សន្តិសុខសាយប័រ (ISAC-Cambodia)
10.1K subscribers
8.19K photos
429 videos
601 files
5.31K links
សន្តិសុខបច្ចេកវិទ្យា ISAC-Cambodia Cybersecurity) ជាបន្ទប់ជជែកពិភាក្សាតែបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ/សុវត្ថិភាពបច្ចេកវិទ្យាតែប៉ុណ្ណោះ៕ ០១ មករា ២០១៦

The​ first & leading Cybersecurity​ knowledge sharing and discussion platform in Cambodia.
Download Telegram
សម្រាប់អ្នកដែលចង់ស្វែងយល់អំពីការការពារទិន្នន័យរបស់អតិថិជនក្នុងយុគ្គសម័យឌីជីថល សូមចុះឈ្មោះក្នុងវគ្គសិក្សាខាងក្រោម (ឥតបង់ថ្លៃ) ដែលផ្តោតទៅលើប្រធានបទចំនួន ០៣ ដូចខាងក្រោម៖
1/Consumers' Rights Protection 
2/Internet of Things: Connection and Protection in Digital Age
3/Consumer Privacy and Personal Data Protection

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២០ ។ សូមចុះឈ្មោះតាមរយៈ Link នេះ
https://forms.gle/DaG8ALVZtuZEbhgg8

សម្រាប់ព័ត៌មានលំអិត សូមចូលទៅកាន់វេបសាយ
https://www.kas.de/en/web/kambodscha/veranstaltungen/detail/-/content/legal-training-on-consumer-s-right-protection-in-the-digital-era
Forwarded from ._. Rath
សព្វថ្ងៃនេះ ការបោកប្រាស់តាមបណ្តាញ អ៊ីនធឺណែត មានច្រើន ហើយគេប្រើប្រាស់វិធីសាស្រ្តខុសគ្នា

1./ តើអ្វីទៅជា Sex Scam ឫ Cyber Extortion ?
Sex Scam ឫ Cyber Extortion គឺជាការបោកប្រាស់មួយដែលប្រើប្រាស់ នារី ជាអាវុធ មួយដើម្បីបោកប្រាស់ បុរសតាមរយៈ ការទុកចិត្តពីខាងប្រុស ព្យាមយាម អោយបុរស ស្រាត និង បង្ហាញរាងកាយ ដាក់ មុខ កាមេរា ឫ WebCam ហើយគេធ្វើលួចថតនូវសកម្មភាព នៅពេលនោះដើម្បី ជំរិតទារប្រាក់។

2./ តើអ្នកត្រូវជៀសវាងយ៉ាងដូចម្តេច?
☛ សូមពិចារណាលើ បុគ្គលដែលពុំស្កាល់ លើបណ្តាញ
អ៊ីនធឺណែត
☛ ជៀសវាងពី ការធ្វើសកម្មភាពខាងលើ ដូចជា បង្ហាញរាងកាយ
ទល់មុខ កាមេរា ឫ WebCam
☛ ប្រសិនបើ ជួប ឫ មានការ គំរាមគំហែង ដើម្បីយកប្រាក់ពីអ្នក
សូមធ្វើការរាយការទៅ ប៉ូលីសជាបន្ទាន់

អំពីព័ត៏មានលម្អិតចូលទៅកាន់ ៖
https://secudemy.com/cambodia-cyber-extortion/

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia
Forwarded from Sky Pheaktra
តើអ្នកអាចការពារបញ្ហាបណ្តាញសុវត្ថិភាពយ៉ាងដូចម្តេច? នេះគឺជាវិធានការណ៍សុវត្ថិភាពបណ្តាញបង្ការមួយចំនួនដែលអ្នកអាចអនុវត្តដើម្បីចៀសវាងបញ្ហានៅលើបណ្តាញ៖

គន្លឹះ ៥ យ៉ាងដើម្បីការពារបញ្ហាសន្តិសុខបណ្តាញ

១) កំណត់អត្តសញ្ញាណកម្មវិធីហួសសម័យហើយធ្វើបច្ចុប្បន្នភាព
(Identify And Update)

