សន្តិសុខសាយប័រ (ISAC-Cambodia Cybersecurity)
10.3K subscribers
6.39K photos
237 videos
500 files
4.74K links
សន្តិសុខបច្ចេកវិទ្យា ISAC-Cambodia Cybersecurity) ជាបន្ទប់ជជែកពិភាក្សាតែបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ/សុវត្ថិភាពបច្ចេកវិទ្យាតែប៉ុណ្ណោះ៕ ០១ មករា ២០១៦

The​ first & leading Cybersecurity​ knowledge sharing and discussion platform in Cambodia.
Download Telegram
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ អនុប្រធាន​ និងជាអគ្គលេខាធិការ គណៈកម្មាធិការសន្តិសុខឌីជីថល (គ.ស.ឌ.) បានអញ្ជើញចូលរួមកិច្ចប្រជុំ​ ដេីម្បីប្រកាសសមាសភាព និងផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ គ.ស.ឌ. ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី​ និងជាអនុប្រធានប្រចាំការ គ.ស.ឌ. ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.ស.ឌ.។

សូមចុចអាន

គ.ស.ឌ.​ ត្រូវបានបង្កើតឡើងក្នុងគោលដៅធានា​ប្រសិទ្ធភាព​ និងស័ក្តិសិទ្ធភាពនៃការបំពេញមុខងារដឹកនាំ សម្របសម្រួល និងជំរុញការគ្រប់គ្រងសន្តិសុខឌីជីថល ដើម្បីការពារអត្ថប្រយោជន៍របស់គ្រប់តួអង្គសង្គមទប់ទល់នឹងការវាយប្រហារគ្រប់រូបភាព ឆ្លើតតបគ្រប់ផ្នែកទាំងបច្ចេកទេសនិងកម្លាំងពាក់ព័ន្ធនឹងការធានានិងការពារសន្តិសុខឌីជីថល។

រាជធានីភ្នំពេញ៖ សាលប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី​ ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
រដ្ឋអំណាច​ចិនធ្វើចារកម្មលួច​យកការណ៍​តាមប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទ្រង់ទ្រាយ​ធំ ទូទាំង​ពិភពលោក​។ នេះជា​ការ​ចោទប្រកាន់ជាថ្មី​របស់​បណ្តាអ្នក​តំណាងរាស្ត្រ​និង​ព្រឹទ្ធសមាជិកបារាំង ក្នុង​សេចក្តីដូចគ្នានឹង​ការ​ចោទប្រកាន់​របស់​សហរដ្ឋអាមេរិកនិង​ប្រទេស​អឺរ៉ុប​ផ្សេងទៀតដែរ​​។ ក្រៅពី​បាន​ប្រកាស​អាសន្នឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ចោរព័ត៌មាន​វិទ្យា​ចិន, ​អ្នក​តំណាងរាស្ត្រ​បារាំងក៏បានស្តីបន្ទោស​រដ្ឋាភិបាល​បារាំងខ្លួនឯង​​ដែល​មិនព្រមចាត់វិធានការ​ឲ្យ​ធ្ងន់ធ្ងរ​ចំពោះ​«សកម្ម​ភាព​បង្ក​សង្គ្រាម»របស់ចិន។ ការព្រមាន​​យ៉ាងដូច្នេះ​ ធ្វើឡើង​តែ២​ថ្ងៃ​ប៉ុណ្ណោះ មុន​ដំណើរ​មក​ដល់​របស់ប្រធានាធិបតី​ចិន ស៊ី ជីនពីង នៅ​ទីក្រុង​ប៉ារីស​។​​ ​

