នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន​ នៃ​កសហវ-MEF’s ITD
460 subscribers
121 photos
3 videos
52 links
MEF’s ITD
Download Telegram
តើលោកអ្នកដឹងទេថា ពាក្យសម្ងាត់របស់លោកអ្នកត្រូវការរយៈពេលប៉ុន្មាន ដែល Hacker អាចលួចបាន?
#ITDMEF
#ITD #Security #Password

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐 YouTube
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
QR Code កំពុងតែមានប្រជាប្រិយភាព និងត្រូវបានប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង ប៉ុន្តែវាក៏មានគ្រោះថ្នាក់ដោយសារតែមានជនខិលខូចជាច្រើនកំពុងឈ្លៀតឱកាសក្លែងបន្លំ QR Code ក្នុងទម្រង់ជាច្រើន ដើម្បីបោកប្រាស់លួចទិន្នន័យ ឬ ធ្វើឱ្យលោកអ្នកបាត់បង់នូវថវិកា។ យ៉ាងណាមិញ ៥ ចំនុចនេះអាចជួយលោកអ្នកប្រើប្រាស់ QR Code ដោយមានសុវត្តិភាព។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐YouTube
🌐Website

#នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន #ITD #Security #QRCode
Please open Telegram to view this post
VIEW IN TELEGRAM
តើអ្នកឆ្ងល់ទេ? ហេតុអ្វីបានជាសម្លេង AI សុទ្ធតែជាស្រ្តី?
មិនថា Siri ឬ Alexa ទេ គឺជាប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ដែលយើងតែងតែលឺសម្លេងស្រីស្អាត។ យោងតាមការស្រាវជ្រាវ បានបង្ហាញថាមូលហេតុដែល AI ភាគច្រើនមានសម្លេងជាស្ត្រីនោះគឺដោយសារទំនោររបស់មនុស្សដែលយល់ឃើញថា សំឡេងស្ត្រីគឺមានប្រយោជន៍ និងគួរឱ្យទុកចិត្តជាង។ លើសពីនេះ សម្លេងស្ត្រីអាចធ្វើឱ្យបច្ចេកវិទ្យានេះហាក់ដូចជាងាយយល់ និងងាយស្រួលប្រើ។ មួយវិញទៀត ទោះបីប្រព័ន្ធ AI ជាច្រើនត្រូវបានរចនាដោយបុរសតែពួកគាត់បែរជាកំណត់សម្លេងស្ត្រីដោយមិនដឹងខ្លួន។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐YouTube
🌐Website

#នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន #ITD #Security
Please open Telegram to view this post
VIEW IN TELEGRAM
តើលោកអ្នកដឹងទេថា អ្វីទៅជា Two Factor Authentication (2FA)? តើលោកអ្នកគប្បីប្រើប្រាស់ 2FA លើគ្រប់គណនីប្រើប្រាស់របស់លោកអ្នកដែរ ឬទេ?

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐YouTube
🌐Website

#ITD #Security
Please open Telegram to view this post
VIEW IN TELEGRAM
របៀបដាក់ Two-Step Verification ក្នុង Telegram

Two-Step Verification គឺជាការបន្ថែមស្រទាប់សុវត្ថិភាពមួយជាន់ទៀត ទៅក្នុងគណនីរបស់លោកអ្នកដោយប្រើពាក្យសម្ងាត់។ រាល់ពេលលោកអ្នកធ្វើការចូលទៅកម្មវិធីម្តងៗវានឹងធ្វើការទាមទាមនូវលេខកូដ មួយតង់ទៀតដែលផ្ញើទៅកាន់អ៊ីមែលរបស់លោកអ្នក។

ប្រសិនបើលោកអ្នកភ្លេចពាក្យសម្ងាត់លោកអ្នកអាចធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ ឡើងវិញបានដោយប្រើប្រាស់អ៊ីមែលដែលលោកអ្នកបានកំណត់ទុក។

ក៏ប៉ុន្តែ ប្រសិនបើលោកអ្នកមិនអាចចូលប្រើអ៊ីមែលនោះបានទេ លោកអ្នកអាចស្នើសុំ លុបពាក្យសម្ងាត់ឡើងវិញបាន ដោយរង់ចាំរយៈពេល ៧ ថ្ងៃ តាមរយៈឧបករណ៍ ណាមួយដែលបានភ្ជាប់គណនីរបស់លោកអ្នក។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook
🌐Telegram
🌐YouTube
🌐Website

