បើកកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង ស្តីអំពីការត្រួតពិនិត្យការងារប្រចាំខែ និងទិសដៅខែបន្ទាប់
=================
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី30ខែមេសា ឆ្នាំ2026 មន្ទីរគណបក្សខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង ស្តីអំពីការត្រួតពិនិត្យការងារប្រចាំខែ និងទិសដៅខែបន្ទាប់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អនុប្រធានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង។

❤15
អនុមោទនាពិធីបុណ្យ វិសាខបូជា
===================
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលកម្ពុជាបាន ចាត់ទុកជាបុណ្យជាតិ។ជាងនេះទៀត មានប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិបានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ។ ការប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួនបីទាក់ទង នឹងព្រះសម្មាសម្ពុទ្ធ រួមមានព្រឹត្តិការណ៍នៃការប្រសូត ការត្រាស់ដឹង ការចូលនិព្វាន។

❤6👏2
Forwarded from Samdech Hun Sen of Cambodia
អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ឧសភា
កម្ពុជាតែងតែប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០២៦នេះ ខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»៕

❤8
អបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ « រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ » និងខួបអនុស្សាវរីយ៍លេីកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
========================
កំពង់ផែស្វយ័តក្រុងព្រះសីហនុ : ឯកឧត្តមបណ្ឌិត អុិត សំហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ បានអញ្ជេីញចូលរួមអបអរសាទរ ទិវាពលកម្មអន្តរជាតិ ខួបលើកទី១៤០ ក្រោមប្រធានបទ « រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ » និងខួបអនុស្សាវរីយ៍លេីកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុនសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់និងចីរភាព, ការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម, និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ។
ទិវាពលកម្មអន្ដរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាប្រទេសជាច្រើនជាង ៨០ប្រទេស ទូទាំងពិភពលោក ប្រារព្ធឡើងក្នុងគោលបំណងដើម្បី រំឮក និងឧទ្ទិសដឹងគុណ ដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករកម្មការនី ដែលបានប្រឹងប្រែង តស៊ូពុះពារ ដេីម្បីការពារ សិទ្ធិកម្មករ និងលក្ខខណ្ឌការងារសកល។

❤11
ឯកឧត្ដម បណ្ឌិត អុិតសំហេង និងលោកជំទាវ ញ៉េប រ៉ានី ឧបត្ថម្ភថវិកា ៥.០០០.០០០រៀល ជូនកាកបាទក្រហមកម្ពុជា។
👏6❤3
លោក ពិន សុភ័ក្រ្ត ប្រធានសមាគមសិស្សនិស្សិតពិការកម្ពុជា អមដំណេីរដោយសហការី និងនិស្សិត បានចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អុិត សំហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ
========================
នាព្រឹកថ្ងៃច័ន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី04 ខែឧសភា ឆ្នាំ2026 លោក ពិន សុភ័ក្រ្ត ប្រធានសមាគមសិស្សនិស្សិតពិការកម្ពុជា អមដំណេីរដោយសហការី និងនិស្សិត បានចូលជួបសម្តែងការគួរសម និងថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត អុិត សំហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តដាក់ដល់ បងប្អូនជនមានពិការភាព តាំងពីជំនាន់ ឯកឧត្តមបណ្ឌិត នៅជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។ ក្នុងជំនួបនេះសមាគមសិស្សនិស្សិតពិការកម្ពុជា មានគោលបំណងចូលរួមជាចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងអង្គការសង្គមស៊ីវិល ដើម្បីជួយជំរុញផ្សព្វផ្សាយ និងបង្ហាញពីសមត្ថភាព លទ្ធភាព និងភាពក្លាហានរបស់សិស្សនិងនិស្សិតពិការភាពក្នុងការរួមចំណែកដើម្បីអភិវឌ្ឍប្រទេសជាតិទាំងនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ស្របតាម យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រ រួមចំណែកក្នុងការលើកកម្ពស់ការអប់រំដល់សិស្សនិស្សិត ពិការនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានលេីកទឹកចិត្ត និងផ្តល់អនុសាសន៍ណែនាំល្អៗដល់ប្អូនៗក្រុមនិស្សិត ព្រមទាំងឧបត្ថម្ភជាទឹកប្រាក់ចំនួន ២លានរៀល ដល់សមាគមដេីម្បីយកទៅប្រេីប្រាស់ជាប្រយោជន៍រួម។

❤16