អង្គភាពសវនកម្មផ្ទៃក្នុងនៃ​អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
692 subscribers
3.02K photos
4 videos
696 files
1.08K links
វិជ្ជាជីវៈសវនកម្មផ្ទៃក្នុងរបស់​ អ.ស.ហ. ត្រូវការចាំបាច់នូវក្រមសីលធម៌ ដែលបង្កើតនូវការជឿជាក់លើភាពមិនលម្អៀងក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីឱ្យអង្គភាពទទួលបាននូវគុណភាព គុណតម្លៃ និងកាត់បន្ថយភាពអសកម្ម។
Download Telegram
3-2-2026-039.pdf
483.4 KB
ថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំលើសេចក្តីព្រាងរបាយការណ៍បច្ចុប្បន្នភាពគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. សម្រាប់ឆ្នាំ ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អនុប្រធានអង្គភាព ថ្នាក់ដឹកនាំនាយកដ្ឋាន ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញរបស់អង្គភាព។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នារសៀលថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយសហការីចំនួនពីររូប បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី "សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈសវនកម្មផ្ទៃក្នុង" ដែលកិច្ចប្រជុំនេះ នៅសាលប្រជុំជាន់ផ្ទាល់ដីអគារ ឃ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
5-3-2026-041.pdf
479 KB
ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ បានដឹកនាំកិច្ចប្រជុំកម្រិតផ្ទៃក្នុងអង្គភាព ដើម្បីពិនិត្យលើសេចក្តីព្រាងសេចក្តីណែនាំចំនួន៥ រួមមាន...
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
5-3-2026-042.pdf
527.9 KB
នាថ្ងៃព្រហស្បតិ៍ ២ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែមីនា គ.ស. ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ បានចូលរួមជាវាគ្មិន និងចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ជូនមន្ទីរ-ស្ថាប័ន និងអាជីវករដែលមានសក្តានុពល រួមទាំងនិស្សិត និងសាធារណជនពាក់ព័ន្ធក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ង៉ោ ដាឡែន អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នាថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៦ ខែមីនា គ.ស. ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងជំនាញបានចូលរួមក្នុងកម្មវិធីកិច្ចប្រជុំស្តីពី ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ធិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធាន គ.ប.ទ. ខេត្តព្រះសីហនុ ។ កម្មវិធីកិច្ចប្រជុំនេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
🌹អបអរសាទរ ខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា ២០២៦🌹
ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
10-3-2026-044.pdf
501.6 KB
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក លឹម ចាន់ណា អនុប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងផ្តល់បណ្ណសរសើរជូនដល់មន្រ្តីឆ្នើមប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់អង្គភាពសវនកម្មផ្ទៃក្នុងនៃ អ.ស.ហ.។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន, ថ្នាក់ដឹកនាំការិយាល័យ និងមន្រ្តីជំនាញនៃនាយកដ្ឋានសវនកម្មទី២។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
នារសៀលថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក ឈុំ សេរីវុធ អនុប្រធានអង្គភាព អមដោយលោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ លោក អ៊ួន រិទ្ធី ប្រធាននាយកដ្ឋានសវនកម្មទី១ និងលោក អុឹម សុផល ប្រធាននាយកដ្ឋានសវនកម្មទី២ បានចូលរួមកិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងក្រុមការងារកម្រិតបច្ចេកទេសនៃ អ.ស.ហ. ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈចំនួន២រួមមាន៖ ១-សេចក្តីព្រាងគោលការណ៍ណែនាំស្តីពី់ Financial Stability Report 2025 ២-ផ្សេងៗ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និយ័តករធានារ៉ាប់រងកម្ពុជា និយ័តករមូលបត្រកម្ពុជា និយ័តករសន្តិសុខសង្គម និយ័តករបរធនបាលកិច្ច និយ័តករគណនេយ្យនិងសវនកម្ម និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ កិច្ចប្រជុំនេះ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website
10-3-2026-045.pdf
557.9 KB
ថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឈុន សម្បត្តិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) លោក នួន សំរតនា ប្រធាននាយកដ្ឋានកិច្ចការទូទៅ អមដោយសហការីចំនួនពីររូប បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពី "គោលការណ៍ណែនាំស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធកម្មរបស់ អ.ស.ហ. " ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។
===========
📣 Follow us :
🌐 Telegram
🌐 Facebook
🌐 Instagram
🌐 Website