២) កំណត់បញ្ហាសុវត្ថិភាពបណ្តាញសំខាន់បំផុតរបស់ស្ថាប័ន
(Biggest Network Security Problems)

៣) អនុវត្តតាមគោលការណ៍នៃសិទ្ធិពិសេសបំផុតសម្រាប់សិទ្ធិអ្នកប្រើប្រាស់
(User Access)

៤) ពិនិត្យនិងបង្កើតការបោះបង់ចោលនៅក្នុងបណ្តាញ
(Check for and Create Redundancy)

៥) ការបែងចែកបណ្តាញរបស់អ្នកជាមួយនឹងស្រទាប់សន្តិសុខផ្ទៃក្នុងដែលរឹងមាំ
(Strong Internal Security Layers)

—————————————————————————————

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia

ពត៌មានលម្អិតចូលទៅកាន់ https://www.compuquip.com/blog/tips-to-prevent-network-security-issues
Forwarded from CamCERT (News & Update)
ក្រុមហ៊ុន Apach បានចេញផ្សាយនូវការជួសជុលសន្តិសុខ/សុវត្ថិភាពទៅលើផលិតផល Apache Tomcat ដែលមានចំណុចខ្សោយធ្ងន់ធ្ងរបំផុត។

អ្នកដែលប្រើប្រាស់ផលិតផល Apache Tomcat សូមធ្វើបច្ចុប្បន្នភាពកម្មវិធីដែលបានរងផលប៉ះពាល់ខាងលើ ជាបន្ទាន់ ទៅកាន់កំណែចុងក្រោយបំផុត (Latest version)។ ហេគឃ័រអាចលួចមើ/កែប្រែឯកសារសំខាន់លើម៉ាស៊ីនកុំព្យូទ័រមេ និងលួចយកទិន្នន័យសំខាន់ផ្សេងៗ ឬដំណើរពាក្យបញ្ជា។

ការិយាល័យ CamCERT ចេញផ្សាយព័ត៌មានអំពីបញ្ហានេះ
https://www.camcert.gov.kh/camsa20-15-apache-tomcat-cve-2020-1938/
Forwarded from ._. Rath
ក្នុងសម័យបច្ចេកវិទ្យាឥឡូវ កម្មវិធី ដែលគេចែកចាយ មានច្រើនយ៉ាង ទាំង Open Source និង គិតលុយ សម្រាប់ Hacking និង Security ។
ហើយមនុស្សម្នាក់ៗ អាចយកវា មកប្រើប្រាស់ តាម គោលបំណងរៀងៗខ្លួន អ្នកខ្លះ យកមកដើម្បី សិក្សាចង់ដឹង អ្នកខ្លះទៀតប្រើប្រាស់ ដើម្បី វាយប្រហារគេ

១./ តើអ្វីទៅជា Script kiddie ?
Script Kiddie ឫ Kiddie ជាមនុស្ស ដែលមានចំណេះដឹងល្មម ឫ អាចនិយាយកាត់ថា កូនក្មេង ដោយគាត់ លេងជាមួយ Tools ឫ កម្មវិធីដែលមានស្រាប់ របស់គេ មកប្រើ ដើម្បីវាយប្រហារ ទៅនរណាម្នាក់។ជាទូទៅ Kiddie គាត់ប្រើប្រាស់កម្មវិធីដោយនីមួយៗ ដោយមិនសូវមានភាពច្បាស់លាស់ អាចនិយាយបានថា គាត់រាវ ឫ តេស្ត ប្រសិនបើ ចៃចន្យ គេអាចបង្កភាព រងគ្រោះនរណាម្នាក់បាន ។

