អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.74K photos
517 videos
218 links
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ: ទឹកភ្នែកគាត់ស្រក់ ប៉ុន្តែមហិច្ឆតានឹងស្មារតីការពារបូរណភាពទឹកដីរបស់គាត់គឺមិនបោះបង់ឡើយ👨🏻‍✈️🙏🇰🇭
8😢2😭1
3:57 BM-21យើង បានបាញ់ស្រោចយ៉ាងសន្ធប់ទៅពួកចោរឈ្លានពាន នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន ដោយមិនឲ្យពួកវាចូលមកបានឡើយ។
14-12-2025
🫡4🙏21
4:00 វានៅបន្តបាញ់ផ្លោង និងដ្រូនទម្លាក់គ្រាប់ នៅអូរស្មាច់ ប្រាសាទខ្នារ អូរខ្លាឃ្មុំ តាក្របី ថ្មដូន កម្លាំងយើង កំពុងវាយទប់ទល់មិនឲ្យពួកវាឡើងមកបានទេ។
14-12-2025
4
BREAKING: នៅវេលាម៉ោងប្រមាណ៤រសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានបាញ់ផ្សែងពុលយ៉ាងគំហុកចូលភូមិជោគជ័យ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីបន្ដមហិច្ឆតារបស់ពួកគេក្នុងការឈ្លានពានប្រទេសកម្ពុជា៕
😢4
ក្រសួងការពារជាតិ៖ ម៉ោង៤រសៀលនេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជា ដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានប្រកាសថា នៅវេលាម៉ោង១៦:០៤នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបាញ់ប្រហារមកលើកកម្ពុជាដោយបង្កើនការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ។
😢51
BREAKING: គិតត្រឹមម៉ោង៨យប់នេះ តាមសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រៀងស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារនៅផ្លោងមួយៗ, កងកម្លាំងកម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី
3🙏1
ព័ត៌មានថៃ ឲ្យពលរដ្ឋជម្លៀសចេញនៅស្រុកភូសុីង ខេត្តសុីសាកេត បន្តិចទៀតខ្ញុំបាទនិង UPDATE ព័ត៌មាននេះលម្អិតជូន៕
14-12-2025
🙏5
🚨ព័ត៌មានក្តៅៗ: នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ យោងតាមការផ្សព្វផ្សាយ របស់ចៅសង្កាត់ស្រុកភូសុីង ខេត្តស៊ីសាកេត នៃប្រទេសថៃ🇹🇭 បានឲ្យដឹងថា:

- បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងយោធាថៃ-កម្ពុជា ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ កន្លងមកនេះ ស្ថានភាពព្រំដែនកាន់តែក្តៅ និងអាចអូសបន្លាយពេល ឬក៏រីករាលដាលបន្ថែមទៀត។

- បច្ចុប្បន្ននេះ ស្ថានភាពនៅតែមិនមានសុវត្ថិភាពនិងល្អប្រសើរ ដូច្នេះអាជ្ញាធរស្រុកភូស៊ីង ស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែជម្លៀសចេញដើម្បីធ្វើដំណើរទៅកាន់ទីតាំងផ្សេងៗដែលមានសុវត្ថិភាព ដោយលើកលែងតែ"ក្រុមសន្តិសុខភូម និងមន្រ្តីពាក់ព័ន្ធក្នុងមូលដ្ឋានប៉ុណ្ណោះ"។

- អាជ្ញាធរសូមសង្កត់ធ្ងន់ថា: ចំពោះប្រជាពលរដ្ឋរូបណា ដែលមិនគោរពតាមសេចក្តីប្រកាសនេះ និងត្រូវមានទោសតាមដែលចែងក្នុងច្បាប់មាត្រាទី(៥២)នៃច្បាប់បង្ការ និងកាត់បន្ថយគ្រោះមហន្តរាយព.ស២៥៥០ ឆ្នាំ(២០០៧)និងវិសោធនកម្មដែលបានកំណត់។

