អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.35K subscribers
6.75K photos
517 videos
219 links
Download Telegram
🤨ម៉ោងជាង៣រសៀលថ្ងៃទី១៨ ខែកញ្ញា ដ្រូនខ្នាតធំរបស់ថៃ ហោះចូលមកភូមិព្រៃចាន់ កន្លែងពលរដ្ឋប្រមូលផ្តុំរារាំងថៃ ប៉ងរាយបន្លាលួសលើដីខ្មែរ
BREAKING: កងយោធពលខេមរភូមិន្ទទី១ ព្រមាននៅថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋខ្មែរដែលទន្ទ្រានចូលទឹកដីថៃ នឹងត្រូវចាប់ខ្លួន ដាក់ក្នុងរថយន្តប៉ូលិស និងកាត់ទោសនៅប្រទេសថៃ។
អ្នក​នាំ​ពាក្យ​បញ្ជាការ​តំបន់​ទ័ព​ទី​១ ព្រមាន​ថា ថៃ​នឹង​លែង​មាន​ភាព​ធូរ​ស្រាល​ទៀត​ហើយ។ "ប្រទេសថៃនឹងបង្កើនកម្រិតនៃកម្លាំង ហើយនឹងមិនអត់ធ្មត់ចំពោះការញុះញង់ឡើយ។ ប្រសិនបើអ្នកបំពានលើទឹកដីរបស់យើង អ្នកនឹងត្រូវចាប់ខ្លួនភ្លាមៗ ដឹកជញ្ជូនតាមរថយន្តរបស់ប៉ូលីស និងកាត់ទោសនៅក្នុងប្រទេសថៃពេញទំហឹងនៃច្បាប់។ នេះគឺដោយសារតែអ្នកបានទន្ទ្រាន និងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសថៃយ៉ាងច្បាស់"។
ឡានទឹក១០គ្រឿង ទើបមកដល់តំបន់ប្រឈម និងឡានបាញ់សំលេង៥ ទ័ពថៃ.៣៤០នាក់
នៅប្រជុំជួរ ត្រៀម
This media is not supported in your browser
VIEW IN TELEGRAM
🚨ដំណឹងបន្ទាន់! នៅរសៀលមុននេះបន្តិច ទាហានសៀមបញ្ជូនសព្វាវុធមកតំបន់ព្រំដែនបន្តទៀតហើយ!
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។

ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕
ថៃឡាំប៉ា មិនឲ្យ AIPA ចេញសេចក្តីថ្លែងការណ៍រួម នៃជម្លោះព្រំដែនរវាងកម្ពុជា -ថៃ! ប្រជុំនៅកូឡាឡាំពួរ ម៉ាឡេស៊ី ថ្ងៃទី១៧ កញ្ញា !
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮‍♂️
គិតត្រឹមម៉ោង7:44នាទីយប់នេះ សភាពការណ៍នៅធម្មតានៅឡើយគ្រប់សមរភូមិ ប៉ុន្តែកងកម្លាំងមានការត្រៀម និងប្រុងប្រយ័ត្នខ្ពស់បំផុត!
តំបន់ជួរភ្នំដងរែក កំពុងរលឹមស្រិចៗ «Admin ពេលភ្លៀងធ្លាក់មិនថាថ្ងៃ ឬយប់ទេគឺនឹកនិងអាណិតដល់បងប្អូនកងទ័ពយើងណាស់»
🙏❤️🇰🇭👮‍♂️
3
🚨*ប្រធានគណៈប្រតិភូនៃសភាថៃ លោក Chalard Khamchuang បានធ្វើសេចក្តីថ្លែងការណ៍ ក្នុងមហាសន្និបាត (AIPA) នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨ កញ្ញា ២០២៥នេះថា៖

«ចំពោះការលើកឡើងរបស់ភាគីកម្ពុជាថា កងទ័ពថៃ 🇹🇭 វាយប្រ.ហារតំបន់ប្រាសាទព្រះវិហារ យោធាថៃ មិនបានវាយប្រ.ហារប៉ះពាល់ដល់ប្រាង្គប្រាសាទព្រះវិហារឡើយ រឿងនេះ លោកបានបញ្ជាក់ជាមួយនឹងអង្គការយូណេស្កូ រួចរាល់ហើយ»៕ (Smeyy)

*ប្រភព : https://www.facebook.com/share/p/17J2pfsjjS/?mibextid=wwXIfr

#JusticeForCambodia
#ThailandViolatestheceasefire
😁4
បងប្អូនកងទ័ពឈរជើងនៅលើកំពូលភ្នំទ្រព្យ មកដល់ថ្ងៃនេះគឺសុខសប្បាយគ្រប់ៗគ្នា «សូមជូនពរបងប្អូនទាំងអស់ មានសុខភាពល្អ និងសុវត្ថិភាពទាំងអស់គ្នា» 🙏❤️🇰🇭👮‍♂️
1👍1
នេះជារូបបងទាហានខ្មែរដែលត្រូវសៀមបាញ់ចំភ្នែក ហើយភ្នែករបស់គាត់ពេលបើកភ្នែកនៅហៀរទឹកភ្នែកនៅឡើយ សូមបងឆាប់ជាសះស្បើយ៕
🙏❤️🇰🇭👮‍♂️
3
សូមគោរពរាយការណ៍ជូនបងប្អូនទាំងអស់គ្នា%
គិតត្រឹមម៉ោង9:00នាទីយប់នេះ សភាពការណ៍នៅ ច្រកជាំសាងាំ តំបន់ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងអូរបីជាន់គឺមិនមានអ្វីប្រែប្រួលឡើយ កងកម្លាំងរបស់យើងនៅតែបន្តការប្រុងប្រយ័ត្នជានិច្ច៕
សូមអរគុណ🙏❤️🇰🇭👮‍♂️
This media is not supported in your browser
VIEW IN TELEGRAM
កាលនោះ អាបាតឃ្លាំងបាននិយាយអួតក្តែងៗថា វាប្រើពេលតែ3ថ្ងៃប៉ុណ្ណោះនិងវ៉ៃកម្ពុជាឲ្យខ្ទេច ឬក៏អាចលឿនជាងនិងផង ប៉ុន្តែជាក់ស្តែងរយៈពេល5ថ្ងៃ 6យប់ វាវ៉ៃមិនចូល ហើយព្រមទាំងរបូតទីតាំងទាំង11ចំណុច ហើយមានទីតាំងខ្លះដែលធ្លាប់ឈរជើងជាមួយកម្ពុជាទៀតផង៕
🤣1
សូមទេវតា តាមថែរក្សាប្រជាពលរដ្ឋ ភូមិព្រៃចាន់ ឃុំអូរបីជាន់ និងទាហានជួរមុខ ទាំងអស់ អោយបានសេចក្តីសុខ 🙏❤️👮‍♂️🇰🇭😔
3
យប់នេះ បងប្អូនចូលសម្រាកចុះ ស្ថានការណ៍គឺមិនមានអីនោះទេ៕