២./ ហេតុអ្វីបាន ត្រូវខ្វល់អំពី Script kiddie ?
បានជាត្រូវខ្វាយខ្វល់អំពី Script kiddie ឫ kiddie ព្រោះ អាចនិយាយបានថា ពួកគេ ក៏អាចជា Hacker បានដែរ ប្រសិនបើមានការ ធ្វេសប្រហែស លើពួកគេនោះ ពួកគេអាចបង្ករ គ្រោះថ្នាក់លើលោកអ្នកបាន ដូចជាបញ្ចូលមេរោគចូលប្រព័ន្ធរបស់អ្នក កែប្រែទិន្ន័យ ឫ គេអាចវាយប្រហារតាមបែប Social Engineering និង Phishing ទោះគេមិនសូវមានបទពិសោធន៍ក៏ដោយ។

អំពីព័ត៏មានលម្អិតចូលទៅកាន់ ៖
https://secudemy.com/script-kiddie/

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia
Forwarded from Son Mengkheang
ស្វែងយល់អំពីគណនីដែលត្រូវបានលួច (Hacked Account)

មានមនុស្សមិនតិចទេដែលបានបាត់បង់គណនី ហើយរឿងទាំងនេះភាគច្រើនកើតឡើងបន្ទាប់ពីឃើញមានមតិបានបង្ហោះនៅលើទំព័របណ្តាញសង្គមរបស់អ្នក ដែលអ្នកមិនបានធ្វើវាទាល់តែសោះ។ មិនត្រឹមតែអ្នកនោះទេ មិត្តភក្តិ, សមាជិកគ្រួសារ ឬមិត្តរួមការងារ ប្រាប់ថាបានទទួលអ៊ីមែលពីអ្នក ដែលជាការពិតអ្នកមិនដែលបានផ្ញើទៅនោះទេ ហើយការផ្ញើនោះក្នុងគោលបំណងលួចយកទិន្នន័យរបស់អ្នកទាំងនោះ តាមរយៈការចុចលើតំណភ្ជាប់ ឬទាញយកកម្មវិធីជាដើម។ ព័ត៌មានរបស់អ្នកត្រូវបានបាត់បង់តាមរយៈការបំពានទិន្នន័យ (data breach), ការឆ្លងមេរោគ ឬឧបករណ៍អេឡិកត្រូនិកដែលបាត់។

ប្រសិនបើអ្នកជឿជាក់ថាគណនីណាមួយរបស់អ្នកត្រូវបានគេលួចចូលសូមអនុវត្តតាមជំហានខាងក្រោម៖

• ជូនដំណឹងទៅកាន់បញ្ជីទំនាក់ទំនង (contact list) ទាំងអស់របស់អ្នក ថាពួកគេអាចទទួលបានសារឥតបានការផ្ញើចេញមកពីគណនីរបស់អ្នកហើយមិនគួរបើកសារ ឬចុចលើតំណភ្ជាប់ណាមួយឡើយ។

• ប្រសិនបើអ្នកជឿជាក់ថាកុំព្យូទ័ររបស់អ្នកឆ្លងមេរោគ សូមត្រួតពិនិត្យមើលថាកម្មវិធីសុវត្ថិភាពរបស់អ្នកទាន់សម័យដែរឬទេ(up to date) ហើយស្កេនប្រព័ន្ធរបស់អ្នកដើម្បីស្វែងរកមេរោគ។

• ផ្លាស់ប្តូរពាក្យសម្ងាត់គ្រប់គណនីទាំងអស់ដែលត្រូវបានគេលួចចូលឱ្យបានឆាប់បំផុត។

*** សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ https://www.camcert.gov.kh/hacked-account/

#BasicCyberSecurity #EntryIntoCyber#FoundationKnowledge #StaySafeOnlineCambodia
Forwarded from Mony Ratanak
ក្នុងសម័យឌីជីថលយើងតែងតែមានការប្រុងប្រយ័ត្នអំពីការការពារទិន្នន័យពីបទល្មើសផ្សេងៗនៅក្នុងបច្ចេកវិទ្យា
ម៉្យាងវិញទៀតមិនមែនអ្នកប្រព្រឹត្តបទល្មើសទាំងនោះ សុទ្ឋសឹងតែមានចក្ខុវិស័យតែមួយក្នុងការវាយប្រហារនោះទេ
ពួកគេអាចមានគោលបំណងផ្សេងៗទៅតាមស្ថានភាពរាងខ្លួន។

