អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
BREAKING: ម៉ោង៨យប់នេះ ទាហានសៀមបន្ដបាញ់ផ្លោងចូលក្រុងសំរោង និងឆេះផ្សាររង្វង់មូលគោកមន បណ្ដាលឲ្យស្លាប់ម្នាក់ និង២នាក់រងរបួស

(ព្រំដែន)៖ នៅវេលាម៉ោងយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានរបស់សៀម បានបន្ដបាញ់ផ្លោងកាំភ្លើងធំចូលទឹកដីកម្ពុជា នៅក្រុងសំរោង។

ល្ងាចមិញពួកវាផ្លោងនៅរង្វង់មូលឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បណ្ដាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរងរបួស៕
😢42
គិតត្រឹមម៉ោង8:35នាទីយប់នេះ នៅទិស.អានសេះ.ភ្នំខ្មោច.ជាំតែ.បុស្បូវ.ភ្នំទ្រព្យ.វាលឥន្រ្ទី.មុំបី.៥មករា.ផ្ទះតាម៉ុក.តាថាវ.ស្ថានការណ៍ស្ងាត់ចូល1ម៉ោងជាងហើយ៕
17-12-2025
🙏82
8:33យប់ វាកំពុងបាញ់ផ្លោង ចូលសមរភូមិទិស.ថ្មដា.អូរភ្លុកដំរី.ខេត្តពោធិ៍សាត់ទៀតហើយ៕
17-12-2025
2
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ មានបំណងចង់ដោះស្រាយបញ្ហាជម្លោះឲ្យបានឆាប់ !

(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធនេះថា លោកបានទាក់ទងជាមួយមេដឹកនាំថៃ និងកម្ពុជា ហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg។

លោក Anwar បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ សប្តាហ៍ក្រោយ ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសទាំងពីរថា សន្តិភាពគឺជារឿងចាំបាច់បំផុត។ កិច្ចប្រជុំនេះត្រូវបានពន្យារពេលតាមសំណើរបស់ថៃ និងកម្ពុជា៕
6
🚨ព័ត៌មានក្តៅៗ នៅល្ងាចថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ នាយកមជ្ឈមណ្ឌលនៃព័ត៌មានថៃ🇹🇭លោកឧត្តមសេនីយ៍ឯក ប្រាផាស សុនឆៃឌី បានសង្ខេបអំពីស្ថានការណ៍នៅព្រំដែនថៃ-កម្ពុជា ពីវិមានរដ្ឋាភិបាលថៃថា:

- បច្ចុប្បន្ននេះ ស្ថានការណ៍ព្រំដែនថៃ-កម្ពុជា កំពុងតែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនទាន់មានការថមថយឡើយ។

- លោកបន្តថា: ប្រទេសថៃ🇹🇭និងស្វែងរកសន្តិភាព ប្រកបដោយចីរភាព និងសន្តិសុខផ្អែកលើសុវត្ថិភាព របស់ប្រជាជនថៃ ប៉ុន្តែការធ្វើនេះគឺផ្អែកទៅលើភាគីកម្ពុជា🇰🇭បានគោរព និងយល់ព្រមតាមលក្ខខណ្ឌចំនួន៣ជាមុនសិន:

- ទី១. កម្ពុជាត្រូវប្រកាសបទឈប់បាញ់ជាមុនសិន។

- ទី២. បទឈប់បាញ់ធ្វើឡើង ដោយអនុវត្តជាក់ស្ដែង។

- ទី៣. កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតមីនតាមបណ្តោយព្រំដែន៕
🤣10😁3
រដ្ឋបាលក្រុងប៉ោយប៉ែត សូមច្រានចោល និងបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់បណ្ដាញសង្គមថៃដែលបានលើកឡើងថា÷ "មានការចល័ត កងទ័ពចូលភូមិសាស្ត្រក្រុងប៉ោយប៉ែត និងនាំចូលសព្វាវុធធុនធ្ងន់នានាជាដើម" ។
សូមជម្រាបជូនសាធារណជន ពិសេសបណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ក្រុងប៉ោយប៉ែតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម មានពាណិជ្ជករ អាជីវករ កំពុងប្រតិបត្តិការអាជីវកម្ម លក់-ដូរ យ៉ាងមមាញឹក ដែលមានបងប្អូនចំរុះជាតិសាសន៍ រួមទាំងជនជាតិថៃផងដែរ។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្ដាញព័ត៌មានជាតិ-អន្តរជាតិមេត្តាជ្រាប។
ប៉ោយប៉ែត,ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥
2
This media is not supported in your browser
VIEW IN TELEGRAM
ត្រឹមម៉ោង10:20នាទីយប់នេះ ស្ថានការណ៍គឺស្ងាត់ហើយ សូមបងប្អូនយើងចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃ និងបានហូបបាយ ហូបទឹកខ្លះហើយ និងកំពុងបន្តឈរជើងការពារយ៉ាងរឹងមាំ នៅលើដែនអធិបតេយ្យរបស់យើង។ យើងចាំមើលវេលាទៀបភ្លឺថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ស្អែកបន្តទៀត៕

