អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
1.36K subscribers
6.72K photos
517 videos
217 links
Download Telegram
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អញ្ជើញជួបពិភាក្សាការងាជាមួយឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នៅវិមានសន្តិភាពនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ តុលា ២០២៥៕
1
🚨ព័ត៌មានក្តៅ! លោក Maris បានចង្អុលបង្ហាញថា រដ្ឋាភិបាលអាចលុប MOU 43-44 ដោយខ្លួនឯងជាមួយនឹងដំណោះស្រាយរបស់ខុទ្ទកាល័យដោយមិនចាំបាច់រុញបន្ទុកទៅប្រជាពលរដ្ឋទៅបោះឆ្នោតប្រជាមតិទេ។ ហើយបានចង្អុលបង្ហាញថាលោកត្រូវតែទទួលខុសត្រូវចំពោះផលវិបាកអវិជ្ជមានណាមួយកើតឡើង៕

ប្រភព: https://www.facebook.com/share/1ACnEWPPsY/?mibextid=wwXIfr
🤣6
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ជួបសម្ដែងការគួរសមជាមួយមេបញ្ជាការយោធភូមិភាគទី៤ និងបានស្ដាប់បទបង្ហាញស្តីពី «ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន»

(បាត់ដំបង)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក ចូលជួបសម្ដែងការគួរសមជាមួយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការយោធភូមិភាគទី៤ និងបានស្ដាប់បទបង្ហាញស្តីពី «ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន»៕