ចង់ដឹងថាគោលបំណងនីមួយៗរបស់ពួកហេកឃ័រធ្វើអីខ្លះ ក៏ដូចជាមានគោលបំណងយ៉ាងមិចខ្លះ ?
https://secudemy.com/threat-actors/
Forwarded from Sreng
៧ចំណុចដើម្បីការពារវេបសាយរបស់អ្នកពីការវាយប្រហារ

នាពេលបច្ចុប្បន្ននេះវេបសាយជាច្រើនត្រូវបានបង្កើតឡើងសម្រាប់គោលបំណងផ្សេងៗគ្នាដូចជា ការបង្ហាញព័ត៏មាន ការធ្វើពាណិជ្ជកម្មអនឡាញ ល។

វេបសាយទាំងឡាយដែលពំុមានការគ្រប់គ្រងការពារឲបានត្រឹមត្រូវគឺងាយរងគ្រោះពីការវាយប្រហារពីហេគឃ័រយ៉ាងខ្លាំងដូចជា ការបំផ្លិចបំផ្លាញវេបសាយ ការលួចយកទិន្នន័យ ឬការកែប្រែទិន្នន័យជាដើមដែលធ្វើឲខូចខាតដល់កេរ៏្តឈ្មោះនិងមានការរំខានដល់ដំណើរការអាជីវកម្ម។

ដើម្បីការពារវេបសាយរបស់អ្នកពីការវាយប្រហារ អ្នកគួរប្រតិបត្តិតាម៧ចំណុចខាងក្រោម៖

១. ដឹងសត្រូវឲបានច្បាស់
២. បង្កើតក្រុមឆ្លើយតបឧប្បទេវហេតុសន្តិសុខអិុនធឺណិត
៣. ធ្វើការត្រួតពិនិត្យទៅលើប្រព័ន្ធរបស់អ្នក
៤. បង្កើតនូវយន្តការការពារ
៥. ធ្វើឲបានលឿនជាងអ្នកវាយប្រហារ
៦. សាកសួរអ្នកអាជីព
៧. សាកសួរក្រុមរបស់អ្នក

ព័ត៏មានលម្អិតចូលទៅកាន់ https://secudemy.com/web-attack-survival-safety/

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia
និន្នាការសន្តិសុខអុិនធឺណិតដ៏ធំបំផុតទាំង ៥ ក្នុងឆ្នាំ២០២០

ប៉ុន្តែនៅពេលដែលពិភពលោកកាន់តែតភ្ជាប់គ្នាកាន់តែខ្លាំងឡើងនោះ ឱកាសជាច្រើនសម្រាប់មនុស្សអាក្រក់ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រាក់ចំណេញកើនឡើងដោយចៀសមិនផុតនោះទេ។ នេះជាអ្វីដែលនឹងក្លាយជារបៀបវារៈសំខាន់នៅពេលនិយាយអំពីសន្តិសុខតាមប្រព័ន្ធអុិនធឺណិតក្នុងឆ្នាំ ២០២០ នេះ។

អានលំអិត:
https://secudemy.com/5-cyber-trend-2020/

Joint : ISAC-Cambodia For more cybersecurity news and update

Android: https://bit.ly/2ZpnANl
iOS: https://apple.co/33W6mGK
This article sponsored by EZECOM, Cambodia premium Internet provider.
តើអ្វីទៅជា Confidentiality, Integrity, and Availability Triad​ (CIA) ឬក៏ស្គាល់មួយទៀតថាជា Security Triad?

