នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន​ នៃ​កសហវ-MEF’s ITD
453 subscribers
108 photos
2 videos
41 links
MEF’s ITD
Download Telegram
លោកអ្នកគម្បីបើកមុខងារ Maintenance Mode ឬ Repair Mode មុនពេលលោកអ្នកធ្វើការជួសជុលទូរស័ព្ទ ដើម្បីការពារទិន្នន័យ និងឯកជនភាព

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#ITD #Security
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។

ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។

សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕
បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៤ ក្រោមប្រធានបទ “ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត”

ទិវាបរិស្ថានពិភពលោក គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីក និងចូលរួមជាមួយប្រជាជន សហគមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោកដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗដែលកំពុងប្រឈមនឹងភពផែនដី។

សូមចូលរួមការពារភពផែនដីរបស់យើង ដោយចាប់ផ្តើមពីយើងទាំងអស់គ្នា។


បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#ITD #Green #Environment
បច្ចេកវិទ្យា Deepfake សំដៅទៅលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលអាចធ្វើការបម្លែងមុខមាត់មនុស្សណាម្នាក់ឱ្យមើលទៅដូច
មនុស្សម្នាក់ផ្សេងទៀត ដែលគួរឱ្យជឿជាក់ ទាំងសម្លេង រូបភាព និង វីដេអូ ប៉ុន្តែមិនមែនជាមនុស្សពិត។

សព្វថ្ងៃបច្ចេកវិទ្យានេះត្រូវបានជនឆ្លៀតឱកាសកំពុងប្រើប្រាស់ក្នុងការក្លែងបន្លំជាមនុស្សដែលលោកអ្នកស្គាល់ ​​ដើម្បី​ប្រព្រឹត្តអំពើទុច្ចរិក​ដូចជា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការស្នើសុំផ្ទេរប្រាក់ ការរៀបចំគម្រោងចាប់ជំរិត ឬ​ រំលោភបំពាននានា។
នៅចន្លោះឆ្នាំ ២០២២ និង ២០២៣ ការក្លែងបន្លំតាមបច្ចេកវិទ្យា Deepfakes នៅប្រទេសកម្ពុជាយើង ឃើញថាមានចំនួនប្រមាណជាង ២០០ ករណី ដែលជាតួលេខមួយសម្រាប់ធ្វើការក្រើនរំលឹកដល់លោកអ្នកធ្វើការប្រុងប្រយ័ត្ន និង ធ្វើការគិតគូរឱ្យបានច្បាស់លាស់ កុំឱ្យចាញ់បោកឧក្រិដ្ឋជនតាមបណ្តាញអ៊ិនធឺណិត។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#ITD #Security #Deepfake
អបអរសាទរ ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា
ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ”។

ចំពោះការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា គឺជាការបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្ដរជាតិស្តីពីការហាមប្រាម និងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ។

យើងរួមគ្នាប្រឆាំងពលកម្មធ្ងន់ធ្ងរលើកុមារ។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#MEF #ITD #WorldDayAgainstChildLabour
រីករាយទិវាលោកឪពុក

សូមគោរពជូនពរលោកឪពុកគ្រប់រូបឱ្យតែងតែជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លៀតឡើយ។

អរគុណលោកប៉ាដែលតែងតែធ្វើជាកំពូលវីរបុរសដ៏អស្ចារ្យនៅក្នុងជីវិតរបស់កូនៗរាល់គ្នា។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#MEF #ITD #fathersday
អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម
សម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ គម្រប់៨៨ យាងចូល ៨៩ព្រះវស្សា។

សូមថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសចម្រើនព្រះជន្មវស្សា សូមព្រះអង្គប្រកបនូវ ព្រះបរមសុខគ្រប់ប្រការ និង ព្រះជន្មាយុយឺនយូរ។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#MEF #ITD #Queenmotherbirthday
សេចក្តីជូនដំណឹងស្តីពី ព័ត៌មានក្លែងក្លាយដែលបានបោះផ្សាយថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុម័តផ្តល់កម្ចីចំនួន ១០លានដុល្លាសហរដ្ឋអាមេរិក លើការវិនិយោគប្រាក់កម្ចី

https://mef.gov.kh/news/fakenewson10mload/
អបអរសាទរ ខួបលើកទី ៧៣ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ

គិតមកដល់ឆ្នាំ២០២៤នេះ ជាខួបលើកទី ៧៣ ដែលកម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ ពោលគឺចាប់តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១ មកម៉្លេះ។

អង្គការនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ក្នុងគោលបំណងរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#MEF #ITD
អបអរសាទរ ខួបលើកទី៧ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៤)

ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាជោគជ័យមួយធំធេង សម្រាប់បេសកកម្មការពារប្រាសាទបុរាណ និងជាការលើកតម្កើងសម្បត្តិវប្បធម៌របស់ខ្មែរ ដែលបន្សល់ទុកដោយបុព្វបុរស។

"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)

#MEF #ITD
សូមអនុមោទនាពិធីបុណ្យចូលព្រះវស្សា

ពិធីបុណ្យចូលព្រះវស្សាគឺជាពេលវេលាសម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនពុទ្ធសាសនិក តែងតែនាំគ្នាប្រារព្ធពិធីបុណ្យចូលព្រះវស្សាដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ជាពិសេសទៀនដើមធំៗ ដែលគ្រប់គា្នតែងហៅថាទៀនព្រះវស្សា ឬទៀនវស្សា ទៅប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)
#MEF #ITD
អំពើក្លែងបន្លំ និងការបោកបញ្ឆោតអាចនឹងកើតមានគ្រប់ទីកន្លែង ជាច្រើនរូបភាព ជាពិសេសនោះគឺតាមរយៈប្រព័ន្ធអ៉ីនធឺណិតសូម្បីតែតាមរយៈសារទូរសព្ទ វីដេអូឬសំឡេងក៏ដោយ។

💡ទាំងនេះគឺជាគន្លឹះមួយចំនួន ដើម្បីជៀសវាងពីការបោកបញ្ឆោត តាមរយៈDeepfake។

បណ្តាញសង្គមរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន៖
🌐Facebook (https://www.facebook.com/itdmef)
🌐Telegram (https://t.me/itdmef)
🌐YouTube (https://youtube.com/@mef-itd5599)
🌐Website (https://itd.mef.gov.kh/)
#MEF #ITD#Security #Deepfake