https://youtu.be/l76-yD2GlMA?si=TODyLTb-X2oswWDn

@OUPNarith
ការពង្រឹងធនធានមនុស្សផ្នែកសន្តិសុខសាយប័រជារឿងចាំបាច់

ក្រុមហ៊ុនមួយអាចចំណាយប្រាក់រាប់រយពាន់ដុល្លារដើម្បីបំពាក់បច្ចេកវិទ្យាដូចជា ជញ្ជាំងភ្លើង (Firewall) ប្រព័ន្ធរកឃើញការឈ្លានពាន (IDS) កូដនីយកម្ម (Encryption) និងបច្ចេកវិទ្យាសន្តិសុខ/សុវត្ថិភាពផ្សេងទៀត ក៏ប៉ុន្តែប្រសិនបើអ្នកវាយប្រហារអាចបោកបញ្ជោតអ្នកដែលគួរឱ្យទុកចិត្តម្នាក់នៅក្នុងអង្គភាពរបស់អ្នក ហើយបុគ្គលនោះធ្វើតាម, ហើយប្រសិនបើអ្នកវាយប្រហារអាចមានលទ្ធភាពចូលទៅក្នុងប្រព័ន្ធបាន នោះលុយដែលចំណាយលើបច្ចេកវិទ្យាទាំងអស់ខាងលើគឺជាការខ្ជះខ្ជាយមួយ ។

ការការពារតាមប្រព័ន្ធអុីនធឺណិតដ៏រឹងមាំបំផុតរបស់យើងអាចដួលរលំបាន ប្រសិនបើយើងមិនអើពើនឹងធាតុផ្សំមួយដ៏ចំបងនោះគឺមនុស្ស។ បច្ចេកវិជ្ជាមានសារៈសំខាន់ណាស់ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយនៃសន្តិសុខសាយប័រតែប៉ុណ្ណោះ។

អានបន្ត៖
https://www.facebook.com/infosecnarith/posts/pfbid0333QWXM6wHNWUeyyPvPQZLJFXyFZuxBewbLfvAntHjiFKw75ZnCqMEccThVE33jfrl

@OUPNarith
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងរាជធានីភ្នំពេញ ទាំង​ ៩ក្រុម
---
ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាពនិងការទទួលខុសត្រូវចំពោះសង្គម តាមរយៈការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាទូរគមនាគមន៍និងពង្រឹងគុណភាពសេវាទូរសព្ទចល័តក៏ដូចជាសេវាអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានក្រុមការងារប្រតិបត្តិទាំង​ ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។ គិតមកដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ “បង្គោលអង់តែនរួម” ៧៤បង្គោល ដែល “បង្គោលអង់តែនរួម” នីមួយៗអាចបំពាក់បានស្ថានីយ៍អង់តែនរបស់ប្រតិបត្តិករចំនួន៣ក្រុមហ៊ុន។ ស្ថានីយអង់តែនចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ៣៧ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការបានគ្រោងទុក។ ជាមួយគ្នានេះ ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានសាងសង់បន្ថែម “បង្គោលអង់តែនរួម” ២៩៨ បង្គោល ដែលស្ថានីយអង់តែនចំនួន៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ...

សូមចុចអាន

រាជធានីភ្នំពេញ | ទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី៧ ឧសភា ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
មេរោគចាប់ជំរិតកំពុងតែបានវាយលុកមកលើអ្នកប្រើប្រាស់កុំព្យូទ័រនៅកម្ពុជាដោយសារតែភាគច្រើនគឺប្រើប្រាស់កម្មវិធីដែលមិនមានអាជ្ញាប័ណ្ណ ឬដែលយើងហៅថា Crack ឬ Patch នោះ។ ចោរព័ត៌មានវិទ្យាបានប្រើប្រាស់បច្ចេកទេសនេះ ដើម្បីធ្វើការពង្រីកការឆ្លងមេរោគរបស់ខ្លួនបានលឿន ដោយសារតែភាគច្រើនគឺប្រើប្រាស់កម្មវិធីដែលមិនមានអាជ្ញាប័ណ្ណ។

ជារៀងរាល់ថ្ងៃ មានអ្នកប្រើប្រាស់នៅកម្ពុជាជាច្រើនអ្នកតែងតែសាកសួរអំពីដំណោះស្រាយអំពីបញ្ហានេះ ... រីឯចំលើយដ៏ខ្លីគឺ ១/ត្រូវបង់លុយ (តែមិនប្រាកដថាបានឯកសារត្រលប់មកវិញ ១០០ភាគរយ) ២/បើមិនបង់លុយ ត្រូវយកពី backup ៣/បើមិនបង់លុយនិងមិនមាន backup គឺមិនអាចស្រោចស្រង់ឡើយ។

អានបន្ត៖
https://www.facebook.com/infosecnarith/posts/pfbid0stKYbAvbFUHzDw5TAwMzrxTZZFjoZKx2m4kjeWipghN5mR67mSx2xgNmJ2aghgMUl

@OUPNarith
Dell Technologies is investigating a data breach incident involving a company portal containing limited customer information related to purchases, the computer technology company announced Friday.