ការតាក់តែងបទដ្ឋានគត្តិយុត្តឬគោលការសន្តិសុខបច្ចេកវិជ្ជាផ្សេងៗធ្វើឡើងដោយផ្អែកលើកគំនិតគោល៣៖

១. ភាពសម្ងាត់នៃឯកសារឬទិន្ន័យ (Confidentiality​) ៖ ជាការធ្វើធានាឲ្យប្រាកដជាក់ថាព័ត៌មានសំងាត់ឬទិន្ន័យសំងាត់ផ្សេងៗ​មិនត្រូវបានឃើញ ដឹងឬយកទៅប្រើប្រាស់ពីសំណាក់អ្នកដែលមិនបានទទួលការអនុញ្ញាត។

២. សុចរិតភាពនៃទិន្ន័យឬឯកសារ (Integrity)៖ សំដៅដល់ការរក្សារ​ទម្រង់ឬប្រភេទ(format)​ របស់ទិន្ន័យឬឯកសារព័ត៌មាន(file)​ឲ្យស្ថិតនៅជាទម្រង់ពិតត្រឹមត្រូវដូចដើម(original) និងដូចគោលបំណង់នៃការបង្កើតវាឡើង។ រាល់ការកែរប្រែទិន្ន័យឬឯកសារត្រូវបានអនុញ្ញាតទៅលើតែអ្នកដែលទទួលការអនុញ្ញាតតែប៉ុណ្នោះ។

៣. ដំណើរការជាប្រក្រដីភាពនៃប្រពន័្ធគ្រប់ពេល​និងនៅពេលដែលត្រូវការ​ (Availability) ៖ ជាការធ្វើឲ្យប្រាកដជាក់ថារាល់ប្រភពទិន្ន័យក៏ដូចជាព័ត៌មានឯកសារផ្សេងៗមានដាក់ឲ្យដំណើរការនិងអនុញ្ញាតឲ្យអ្នកដែលត្រូវការអាចមើលឃើញ អាចដឹងនិងប្រើប្រាស់បាន។

====
#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia

ពត៌មានលម្អិតចូលទៅកាន់ https://geek-university.com/ccna-security/confidentiality-integrity-and-availability-cia-triad/
Forwarded from Sreng
គន្លិះទាំង៥ក្នុងការពង្រឹងសុវត្តិភាពព័ត៏មានវិទ្យារបស់អ្នក

ស្ទើរតែមនុស្សគ្រប់គ្នានៅក្នុងសម័យឌីជីថលនេះគឺត្រូវបានភ្ជាប់ផ្នែកមួយនៃព័ត៏មានរបស់ខ្លួនទៅកាន់អិុនធឺណិតដើម្បីឲមានភាពងាយស្រួលក្នុងការឆែកមើល។ ​

សកម្មភាពនេះបង្កើតឲមានហានិភ័យនៃការវាយប្រហារពីហេគឃ័រប្រសិនបើអ្នកប្រើប្រាស់ពុំមានការយល់ដឹងអំពីសន្តិសុខព័ត៏មានវិទ្យា។​

ខាងក្រោមនេះគឺជាវិធីសាស្រ្តងាយៗដើម្បីឲការប្រើប្រាស់អិុនធឺណិតរបស់អ្នកមានសុវត្តិភាព៖

១. កុំឃើញស្អីៗចេះតែចុចបើកឲសោះ
២. ការរក្សាទុកទិន្នន័យថតចំលងទុក (back up) របស់អ្នក
៣. ការប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង
៤. ការរក្សាឧបករណ៏អ្នក Updated ជានិច្ច
៥. ការរក្សាសុវត្តិភាពឧបករណ៏ចល័តរបស់អ្នក

ព័ត៏មានលម្អិតចូលទៅកាន់ https://secudemy.com/5-security-tips-for-your-it-security/

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia
Forwarded from Son Mengkheang
តើអ្វីទៅជាមេរោគប្រភេទចាប់ជំរិត (Ransomware) និងវិធីវាយប្រហារចំពោះអ្នកប្រើប្រាស់?