- 👉សូមបញ្ជាក់ផងដែរថា: ស្រុកភូសុីង ខេត្តស៊ីសាកេត ប្រទេសថៃ🇹🇭នេះ គឺជាប់ភូមិសាស្ត្រទល់និង ច្រកអន្តរជាតិជាំសាងាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ របស់កម្ពុជា🇰🇭យើង៕
😢1
BREAKING: គិតត្រឹមម៉ោង១១យប់នេះ តាមសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ងាត់តែទិសប្រាសាទព្រះវិហារយូរផ្លោងមួយ, កងកម្លាំងកម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី

(ព្រំដែន)៖ គិតត្រឹមម៉ោង១១យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រប់សមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ងាត់ហើយ តែទិសប្រាសាទព្រះវិហារ ទាហានថៃយូរៗផ្លោងមួយ។

យ៉ាងណាក៏ដោយ សម្រាប់សភាពការណ៍ កងកម្លាំងរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំបំផុតដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់យោធាថៃ៕
2
11:40 ស្ងាត់អស់ហើយ សូមបងប្អូនចូលសម្រាកចុះ កងកម្លាំងយើងក៏បានសម្រាកដៃហើយដែរ និងបន្តការពារលើអធិបតេយ្យភាពទឹកដី មិនឲ្យខ្មាំងចូលបានឡើយ។ យើងចាំមើលទៀបភ្លឺបន្តទៀត៕
14-12-2025
4
This media is not supported in your browser
VIEW IN TELEGRAM
ទឹកមុខបង្ហាញពីអារម្មណ៍ក្តុកក្តួលចំពោះវីរកងទ័ព និងបងប្អូនភៀសសឹកពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

សូមរួមគ្នាជាធ្លុងមួយសម្រាប់ជាតិ ទឹកដី និងប្រជាជនរបស់យើង ហើយសូមផ្តល់ជំនួយជាមួយកម្លាំងចិត្តដ៏មហាសាលជូនចំពោះកងកម្លាំងប្រយុទ្ធរបស់យើង ដើម្បីវ៉ៃសត្រូវឈ្លានពាន៕
9🙏1
7:18 ថៃបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ចូលសមរភូមិទិសឧត្តរមានជ័យ។
15-12-2025
3
7:31 ចាប់ផ្តើមសន្ធប់ខ្លាំងនៅទិសឧត្តរមានជ័យ ថ្មដូន ប្រាសាទខ្នារ តាក្របី តាមាន់ធំ។
15-12-2025
5😢3
7:50 នៅភូមិព្រៃចាន់ ជោគជ័យ បឹងត្រកួន ថៃនៅបន្តបាញ់ផ្លោងច្រើនគ្រាប់ កម្លាំងយើងក៏បានតបតកុំឲ្យចោរចូលលើទឹកដីរបស់យើងបាន។
15-12-2025
BREAKING: (ព្រំដែន)៖ គិតត្រឹមវេលាម៉ោង ៧៖៣០នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានថៃបានបន្តបាញ់ចូលដីកម្ពុជា នៅតាមសមរភូមិថ្មដា ពោធិ៍សាត់ ភូមិព្រៃចាន់ ភូមិជោគជ័យ បន្ទាយមានជ័យ និងសមរភូមិឧត្តរមានជ័យ ព្រមទាំងសមរភូមិព្រះវិហារផងដែរ។

ប៉ុន្តែគ្រប់សមរភូមិទាំងអស់ ត្រូវបានកម្លាំងយើងទប់ទល់ និងបាញ់ការពារយ៉ាងខ្លាំងក្លាមិនឲ្យសត្រូវឈ្លានពានចូលទឹកដីកម្ពូជាឡើយ៕
8
8:05ព្រឹក BM-21យើង បានបាញ់សង្រ្គុបទៅលើពួកចោរឈ្លានពាន នៅសមរភូមិ ថ្មដូន ប្រាសាទខ្នារ អូរស្មាច់ តាក្របី តាមាន់ធំ ជប់គគីរ៕
15-12-2025
8🙏3
ក្រសួងការពារជាតិ: សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប៕
🤬1
ផ្ទះប្រជាពលរដ្ឋជាជនស៊ីវិលរបស់កម្ពុជា នៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រងការបំផ្លេចបំផ្លាញដោយសារទម្ងន់គ្រាប់របស់ទ័ពថៃ ក្នុងសកម្មភាពទន្ទ្រានឈ្លានពានឥតកោតក្រែងដល់ច្បាប់សកល មកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៕
1