#ITD #IT #Security
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
លោកអ្នកគម្បីបើកមុខងារ Maintenance Mode ឬ Repair Mode មុនពេលលោកអ្នកធ្វើការជួសជុលទូរស័ព្ទ ដើម្បីការពារទិន្នន័យ និងឯកជនភាព

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#ITD #Security
បច្ចេកវិទ្យា Deepfake សំដៅទៅលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលអាចធ្វើការបម្លែងមុខមាត់មនុស្សណាម្នាក់ឱ្យមើលទៅដូច
មនុស្សម្នាក់ផ្សេងទៀត ដែលគួរឱ្យជឿជាក់ ទាំងសម្លេង រូបភាព និង វីដេអូ ប៉ុន្តែមិនមែនជាមនុស្សពិត។

សព្វថ្ងៃបច្ចេកវិទ្យានេះត្រូវបានជនឆ្លៀតឱកាសកំពុងប្រើប្រាស់ក្នុងការក្លែងបន្លំជាមនុស្សដែលលោកអ្នកស្គាល់ ​​ដើម្បី​ប្រព្រឹត្តអំពើទុច្ចរិក​ដូចជា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការស្នើសុំផ្ទេរប្រាក់ ការរៀបចំគម្រោងចាប់ជំរិត ឬ​ រំលោភបំពាននានា។
នៅចន្លោះឆ្នាំ ២០២២ និង ២០២៣ ការក្លែងបន្លំតាមបច្ចេកវិទ្យា Deepfakes នៅប្រទេសកម្ពុជាយើង ឃើញថាមានចំនួនប្រមាណជាង ២០០ ករណី ដែលជាតួលេខមួយសម្រាប់ធ្វើការក្រើនរំលឹកដល់លោកអ្នកធ្វើការប្រុងប្រយ័ត្ន និង ធ្វើការគិតគូរឱ្យបានច្បាស់លាស់ កុំឱ្យចាញ់បោកឧក្រិដ្ឋជនតាមបណ្តាញអ៊ិនធឺណិត។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#ITD #Security #Deepfake
អំពើក្លែងបន្លំ និងការបោកបញ្ឆោតអាចនឹងកើតមានគ្រប់ទីកន្លែង ជាច្រើនរូបភាព ជាពិសេសនោះគឺតាមរយៈប្រព័ន្ធអ៉ីនធឺណិតសូម្បីតែតាមរយៈសារទូរសព្ទ វីដេអូឬសំឡេងក៏ដោយ។

💡ទាំងនេះគឺជាគន្លឹះមួយចំនួន ដើម្បីជៀសវាងពីការបោកបញ្ឆោត តាមរយៈDeepfake។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)
#MEF #ITD#Security #Deepfake
បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែវិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ក្នុងសម័យបច្ចេកវិទ្យា​ការលួចយកទិន្នន័យគឺអាចកើតមានឡើងគ្រប់រូបភាពសូម្បីតែតាមរយៈរន្ធសាកថ្ម USB នៅតាមទីសាធារណៈ។

💡នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសូមណែនាំគន្លឹះមួយចំនួនដើម្បីការពារខ្លួនពីហានិភ័យតាមរយៈរន្ធសាកថ្ម USD នៅតាមទីសាធារណៈដូចខាងក្រោម៖
- ធ្វើការសាកថ្ម ដោយប្រើប្រាស់ឆ្នាំងសាកជាមួយព្រីភ្លើងដោយផ្ទាល់ (AC Power Outlet)
- ប្រើប្រាស់ដុំសាកថ្មផ្ទាល់ខ្លួន (Power Bank)
- ប្រើប្រាស់ ខ្សែសម្រាប់សាក ដែលមានមុខងារសម្រាប់សាកតែមួយមុខ (Charging-Only Cable)
- ប្រសិនបើអ្នកចាំបាច់ត្រូវសាកថ្មដោយប្រើប្រាស់ USB ដែលមាននៅតាមទីសាធារណៈ ត្រូវប្រាកដថានៅពេលអ្នកភ្ជាប់ឧបករណ៍ទៅកាន់រន្ធ USB ត្រូវជ្រើសរើសយក "Charge Only"

ចំណុចបន្ថែម៖
- សូមកុំទុកឧបករណ៍របស់លោកអ្នកនៅឆ្ងាយពីក្រសែភ្នែកលោកអ្នក និងប្រើមុខងារចាក់សោអេក្រង់ជានិច្ច នៅពេលដាក់ឧបករណ៍សាកថ្មនៅទីសាធារណៈ

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)
#MEF #ITD#Security