Ransomware គឺជាប្រភេទនៃមេរោគកុំព្យូទ័រ ដែលធ្វើកូដនីយកម្ម (encrypt) ទៅលើប្រព័ន្ធកុំព្យូទ័រ ឬទិន្នន័យរបស់អ្នកប្រើប្រាស់ ក្នុងគោលបំណងឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីអាចចូលទៅប្រើប្រាស់ជាធម្មតា។

វិធីវាយប្រហារ

Ransomware ជាធម្មតារាលដាលតាមរយៈអ៊ីម៉ែលឆបោក (phishing) ឬដោយចូលមើលវេបសាយដែលមានមេរោគ។ វិធីសាស្ត្រមួយដែលមេរោគនេះវាយលុកបានងាយស្រួល គឺតាមរយៈកម្មវិធីកុំព្យូទ័រដែលមិនមានអាជ្ញាប័ណ្ណ មានដូចជាប្រព័ន្ធប្រតិបត្តិការ Windows, Microsoft Office, Adobe Reader, ។ល។ បានន័យថា អ្នកប្រើប្រាស់ត្រូវការ crack ឬ patch ដើម្បីអាចប្រើប្រាស់កម្មវិធីទាំងនោះបាន។

*** សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ https://www.camcert.gov.kh/camsa19-46-ransomware-alert/

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia
អ្វីទៅជាការវាយប្រហារបែប Denial of Service (DoS), Distributed Denial of Service (DDoS)?

Denial of Service (DoS) ជាការវាយប្រហារដើម្បីរំខានដល់ដំណើរការ ជាប្រក្រដីភាព (availability) នៃប្រព័ន្ធបណ្តាញ។

Distributed Denial of Service (DDoS) ខុសពី Denial of Service (DoS) ត្រង់ថា DDoS អ្នកវាយប្រហារធ្វើការគ្រប់គ្រងទៅលើកំុព្យុទ័រ (Zombie PC) ច្រើនបញ្ចូលគ្នា បង្កើតបានជាបណ្តាយមួយហៅថា Botnet។

Zombie PC អាចមកពីប្រភពផ្សេងគ្នាកន្លែងផ្សេងគ្នាហើយអ្នកវាយប្រហារ ប្រើពួកវាទៅវាយប្រហារទៅកាន់គោលដៅតែមួយ។នេះជាមូលហេតុ ដែលធ្វើឲ្យការវាយប្រហារ បែប DDoS មានសភាព គ្រោះថ្នាក់ខ្លាំងជាង DoS ។

ការវាយប្រហារបែប DDoS និង DoS គឺមានគោលដៅរំខាន ដំណើរការជាប្រក្រដី (availability) នៃប្រពន្ធ័បណ្តាញ ដោយធ្វើយ៉ាងណាឲ្យ Bandwidth, CPU ឬក៏ Disk Space របស់ជនរងគ្រោះមិនអាច ទ្រំទ្របានហើយបញ្ឈប់ដំណើរការ។

ការវាយប្រហាររបៀបនេះមានការពិបាកក្នុងការទប់ទល់ណាស់។ ប៉ុន្តែក្នុងករណីដែលប្រព័ន្ធបណ្តាញរបស់អ្នករងការវាយ ប្រហារអ្នកអាចមានដំណោះស្រាយបណ្តោះអាសន្នដោយដាក់ឲ្យ កម្មវិធីលើប្រព័ន្ធរបស់អ្នកដំណើរការធម្មតាលើប្រព័ន្ធថ្មីដោយលែក ផ្សេងមួយទៀត (redundancy) ប៉ុន្តែដំណោះស្រាយនេះទាមទារ ចំណាយច្រើន។
====
#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia

ពត៌មានលម្អិតចូលទៅកាន់ https://secudemy.com/understanding-ddos-attack/
Forwarded from ._. Rath
ជាធម្មតាយើងតែងតែដាក់លេខសម្ងាត់របស់យើងតែ៨ខ្ទង់តែប៉ុណ្ណោះ ហើយចំពោះលេខសម្ងាត់បែបងាយស្រួលចាំដោយមិនមាន និមិត្តសញ្ញា ឫ តួអក្សរធំ និងលេខគឺវាមានភាពងាយស្រួលដល់ហេគឃ័រ(Hacker) ក្នុង ការស្វែងរកលេខសម្ងាត់តាមរយៈ ហាស (Hash) ។

