទ៖ “ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម”។
1
ទទួលបានផ្ទះក្នុងក្តីស្រមៃជាមួយអត្រាការប្រាក់ត្រឹមតែ 6.88% ក្នុងមួយឆ្នាំ*!

ជាមួយកម្ចីទិញផ្ទះរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោកអ្នកនឹងទទួលបាន៖

- អត្រាការប្រាក់ទាបត្រឹមតែ 6.88%* ក្នុងមួយឆ្នាំ
- កម្ចីរយៈពេល 25ឆ្នាំ
- ទំហំកម្ចីរហូតដល់ 80%នៃតម្លៃអចលនទ្រព្យ
- ការអនុម័តកម្ចីមានភាពឆាប់រហ័ស
- ពុំចាំបាច់រង់ចាំរហូតដល់សំណង់រួចរាល់

ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ2026។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្រាប់ព័ត៌មានបន្ថែម៖ 078 222 082/086 (ប្រធានផ្នែកកម្ចី)
Live Chat | 011 999 003 | 015 999 074 | 023 999 000| https://jtrustroyal.com/promotions/unlock-your-dream-home-with-special-rate-688-pa
#JTrustRoyalBank #Homeloan
3.3 ត្រលប់មកវិញហើយ!

ទទួលបានទឹកប្រាក់ត្រលប់ 20% នៅពេលលោកអ្នក ប្រើប្រាស់ J Trust Royal Visa Card សម្រាប់ការទូទាត់សរុបអប្បបរមា 100ដុល្លារ (មួយ ឬច្រើនប្រតិបត្តិការ) រៀងរាល់ថ្ងៃខែដែលមានលេខដូចគ្នា។

ការផ្ដល់ជូននេះមានសម្រាប់អតិថិជនត្រឹមតែ 100 នាក់តែប៉ុណ្ណោះ ក្នុងមួយខែ។

មិនទាន់មានបណ្ណធនាគារជេ ត្រាស់ រ៉ូយ៉ាល់? ស្នើសុំថ្ងៃនេះ!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្រាប់ព័ត៌មានបន្ថែម៖ Live Chat | 011 999 003 / 015 999 074 / 023 999 000 | https://jtrustroyal.com/promotions/every-double-day-casback

#JTRBVisaCard #Promotion #CreditCard #DebitCard
4
ធនាគារ ជេ ត្រាស រ៉ូយ៉ាល់ មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងថា ការិយាល័យកណ្តាល និង សាខាក្រមួនសនឹងផ្លាស់ប្តូរទីតាំងទៅកាន់ទីតាំងដើមវិញនាពេលឆាប់ៗ។

ការផ្លាស់ប្តូរទីកន្លែងថ្មីនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងដើម្បីនាំលោកអ្នកទៅរកភាពជោគជ័យដោយធានាផ្តល់ជូននូវសេវាធនាគារដែលកាន់តែប្រសើរ កាន់តែរហ័ស និងកាន់តែជិតស្និទ្ធជូនដល់លោកអ្នក។ យើងខ្ញុំនឹងរង់ចាំទទួលស្វាគមន៍លោកអ្នកត្រឡប់មកកាន់ទីតាំងដើមរបស់យើងយ៉ាងកក់ក្តៅបំផុត។
7