អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
🚨ព័ត៌មានក្តៅៗ: ករណីធ្លាក់យន្តហោះយោធាប្រភេទ(AT-6) របស់កងទ័ពអាកាសភូមិន្ទថៃ🇹🇭ក្នុងអំឡុងពេលកំពុងហោះហើរហ្វឹកហ្វឺននៅភាគខាងជើង នៅខេត្តឈៀងម៉ៃ នៃប្រទេសថៃ🇹🇭

- កាលពីវេលាម៉ោង ១០:៥០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីយន្តហោះចម្បាំងប្រភេទ(AT-6ចំនួនមួយគ្រឿង)ដែលកំពុងហោះហើរបេសកម្មការហ្វឹកហ្វឺននៅភាគខាងជើង ដែលស្ថិតនៅក្នុងភូមិហួយហ្វាង ស្រុកជុំថង ខេត្តឈៀងម៉ៃ នៃប្រទេសថៃ🇹🇭

- បើយោងតាមអាជ្ញាធរក្នុងមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍ដែលបណ្តាលឲ្យមានការធ្លាក់យន្តហោះនេះ គឺបណ្តាលឲ្យអ្នកបើកបរ"ចំនួន២នាក់ ត្រូវបានបាត់បង់ជីវិត" ហើយក្រុមជំនាញបច្ចេកទេសក៏កំពុងមានការស៊ើបអង្កេតនិងវាយតម្លៃអំពីមូលហេតុនៃការធ្លាក់យន្តហោះនេះបន្តទៀត៕
😁7
នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដេីរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានដែលករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន០៣នាក់  រងរបួសធ្ងន់និងស្រាល។

ឆ្លៀតឱកាសនេះ អាជ្ញាធរមីនសូមអំពាវនាវជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជននិងអង្គភាពរដ្ឋទាំងអស់ដែលធ្វេីសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វេីការសម្របសម្រួលជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACសុីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដេីម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម៕
😢6🤔1