១. ហេតុបានជាលេខសម្ងាត់៨ខ្ទង់មានភាពងាយស្រួលក្នុងការ Hash ?
កាលពីមុនគេចង់បំបែកលេខសម្ងាត់៨ខ្ទង់ត្រូវចំណាយពេលប្រមាណ១២ឆ្នាំចំពោះលេខសំងាត់៨ខ្ទង់ដែលមានភាពស្មុគស្មាញតែឥឡូវនេះឧបករណ៍រឹតតែសំបូរបែបហើយទំនើបទៀតដោយគេប្រើប្រាស់នូវGraphic Cardជាប្រភេទRTX 2080 Titan ចំនួន៨គ្រាប់ ដើម្បីធ្វើការHashcat(Password Cracker) ដោយបំបែកនូវលេខសម្ងាត់របស់យើងបានយ៉ាងរហ័សទើបលេខសម្ងាត់៨ខ្ទង់នៅបច្ចុប្បន្ន មិនសូវមានប្រសិទ្ធភាព ។

២. ធ្វើដូចម្តេចដើម្បីបង្កើតប្រសិទ្ធភាព លេខសម្ងាត់របស់អ្នក ?
ដើម្បីអោយលេខសម្ងាត់មានប្រសិទ្ធភាពងាយស្រួលទេគឺគ្រាន់តែយើងបន្ថែមលេខសម្ងាត់របស់យើងប្រមាណ១២ទៅ១៥ខ្ទង់ហើយបញ្ចូលនូវ លេខ និមិត្តសញ្ញា និងតួអក្សរធំ ជាការស្រេច ។ បន្ថែមទៀតមិនត្រូវបញ្ចូលនូវព័ត៌មានរបស់អ្នកចូលទេដូចជា ឈ្មោះ ថ្ងៃខែកំណើត និង លេខទូស័ព្ទ។

អំពីព័ត៏មានលម្អិតចូលទៅកាន់ ៖
https://secudemy.com/8-characters-password/

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia
Forwarded from Sky Pheaktra
អ្វីទៅជាSpyware?
Spywareគឺជាកម្មវិធីមួយដែលមានលទ្ធភាពក្នុងការប្រមូលព័ត៌មានពីអ្នកប្រើប្រាស់ដោយមិនឧ្យពួកគេមានការដឹងខ្លួនហើយវាអាចផ្ញើព័ត៌មានទាំងនោះទៅអ្នកផ្សេងទៀតដោយគ្មានការយល់ព្រមពីសាមីខ្លួន ឬត្រួតពិនិត្យលើកុំព្យូទ័រអ្នកប្រើប្រាស់ដោយមិនឲ្យសាមីខ្លួនដឹងឡើយ។

ហានិភ័យ និងការគំរាមគំហែងរបស់ Spyware គឺអាចប្រមូលស្ទើរតែគ្រប់ប្រភេទនៃទិន្នន័យទាំងអស់រួមទាំងព័ត៌មានផ្ទាល់ខ្លួន។

ការទប់ស្កាត់ររបស់ Spywareគឺ
- ប្រើកម្មវិធីប្រឆាំងនឹង spyware (Anti-spyware)
- ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទាញយកចូលទៅក្នុងកុំព្យូទ័រ
- អានកិច្ចព្រមព្រៀងអាជ្ញាបណ្ណ
- ប្រុងប្រយ័ត្នចំពោះការចុចទៅលើការផ្សាយពាណិជ្ជកម្មផ្សេងៗ
- ធ្វើបច្ចុប្បន្នកម្មកម្មវិធី Internet Browsers របស់អ្នក
- ធ្វើបច្ចុប្បន្នភាពកុំព្យូទ័ររបស់អ្នកអោយទៀងទាត់

ប្រភេទនៃ Spyware ចែកចេញជាបួនប្រភេទ៖
- System Monitors
- Trojans
- Adware
- Tracking Cookies

#BasicCyberSecurity #EntryIntoCyber #FoundationKnowledge #StaySafeOnlineCambodia

ព័ត៏មានលម្អិតចូលទៅកាន់ ៖
https://www.camcert.gov.kh/understanding-spyware/