សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖
វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។
នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអាទិត្យ ២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥

❤1
🚨BREAKING: វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជាបានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល៕
❤1
🚨ព័ត៌មានក្តៅៗ:ថៃកងទ័ពភូមិភាគទី២ បានបញ្ជាឱ្យជម្លៀសប្រជាជននៅក្នុងខេត្តចំនួនបួន៖
បុរីរម្យ សូរិន ស៊ីសាកេត និងឧប៊ុនរ៉ាចាថានី។

😱1
សារពីជួរមុខ🇰🇭 សូមបិទទូរស័ព្ទ!
នៅមិនស្ងៀម អាចោរម្សៀត!
This media is not supported in your browser
VIEW IN TELEGRAM
សៀម🇹🇭នៅបន្តជម្លៀសប្រជាជនវាទាំងយប់តាមបណ្តាខេត្តដែលជាប់ព្រំដែនជាមួយកម្ពុជា🇰🇭!
យើងអត់ធ្មត់ខ្ពស់បំផុត ព្រោះចង់បានសន្តិភាព តែខ្មាំងឡុកគ្មានពេលឈប់។ ថ្ងៃឡុក មកយប់ក៏ឡុករំខានទៀត។ មានផ្ទះជាប់ចោរ រងកម្មបែបនេះ។
😭4😢1
សេចក្តីក្រើនរំលឹកសម្រាប់កងកម្លាំងប្រដាប់អាវុធ
- យើងខ្ញុំស្នើសុំកិច្ចសហការពីបងប្អូនកងកម្លាំង🇰🇭របស់យើង សូមមេត្តាជៀសវាងការផ្សព្វផ្សាយរូបភាព/វីដេអូ អំពីព័ត៌មានការប្រតិបត្តិការនានា ដើម្បីរក្សាសុខសុវត្ថិភាព។
ទី១- កុំថតបង្ហាញព័ត៌មានអំពីអាវុធ យុទ្ធសាស្ត្រ កូអរដោនេ បេសកកម្ម ឬការចលនាទ័ព។
ទី២- កុំថតរូបភាព ឬក៏វីដេអូ ដែលមានជាប់ទីតាំង GPS ឬបង្ហាញពីលេណដ្ឋានផ្សេងៗ៕
- អាស្រ័យហេតុនេះ ខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់និងចូលរួមសហការ ព្រោះសុខសុវត្ថិភាពរបស់បងប្អូន គឺអាស្រ័យបានដោយសារ: បងប្អូនជាអ្នកការពារ៕
សូមអរគុណ!🙏❤️🇰🇭👮♂️

🫡1
សូមបងប្អូនជួយសហការ ដើម្បីសុវត្ថិភាពកងទ័ពរបស់យើង៕
សូមអរគុណ!🙏❤️🇰🇭👮♂️
សូមអរគុណ!🙏❤️🇰🇭👮♂️
🫡8
សុំចិត្តបងប្អូនប្រជាពលរដ្ឋយើង សូមមេត្តាកុំថតរាល់សកម្មភាពការភៀសសឹកអីបានទេ🙏❤️🇰🇭
❤4
🚨ព័ត៌មានផ្លូវការពេលយប់: នៅវេលាម៉ោងប្រមាណ ២០:០២នាទីយប់ យោធាថៃ🇹🇭បានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជា🇰🇭ជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់ នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ🇹🇭 បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។
ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជា🇰🇭ក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត៕

🚨ព័ត៌មានក្តៅៗ: កងទ័ពភូមិន្ទថៃ🇹🇭 សុំការសហការពីប្រជាពលរដ្ឋ និងមន្ត្រីយោធាទាំងអស់ ហាមផ្សាយរូបភាព "ព័ត៌មានប្រតិបត្តិការយោធា" ដូចតទៅ:
- ដើម្បីទប់ស្កាត់ទិន្នន័យសំខាន់ៗពីការវិភាគបន្ថែមទៀតដែលប៉ះពាល់ដល់សុវត្ថិភាពរបស់ប្រតិបត្តិករនៅក្នុងតំបន់ និងសន្តិសុខជាតិ។ សម្រាប់បុគ្គលិកគ្រប់កម្រិត វាត្រូវបានហាមឃាត់មិនឱ្យបញ្ចេញព័ត៌មានអំពីអាវុធ ផែនការប្រតិបត្តិការ វិធីសាស្រ្ត ឬចលនាកងទ័ព។
- ហាមថតរូបដែលមានកូអរដោនេ GPS ឬបង្ហាញទីតាំងយុទ្ធសាស្ត្រ។ ខណៈពេលដែលព័ត៌មានមួយចំនួនប្រហែលជាមិនមែនជា "សម្ងាត់" នៅពេលដែលរួមបញ្ចូលជាមួយព័ត៌មានផ្សេងទៀត វាអាចក្លាយជា "ទិដ្ឋភាពទូទៅនៃយុទ្ធសាស្ត្រ" ដែលគូប្រជែងអាចប្រើប្រាស់បានភ្លាមៗ។
- សន្តិសុខជាតិ...ផ្តើមចេញពីវិន័យរបស់យើង។ សូមប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រយ័ត្នប្រយែង ដើម្បីសុវត្ថិភាពបុគ្គលិក និងដើម្បីសន្តិសុខរបស់ប្រទេសយើង៕