While no financial or highly sensitive data was accessed, Dell says names, physical addresses, and order details were exposed in the breach.

Last Month, a threat actor claimed to be selling a massive database containing the personal records of nearly 49 million Dell customers and employees, potentially exposing sensitive information in a significant data breach targeting the computer technology giant.

@OUPNarith
ពាក្យសម្ងាត់អ្នកអាចត្រូវបានគេលួចយ៉ាងងាយស្រួល!

១.ពាក្យសម្ងាត់នៅតែជាយន្តការបឋមមួយនៃការការពារព័ត៌មានរបស់អ្នក ពីការអាក់េសសដោយមិនមានការអនុញ្ញាត។ អ្វីដែលមានការប្រែប្រួលនោះ គឺវិធីសាស្ត្រនៃការបំបែកពាក្យសម្ងាត់ គឺកាន់តែមានភាពល្អប្រសើរជាងមុន ដោយសារតែការវិវត្តនៃបច្ចេកវិទ្យា (ឧ. ល្បឿននៃឧបករណ៍ ឬ CPU) និងបច្ចេកទេសនៃការវាយប្រហារ។ អ្នកប្រើប្រាស់ត្រូវតែដឹងអំពីបញ្ហានេះ និងត្រូវធ្វើការការពារខ្លួនពីការលួច។

២. មកដល់បច្ចុប្បន្ននេះ នៅមិនទាន់មានការលុបបំបាត់ចោលទាំងស្រុងនូវយន្តការពាក្យសម្ងាត់នេះបានទេ គ្រាន់តែមានការពង្រឹងប្រសិទ្ធិភាព ដោយការធ្វើឱ្យពាក្យសម្ងាត់នោះខ្លាំង មិនងាយបំបែកបាន (ឧ.ការដាក់ពាក្យសម្ងាត់យ៉ាងតិច ១២តួអក្សរឡើង ឬអាចប្រើប្រាស់ជា Passphase)។

៣.ពាក្យសម្ងាត់ដែលខ្លាំង គឺមានទម្រង់យ៉ាងហោចណាស់ ១២តួអក្សរឡើង ដែលរួមផ្សំដោយតួអក្សរ លេខ និងនិម្មិតសញ្ញាបញ្ចូលគ្នា។ វាគឺជាពាក្យដែលមិនមាននៅក្នុងវចនានុក្រម មិនមែនជាឈ្មោះ មិនមែនជាលេខទូរស័ព្ទ ឬជាថ្ងៃខែឆ្នាំកំណើតឡើយ។

អានបន្ត៖
https://www.facebook.com/infosecnarith/posts/pfbid06aBNqCsHsjpyVv97bKcDXYh6jFBa6Cu5eSSh3Ud9pv6ZMzJ4NYbfUPLsa1HV7hLjl

@OUPNarith
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពីការកសាងសមត្ថភាពសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល (Global Roundtable on ICT Security Capacity-Building) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ជារដ្ឋមន្ត្រីទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធទូទាំងសកលលោក។

សូមចុចអាន

កិច្ចប្រជុំនេះជាវេទិកាសម្រាប់ក្រសួង ស្ថាប័នទទួលបន្ទុកវិស័យសន្តិសុខឌីជីថល និងបុគ្គលពាក់ព័ន្ធនានា អាចផ្លាស់ប្ដូរយោបល់ ចែករំលែកឧត្តមានុវត្តន៍ និងកសាងភាពជាដៃគូ ក្នុងការតម្រង់ទិស ប្រមូលផ្ដុំជាកម្លាំងរួម និងជំរុញការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ស្ថាប័ន អង្គភាព និងបុគ្គលពាក់ព័ន្ធដេីម្បីបង្ការ ទប់ស្កាត់ និងដោះស្រាយបទល្មេីសក្នុងលំហឌីជីថល។

ទីក្រុងញូវយ៉ក | ថ្ងៃទី១០ ឧសភា ២០២៤

#MPTC #GoDigitalCambodia #Cambodia

*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM