អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។

ប្រសាសន៍​សម្ដេច​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធ​សភា​

#ThmeyThmey
🚨*មេដឹកនាំថៃ 🇹🇭 កំពុងលេងសើចជាមួយកម្ពុជា ប្រយ័ត្នសេដ្ឋកិច្ចខ្លួនឯងដាំក្បាលដួលរលំ និងវ័ណ្ឌក កម្ពុជានិយាយមែនធ្វើមែន និយាយតិចធ្វើច្រើន កុំច្រឡំឱ្យសោះ ចូរកុំភ្លេចថា សម្តីមេដឹកនាំខ្មែរ គឺជាអាវុ.ធដ៏មុតស្រួច និងអាវក្រោះដ៏ពិសិដ្ឋដល់ប្រជាជនខ្មែរ ដើម្បីតតាំងនឹងភាពគឃ្លើន (បែបរវើរវាយ អវិជ្ជា និងស្រមើស្រមៃ) របស់សៀ.ម ឥតរាថយឡើយ។

ប្រជាជនខ្មែរ 🇰🇭 កំពុងឈឺចាប់នឹងទង្វើសៀ.ម ពួកចោរសៀ.មឯងលេងសង្គ្រាមចិត្តសាស្ត្រខុសជាតិសាសន៍ហើយ ជាតិសាសន៍ខ្មែរ ពូជសាសន៍ខ្មែរជាង ១៧លាននាក់ ចំនួនតិចមែន ប៉ុន្តែ ភាពស្រុះគ្នារវាងរដ្ឋាភិបាល និងប្រជាជន គឺស្មើនឹង ១០០លាននាក់ អាចបំបាក់សៀ.មឱ្យបាក់ស្រុតបាន។

នាពេលដ៏ខ្លីខាងមុខនេះ សៀ.មនឹងអាម៉ាស់ នៅក្រោមការដឹកនាំរបស់ «សម្តេចតេជោ» និងចារឹកជាក្រាំងប្រវត្តិសាស្ត្រថ្មីរបស់ «សម្តេចធិបតី» ប្រទេសកម្ពុជា ដាច់ខាត មិនចរចាបើកព្រំដែនជាមួយនឹងសៀ.មឡើយ ទោះបិទព្រំដែន ១០០ឆ្នាំទៀតក៏ដោយ 🇰🇭❤️🙏🏻💐 (Smeyy)

*ដោយក្តីគោរពអំពីយើងខ្ញុំជា ប្រជាជនខ្មែរ គោរពដឹងគុណសម្តេច🙏🏻
4🤣1
08/10/2025ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះកម្ពុជាក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងការអភិវឌ្ឍជាតិ ហើយនឹងនៅតែជាដៃគូដែលអាចជឿទុកចិត្តបានក្នុងការអភិវឌ្ឍកម្ពុជា។
6
🚨ព័ត៌មានក្តៅ! សៀមបានចេញសេចក្តីប្រកាសថា នៅ​សល់​តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​មុន​កាល​បរិច្ឆេទ​នៃ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២៥ សម្រាប់​ឲ្យប្រជាពលរដ្ឋខ្មែរយើង ដែលរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ត្រូវរុះរើចាក​ចេញ​ពី​តំបន់។
ហើយបានបញ្ជាក់បន្ថែមទៀតថា អាជ្ញាធរ​ខេត្ត​ស្រះកែវ ត្រៀម​អនុវត្ត​ច្បាប់ ខណៈ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​បន្ត​មិន​ព្រម​ចាកចេញ។

ប្រភព: https://www.facebook.com/share/1N86N8kBWw/?mibextid=wwXIfr
ខ្លឹមសារដែលបានបង្ហោះគឺជាព័ត៌មានក្លែងក្លាយ!

