អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
ខែបុណ្យខែទាន ព្រះសង្ឃនិងលោកអាចារ្យគួរតែបានសម្រាកនិងសិងនៅក្នុងកុដិ តែពេលនេះ តេជគុណនិងលោកអាចារ្យមកចាំយាមដីខ្មែរ កុំឲ្យចោរសៀមវាតទីបាន! 🙏🙏🙏
😢1
ប្រធានអាស៊ាន ប្រាប់ថៃឱ្យយកបញ្ហាព្រំដែនជាមួយកម្ពុជា ដាក់តុចរចា

ភ្នំពេញ៖ លោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានប្រាប់លោក Anutin Charnvavidakul នាយករដ្ឋមន្ត្រីថៃឱ្យយកបញ្ហាព្រំដែនជាមួយកម្ពុជា ដាក់តុចរចាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC)។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោក អាន់វ៉ា អុីប្រាហ៊ីម បានឱ្យដឹងថា រូបលោកបានជជែក ជាមួយលោក Anutin Charnvavidakul នាយករដ្ឋមន្ត្រីថៃអំពីការវិវឌ្ឍន៍ចុងក្រោយនៅតាមព្រំដែនថៃ-កម្ពុជា។

លោកអាន់វ៉ា សង្កត់ធ្ងន់ថា វាមានសារៈសំខាន់សម្រាប់ភាគីទាំងអស់ ក្នុងការរក្សាសណ្តាប់ធ្នាប់ និងមិនអនុញ្ញាតឱ្យមានភាពខុសគ្នាណាមួយ បង្កើតភាពតានតឹងដែលមិនចាំបាច់ឡើយ។

លោកអាន់វ៉ា បានស្នើឱ្យបញ្ហាទាំងអស់ដែលកើតឡើងត្រូវនាំយកទៅកាន់តុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC)។

លោកថា ប្រទេសម៉ាឡេស៊ីជឿជាក់ថា ស្មារតីនៃការសន្ទនា ការទូត និងការយោគយល់ គឺជាវិធីល្អបំផុត ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ប្រភព៖ Soy Sopheap
សូមអនុមោទនា ពិធីកាន់បិណ្ឌ ១២ ថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥៕
កងយោធពលខេមរភូមិន្ទថៃបានចាប់ផ្តើមដំឡើងគម្រោង "របងអេឡិចត្រូនិច" របស់ខ្លួនកាលពីថ្ងៃទី១៨ ខែកញ្ញា ដើម្បីបង្កើនសន្តិសុខ និងស្ថិរភាពនៅតាមព្រំដែន។ ប៉ុស្តិ៍ឃ្លាំមើលទីមួយ និងកាមេរ៉ា CCTV ត្រូវបានដំឡើងនៅបង្គោលព្រំដែនលេខ ៥០ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

គម្រោងនេះមានគោលបំណងពង្រឹងសមត្ថភាពត្រួតពិនិត្យ និងទប់ស្កាត់ការគំរាមកំហែងនៅតាមព្រំដែនដ៏រសើបរបស់ថៃ-កម្ពុជា ក្រោមដែនសមត្ថកិច្ចនៃបញ្ជាការបូព៌ា។
ម៉ោង7:10នាទីព្រឹកនេះ តំបន់ជួរភ្នំដងរែកកំពុងមានភ្លៀងធ្លាក់ខ្លាំង!
Media is too big
VIEW IN TELEGRAM
Fresh Exclusive៖ រក្សាសន្តិភាពដោយកម្លាំងច្បាប់៖ កម្ពុជា ជំរុញអាស៊ាន និងមេដឹកនាំពិភពលោក គាំទ្រការអនុវត្តកិច្ចឈប់បាញ់កម្ពុជា-ថៃ

(ភ្នំពេញ)៖ ភាគីថៃ បានបន្តប្រើល្បិចកលនយោបាយដដែលៗ ក្នុងការជំរុញឱ្យកម្ពុជា ប្រើប្រាស់ហិង្សាដើម្បីទាញកម្ពុជាធ្លាក់ ក្នុងក្រឡាអុកដ៏គ្រោះថ្នាក់ខ្លាំងបំផុត។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនបានលង់ខ្លួនធ្លាក់ចូលក្នុងក្រឡាអុករបស់ថៃឡើយ។ វិធីឈ្នះរបស់កម្ពុជាលើភាគីថៃ គឺយន្តការ «ផ្លូវច្បាប់និងការទូត»។

Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
YouTube: https://youtu.be/x2OAhQYwZTY
ចំពោះការបង្ហោះវីដេអូនៃការបើកច្រកព្រំដែនកម្ពុជា-ថៃ របស់គណនីឈ្មោះ Heng Heng ខាងលើនេះ គឺជាព័ត៌មានចាស់ទេ សូមបងប្អូនមេត្តាកុំយល់ច្រលំ មកទល់ពេលនេះ គ្រប់ច្រកព្រំដែនកម្ពុជា-ថៃ មិនមានការបើកនោះទេ៕
សូមអរគុណ!🙏❤️🇰🇭
ជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១៩ កញ្ញា ២០២៥
(ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥)
ពួកទាហានសៀមព្រឹកនេះ បានបង្ហោះដ្រូនយកការណ៍ វេលាម៉ោង៧ និង៣០នាទីព្រឹក នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ៕