មន្ទីរព័ត៌មាន​ ខេត្តព្រះវិហារ
1.09K subscribers
8.55K photos
471 videos
865 links
ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន
Download Telegram
លោកជំទាវបណ្ឌិត ហ៊ុន សេងនី នាំយកម៉ូតូចំនួន ១០គ្រឿង និងថវិកាមួយចំនួន ប្រគល់ជូនដល់វីរៈកងទ័ពជួរមុខ ១០រូប ដែលកំពុងឈរជើងនៅតាមបណ្តាទីតាំងយុទ្ធសាស្ត្រនានាក្នុងខេត្តព្រះវិហារ រួមមាន៖ តំបន់ភ្នំទ្រព្យ អានសេះ ភ្នំខ្មោច មុំបី និងតាថាវជាដេីម។

ការប្រគល់ជូននេះ​ ធ្វើឡើងនៅបរិវេណមន្ទីរព័ត៌មានខេត្តព្រះវិហារ​ ដែលបានសបញ្ជាក់ឱ្យឃេីញពីទឹកចិត្ត និងឆន្ទៈរបស់សមរភូមិក្រោយក្នុងការពង្រឹងស្មារតី និងគាំទ្រដល់កងទ័ពជួរមុខដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី និងសេចក្តីសុខរបស់ប្រជាជន។

២២​ សីហា​ ២០២៥
👍6
Media is too big
VIEW IN TELEGRAM
គ្រាប់ពូជបន្លែចម្រុះអំណោយរបស់រាជរដ្ឋាភិបាលត្រូវបានយកទៅចែកជូនដល់ពលរដ្ឋជាង ៧ពាន់គ្រួសារ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដើម្បីជម្រុញការផលិតក្នុងស្រុកជំនួសការនាំចូល!

មន្ទីរព័ត៌មានខេត្តព្រះវិហារ
FACEBOOK | TIKTOK | YOUTUBE | INSTAGRAM
👍2
គណ:ប្រតិភូទូរទស្សន៍ជាតិកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនយោធិនរងរបួសកំពុងព្យាបាលនៅមន្ទីរពេទ្យ ខេត្តព្រះវិហារ!

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដឹកនាំប្រតិភូ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ជូនដល់វិរៈកងទ័ពដែលបានរងរបួសក្នុងសមរភូមិកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករាខេត្ត និងមន្ទីរពេទ្យតេជោស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

២២ សីហា ២០២៥
👍4
ប្រតិភូទូរទស្សន៍ជាតិកម្ពុជា និងសប្បុរសជនមកពីខេត្តព្រៃវែងនាំយកអំណោយ ជូនវិរៈកងទ័ពជួរមុខនៅខេត្តព្រះវិហារ!

ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដឹកនាំប្រតិភូទូរទស្សន៍ជាតិកម្ពុជា រួមជាមួយសប្បុរសជនមកពីខេត្តព្រៃវែង ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយជូនវិរៈកងទ័ពជួរមុខ កំពុងឈរជេីងការពារបូរណភាពទឹកដី នៅតាមបណ្ដាទីតាំងយុទ្ធសាស្ដ្រ ក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ រួមមាន ទិសភ្នំខ្មោច ម៉ុំបី អានសេះ និងជាំតែ។ ការផ្ដល់ជូននេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណវត្តត្រពាំងសង្កែខេមរ:តេជោ ស្ថិតនៅភូមិត្រពាំងសង្កែខាងត្បូង ឃុំរំដោះស្រែ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។
👍5