អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.71K photos
515 videos
215 links
Download Telegram
ចាប់ពីម៉ោង២រសៀល មកដល់ម៉ោងនេះ ខ្ញុំសង្កេតឃើញថា: ចំណីត្មាតជាច្រើនកំពុងថតបង្ហោះរូបរាង នៅក្នុងសម្បុក!🇹🇭
នៅពេលនេះ ប្រជាពលរដ្ឋខ្មែររស់នៅខេត្តព្រះវិហារ កំពុងធ្វើការជម្លៀសចេញ ឆ្ងាយពីព្រំដែនជាបណ្តើរៗ៕

- ដោយមូលហេតុបែបនេះហើយ ទើបខ្ញុំសុំឲ្យបងប្អូនយើង មេត្តាកុំថតបង្ហោះតាមបណ្តាញសង្គម និងនាំគ្នាស៊ែរចែករំលែកបន្ត។

- ហាមបានប៉ុណ្ណា យកប៉ុណ្ណឹង៕
នៅវេលាយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭 បានកត់សម្គាល់ឃើញថា ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ🇹🇭 បានចុះផ្សាយថា ”កម្ពុជាបានចល័តរថក្រោះនៅក្រុងសំរោង ខេត្តឧត្តមានជ័យ” ហើយត្រូវបានបណ្តាញសារព័ត៌មានរបស់ថៃមួយចំនួនបានដកស្រង់ និងចេញផ្សាយជាបន្តបន្ទាប់។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭 សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ🇹🇭 និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបានចល័តរថក្រោះ គឺជាព័ត៌មានមិនពិត
២. កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ៕
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីកងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា នៅបណ្តោយព្រំដែនកម្ពុជា-ថៃ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៖

កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕
🚨ព័ត៌មានក្តៅៗ: កម្រងរូបភាព របស់ប្រជាពលរដ្ឋថៃ🇹🇭ដែលរស់នៅក្នុងខេត្តដែលជាប់ព្រំដែនជាមួយកម្ពុជា🇰🇭ត្រូវបានជម្លៀសចេញ:

- ប្រជាពលរដ្ឋថៃទាំង៤ខេត្តរួមមាន: បុរីរាម្យ ស៊ីសាកេត សុរិន្ទ ឧប៊ុនរ៉ាចាថានី ដែលស្ថិតនៅជាប់ព្រំដែនជាមួយនិងកម្ពុជា ត្រូវបានអាជ្ញាធរឲ្យជម្លៀសចេញ បន្ទាប់ពីនៅវេលាម៉ោង២:១៥នាទី រសៀលថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០២៥មានការបាញ់ប្រហារពីយោធាថៃមកកាន់ទឹកដីកម្ពុជា នៅព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយអ្នកបង្កហេតុគឺភាគីថៃ។

- នៅក្នុងហេតុការណ៍នេះ ភាគីកម្ពុជា🇰🇭គឺមិនបានបាញ់តបតឡើយ ហើយក៏បានទាក់ទងទៅភាគីថៃ🇹🇭ដើម្បីឲ្យបញ្ឈប់ជាបន្ទាន់៕
🟢នៅវេលាម៉ោង12:33នាទីយប់ ថ្ងៃអាទិត្យ ទី7 ខែធ្នូ ឆ្នាំ2025 ឈាងចូលថ្ងៃច័ន្ទ ទី8 ខែធ្នូនេះ សូមបងប្អូនយើង ចូលសម្រាកដោយស្ងប់ចិត្តចុះបាទ។

សូមអរគុណ!🙏❤️🇰🇭👮‍♂️
2
🟢ថ្ងៃនេះ ឃ្មុំធ្លាក់ដោយសារព្រានព្រៃ៤ក្បាល. 👴🐓 👴🐃
1
🚨7:00នាទី ខាងអូរស្មាច់លឺសម្លេងកាំភ្លើងធំ២គ្រាប់!
🙏4😢1