សូមអរគុណ សូមគោរពលា!🙏❤️🇰🇭💪👮‍♂️
17-12-2025
🙏42
11:08សុំជូនព័ត៌មានបច្ចុប្បន្នភាពថៃចាប់ផ្ដើមបាញ់កាំភ្លើងធំចូលភូមិព្រៃចាន់ និងជោគជ័យ។ចំនួន 3 គ្រាប់នីមួយៗឮខ្លាំងនិងរញ្ជួយ

17/12/2025
1🙏1
ថ្ងៃនេះជា ថ្ងៃទី១៤២ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយបានប្រើប្រាស់គ្រប់មធ្យោបាយនិងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងទ័ពរបស់យើងណាម្នាក់ចោលនោះឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ៕
1
Media is too big
VIEW IN TELEGRAM
ព័ត៌មានបឋម: មានប្រជាពលរដ្ឋជិះម៉ូតូធ្លាក់ពីលើស្ពានស្ទឹងមេទឹក ឃុំថ្មរដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ពានដែលទ័ពសៀមទម្លាក់គ្រាប់F-16 កាលពីប៉ុន្មានថ្ងៃមុន ជនរងគ្រោះស្លាប់ទាំងពីរ ម៉ោង១០យប់ ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥៕

រូបភាពដោយ: Meong Vanny
😢6😭31
6:45ព្រឹក វាចាប់ផ្តើមបាញ់ផ្លោងនៅទិស.ប្រាសាទតាក្របី.ជប់គគីរ.តាមាន់ធំ.៕
18-12-2025
😢111
This media is not supported in your browser
VIEW IN TELEGRAM
ប្រជាពលរដ្ឋមានផ្ទះនៅបឹងត្រកួន ខេត្តបន្ទាយមានជ័យ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានឆ្មក់ចូលទៅថតផ្ទះបងប្អូនយើង ដែលរងការខូចខាតគ្មានសល់ ដោយសារគ្រាប់ផ្លោងរបស់ទាហានឈ្លានពាន៕
😢121😭1
សម្រាប់សមរភូមិព្រំដែននៅថ្ងៃទី១៨ ធ្នូ នេះ មិនធូរឡើយ។ ពួកវាអាចបុកកាន់តែខ្លាំង ព្រោះផែនការវ៉ៃ១០ថ្ងៃ មិនទាន់អាចមកឈរជើងនៅកន្លែងយើងបាន។ កម្លាំងយើងរឹងដូចសីលា៕
9
10:30ព្រឹក នៅទិស.អូរស្មាច់.អូរខ្លាឃ្មុំ.ប្រាសាទខ្នារ.ថ្មដូន.តាក្របី.តាមាន់ធំ.ជប់គគីរ. វាកំពុងសន្ធប់ខ្លាំង.កម្លាំងយើងកំពុងទប់ទល់កុំឲ្យចោរចូលបាន៕
18-12-2025
😢6🙏21
This media is not supported in your browser
VIEW IN TELEGRAM
សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥៖

- ម៉ោង ០៩:៥១នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ភ្នំខ្មោច។
- ម៉ោង ១០:០៧នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រ ពាក់ស្បែក ។

កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕
2🙏1
10:29ព្រឹក វាបាញ់ផ្សែងពុល.និងបាញ់ផ្លោងច្រើនគ្រាប់.នៅទិសប្រាសាទព្រះវិហារ.ភ្នំខ្មោច.៥មករា៕
18-12-2025
10:52ព្រឹក វាផ្លោងចូលជាយក្រុងសំរោង ខេត្តឧត្តរមានជ័យ.2គ្រាប់លឺសម្លេងខ្លាំង៕
18-12-2025
1
11:07ថ្ងៃ យន្តហោះF-16សៀម ហោះទម្លាក់គ្រាប់ចំនួន2គ្រាប់.នៅផ្លូវលេខ58.ជិតផ្សារកណ្តាល.ក្រុងប៉ោយបែត៕
18-12-2025
1
This media is not supported in your browser
VIEW IN TELEGRAM
11:16នាទីថ្ងៃ បន្ទាប់ពីវាប្រើយន្តហោះF-16ទម្លាក់2គ្រាប់.ម៉ោងនេះវាបានបង្ហោះដ្រូនចូលមកបន្តបន្ទាប់៕
18-12-2025
😢3
UPDATE: នាវេលាម៉ោងប្រមាណជា11:07នាទីថ្ងៃត្រង់យន្តហោះF-16សៀម ហោះទម្លាក់គ្រាប់ចំនួន2គ្រាប់.នៅផ្លូវលេខ58.ជិតផ្សារកណ្តាល.ក្រុងប៉ោយបែត៕
18-12-2025
😢7😭41