ដូចនេះសូមប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមតាមដានព័ត៌មានដែលមានប្រភពផ្លូវការរបស់រដ្ឋ។
🟢ត្រឹមម៉ោង10:00នាទីយប់នេះ សូមបងប្អូនចូលសម្រាកដោយស្ងប់ចិត្តចុះ សភាពការណ៍នៅទិស ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ គឺស្ងប់ស្ងាត់ជាធម្មតា កងកម្លាំយើងនៅតែបន្តការប្រុងប្រយ័ត្នជានិច្ច៕
សូមអរគុណ!👋🙏❤️🇰🇭👮‍♂️
4👍3
កងកម្លាំងភាគខាងកើត ឃុំហួយជោត

ស្រុកវឌ្ឍនាណាខន

ខេត្តស្រះកែវ ២៧១៦០

08ខែតុលា ឆ្នាំ 2025

បញ្ហាការបោសសម្អាតមីននៅតំបន់បានណងចាន់ និងបានណងយ៉ាកែវ

សូមគោរពមេបញ្ជាការកងពលធំថ្មើរជើងលេខ៥១

ពីកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងប្រទេសថៃ និងកម្ពុជា នៅខេត្តកោះកុង ប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានឯកភាពអនុវត្តវិធានការសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការដោះមីនដោយមនុស្សធម៌ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតជនស៊ីវិល ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងរបស់កិច្ចប្រជុំ និងធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កម្លាំងប៊ូរ៉ាផា សូមជំរាបជូនថា ពួកគេនឹងចុះប្រតិបត្តិការបោសសម្អាតមីននៅតំបន់ភូមិណងចាន់ ឃុំណនម៉ាក់មួន និងភូមិណងយ៉ាកែវ ឃុំខក់ស៊ុង ស្រុកខូកស៊ុង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីទប់ស្កាត់ការយល់ច្រឡំផ្សេងៗ។

កងកម្លាំងបូព៌ាសង្ឃឹមដោយស្មោះថានឹងទទួលបានកិច្ចសហប្រតិបត្តិការរបស់អ្នក។
🚨ព្រឹកថ្ងៃទី9/10/2025 សៀមបានបង្ហោះដ្រូនស៊ើបការណ៍មើលនៅតំបន់ឃុំ អូរបីជាន់!
🤔4🤣2👎1
🚨ព័ត៌មានក្តៅ! អភិបាល​ខេត្ត​ស្រះកែវ ប្រកាស​ថា នៅ​ថ្ងៃ​ទី​១០ ខែ​តុលា បើកម្ពុជា​មិន​ចាកចេញ​ទេ «ច្បាស់​ជា​មាន​បញ្ហា!»។

ប្រភព: PPTV 36 HD
👎8🤣2
This media is not supported in your browser
VIEW IN TELEGRAM
🚨UPDATE- អភិបាលខេត្តស្រះកែវ បានបញ្ជាក់យ៉ាងច្បាស់ថា កាលបរិច្ឆេទកំណត់នៅថ្ងៃទី១០ ខែតុលា សម្រាប់ឲ្យកម្ពុជា ហើយបានបញ្ជាក់ថា "ខ្ញុំចង់បណ្តេញពួកគេចេញ ហើយខ្ញុំចង់ធ្វើរឿងនេះយូរហើយ"។

ប្រភព: Amarin TV Hot News
🤣1
លិខិតរបស់ឯកឧត្ដមអភិបាលខេត្តបន្ទាយមានជ័យ ជូនអភិបាលខេត្តស្រះកែវ របស់ថៃ ដោយបញ្ជាក់ថា ទីតាំងដែលរដ្ឋបាលខេត្តស្រះកែវបានតវ៉ា គឺស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយទីតាំងនេះ ប្រជាពលរដ្ឋកម្ពុជាបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០៕

«ក្រសួងការពារជាតិ»
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

នៅព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌នៃប្រទេសទាំងពីរ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សាក្នុងការរៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរកែសម្រួលលើឯកសារនេះចំនួន ២ លើករួចមកហើយ។ ការរៀបចំឱ្យមាននិយាមនីតិវិធី ប្រតិបត្តិ (SOP) នេះគឺ ដើម្បីធានាបាននូវបែបបទការងារមួយដែលមានស្តង់ដារ ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ជាពិសេសកិច្ចការងារនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាម។

គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្របតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។