អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
2:40 វាខំប្រឹងបុកនៅអានសេះ និងភ្នំខ្មោច ដែលកម្លាំងយើងកំពុងឈរជើងបានវាយខ្ទប់ពួកវា និងBM-21បាញ់ស្រោចបន្ថែម ដើម្បីកំទេចទ័ពពួកវា។
14-12-2025
4🙏2
2:40 វាសន្ធប់នៅអូរខ្លាឃ្មុំ ភ្នំអនុស្សាវរីយ៍ ថ្មដូន ប្រាសាទខ្នារ អូរស្មាច់ តាក្របី តាមាន់ធំ ជប់គគីរ កម្លាំងយើងមិនឲ្យវាចូលបានឡើយ បានបាញ់បន្ថែមBMស្រោចទៅវា និងថ្មើជើងយើងកំពុងរុលថែមទៀត៕
14-12-2025
🙏3
2:45 កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា បានបាញ់ផ្លោងចំទីបញ្ជាការអនុសេនាធំលេខ១ ចំណុះកងវរសេនាតូចលេខ៤៤៤ និងបំផ្លាញឃ្លាំងគ្រាប់របស់យោធាថៃ ដើម្បីប្រឆាំងការឈ្លានពានចូលដែនអធិបតេយ្យកម្ពុជា៕
14-12-2025
🤩119🙏4
3:16 ថៃបានបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ចូលក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន3គ្រាប់។
14-12-2025
1
3:22 ភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន វានៅបន្តបាញ់ផ្លោងមកច្រើនគ្រាប់ កម្លាំងយើងក៏បានបាញ់តបត ទៅកាន់ពួកចោរឈ្លានពានយ៉ាងចាស់ដៃផងដែរ។
14-12-2025
5
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ សម្ដែងនូវសេចក្ដីអាណិតអាសូរ និងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពជួរមុខ ដែលបានខិតខំប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់យោធាថៃទាំងយប់ទាំងថ្ងៃយ៉ាងអង់អាចក្លាហាន ។

ក្នុងស្មារតីយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខរបស់វីរកងទ័ពដែលបានលះបង់ដើម្បីជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមបានចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសលើសមរភូមិសង្គ្រាម។

ក្នុងនេះដែរ ឯកឧត្តមក៏បាននាំយកថវិការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថមដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលផងដែរ៕
4