អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
ករណីអគ្គីភ័យបានឆាបឆេះ🔥ឃ្លាំងអេតចាយមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦នេះ មានអគ្គីភ័យមួយបានឆាបឆេះ🔥ឃ្លាំងអេតចាយមួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវយីងឆារេន ឃុំបាងផ្លីយ៉ៃ ស្រុកបាងផ្លី ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមកងកម្លាំងអាជ្ញាធរ និងក្រុមការងារពន្លត់អគ្គីភ័យកំពុងធ្វើការពន្លត់ភ្លើង🔥ដែលកំពុងតែឆាបឆេះយ៉ាងខ្លាំង៕
បើទោះបីជាស្ថានការណ៍នៅមិនទាន់មានការផ្ទុះអាវុធក៏ដោយ ប៉ុន្តែខ្ញុំសូមទទូចសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងតាមបណ្តាទិសនីមួយៗ ប្រសិនបើមានជនមិនស្គាល់អត្តសញ្ញាណរូបណា ដើរសួររកបន្ទាយមូលដ្ឋានរបស់យោធា ឬក៏កន្លែងឈរជើងណាមួយរបស់កងកម្លាំង សូមបងប្អូនធ្វើការសាកសួរឲ្យបានច្បាស់លាស់ បើសង្ស័យខ្ពស់សូមរាយការណ៍ទៅកាន់អាជ្ញាធរក្នុងមូលដ្ឋានឲ្យបានឆាប់បំផុត៕

សូមអរគុណ!🙏❤️🇰🇭👮‍♂️
🫡5
7:22យប់ ដ្រូនស៊ើបការណ៍ចោរ នៅបន្តហោះទិស"ឧត្តរ"!
28-01-2026
ត្រូវចាំថា "ព្រះមិនអាចជួយការពារពួកចោរបាននោះទេ"!

ភ្នំ៣៥០.ប្រាសាទតាក្របី៕
28-01-2026
💯1
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យបានឆាបឆេះ🔥រោងចក្រភេសជ្ជៈមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥រោងចក្រភេសជ្ជៈមួយកន្លែង ដែលស្ថិតនៅក្នុងឃុំព្រៃស ស្រុកមឿង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមអ្នកពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុនិងកំពុងធ្វើការពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះ🔥
🚨ព័ត៌មានបឋម: ករណីឆ្លងចរន្តអគ្គិសនីនៅក្នុងអគារមួយកន្លែង ដែលស្ថិតក្នុងស្រុកឌូស៊ីត ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- នៅវេលាម៉ោង ៦:២៤នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីឆ្លងចរន្តអគ្គិសនីក្នុងអាគារមួយកន្លែង ដែលស្ថិតនៅលើកំណាត់ផ្លូវសំសែន ស្រុកឌូសុីត ក្នុងទីក្រុងបាងកក នៃប្រទេសថៃ🇹🇭

- បន្ទាប់ពីទទួលព័ត៌មាន ក្រុមអ្នកពន្លត់អគ្គីភ័យបានចុះមកដល់ទីតាំងកន្លែងហេតុ និងបានប្រើប្រាស់ប្រព័ន្ធម៉ាសុីនបូម និងបំពង់ខ្យល់ដើម្បីបូមផ្សែងដែលកំពុងហុយខ្លាំងចេញពីក្នុងអាគារ ដើម្បីជៀសវាងកុំឲ្យមានសភាពធ្ងន់ធ្ងរ។

- យ៉ាងណាមិញ ក្នងហេតុការណ៍នេះគឺមិនអ្នករងបួស ឬក៏ជាប់ឃាំងក្នុងអាគារនោះឡើយ៕
2
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។

សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។

គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ - ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
4