This media is not supported in your browser
VIEW IN TELEGRAM
កុំភ្លេច! មកជួបគ្នាសារជាថ្មី ក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ ✨🤩💕
រួមគ្នាលើកកម្ពស់ផលិតផលខ្មែរ គាំទ្រសហគ្រិនក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ❤️🇰🇭
ជួបគ្នាឆាប់ៗនេះណា! 🥰✨
#ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ
#សសយក #UYFC #Cambodia #LocalProducts #Expo
រួមគ្នាលើកកម្ពស់ផលិតផលខ្មែរ គាំទ្រសហគ្រិនក្នុងស្រុក និងជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។ ❤️🇰🇭
ជួបគ្នាឆាប់ៗនេះណា! 🥰✨
#ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ
#សសយក #UYFC #Cambodia #LocalProducts #Expo
❤3🥰1
វិធីសាស្ដ្រទាំង ៦ គិតឱ្យធំ ដើម្បីចាប់យកឱកាសល្អៗក្នុងជីវិត
១. ជឿជាក់ថាអ្នកអាចធ្វើបាន៖ បើអ្នកគិតថាខ្លួនឯងមិនអាចទៅរួចទេ ខួរក្បាលអ្នកនឹងរកលេសមកបញ្ជាក់ថាវាមិនអាចទៅរួចមែន។
២. បំបាត់រោគ “រកលេស”៖ មនុស្សបរាជ័យចូលចិត្តបន្ទោសសុខភាព បន្ទោសអាយុ ឬបន្ទោសសំណាង។ មនុស្សជោគជ័យរកវិធីដោះស្រាយបញ្ហា។
៣. កុំខ្លាចក្នុងការសុបិនធំ៖ ការដាក់គោលដៅធំ ធ្វើឱ្យយើងមានកម្លាំងចិត្តខ្លាំង។ កុំឱ្យការភ័យខ្លាច មកបង្រួញក្តីស្រមៃរបស់អ្នក។
៤. មើលមនុស្សក្នុងផ្លូវល្អ៖ អ្នកមិនអាចជោគជ័យតែម្នាក់ឯងទេ។ ត្រូវចេះញញឹម គោរពអ្នកដទៃ និងស្តាប់គេនិយាយឱ្យបានច្រើន។
៥. ធ្វើការងារឱ្យលើសពីប្រាក់ខែ៖ ទម្លាប់ធ្វើការងារឱ្យបានល្អឥតខ្ចោះ ទោះគ្មានអ្នកមើលឃើញក៏ដោយ ព្រោះវាជាការសាងតម្លៃឱ្យខ្លួនឯង។
៦. កុំរង់ចាំរហូតដល់ល្អឥតខ្ចោះ៖ ចាប់ផ្តើមធ្វើភ្លាមៗ ទៅតាមអ្វីដែលអ្នកមានក្នុងដៃសិន។ សកម្មភាពនឹងជួយកម្ចាត់ភាពភ័យខ្លាចបាន។
ប្រភព៖ The Magic of Thinking Big ដោយ David J. Schwartz
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1
Forwarded from ALL-UYFCers
អបអរសាទរខួបលើកទី៣៥ ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦!
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលជាព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងជាគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាពជូនជាតិ មាតុភូមិ និងប្រជាជនទាំងមូល ឲ្យបានចាកផុតចេញពីភ្លើងសង្គ្រាម និងជម្លោះរ៊ាំរ៉ៃ។ នេះគឺជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តដ៏សំខាន់មួយ ដែលបាននាំឱ្យមានការបោះឆ្នោត និងការបង្កើតរដ្ឋធម្មនុញ្ញ ដែលនាំមកនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលត្រូវបានដាក់ចេញជាបន្តបន្ទាប់ បានធ្វើឱ្យកម្ពុជាឈានទៅដល់ការបញ្ចប់សង្រ្គាមផ្ទៃក្នុងបានទាំងស្រុង។
ក្នុងនាមយើងជាយុវជនទំនាន់ក្រោយ យើងទាំងអស់គ្នា គប្បីប្រឹងប្រែងរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រទាំងនេះ ដើម្បីជាទុនសម្រាប់ចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ ជាងនេះទៅទៀត យើងត្រូវរួមគ្នាតាំងចិត្តអោយមាំក្នុងការថែរក្សាសុខសន្តិភាពដែលយើងកំពុងមាន។
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok

ការពិតទាំង ៨ ដែលបង្ហាញថា គំនិតរបស់អ្នកជាអ្នកកំណត់អនាគត
១. អ្នកគឺជាអ្វីដែលអ្នកគិត៖ បើអ្នកគិតរឿងល្អ ជីវិតនឹងស្រស់បំព្រង។ បើអ្នកគិតតែរឿងអាក្រក់ ជីវិតនឹងងងឹតស្លុប។
២. ចិត្តជាសួនច្បារ អ្នកជាអ្នកថែសួន៖ បើអ្នកមិនដាំផ្កា (គំនិតល្អ) នៅក្នុងខួរក្បាលទេ ស្មៅចង្រៃ (គំនិតអាក្រក់) នឹងដុះឡើងដោយឯកឯង។
៣. បញ្ហាមិនមែននៅខាងក្រៅទេ៖ យើងមិនអាចប្តូរអាកាសធាតុ ឬប្តូរអ្នកដទៃបានទេ តែយើងអាចប្តូររបៀបដែលយើងគិតចំពោះរឿងទាំងនោះបាន។
៤. គោលដៅច្បាស់លាស់បង្កើតកម្លាំង៖ មនុស្សដែលគ្មានគោលដៅ ងាយនឹងរសាត់អណ្តែតតាមខ្យល់។ ការមានគោលដៅ ជួយឱ្យចិត្តអ្នករឹងមាំ។
៥. សុខភាពរាងកាយដើរតាមផ្លូវចិត្ត៖ ការគិតច្រើន ភ័យព្រួយ និងខឹងសម្បារ ធ្វើឱ្យរាងកាយឆាប់ចាស់ និងងាយឈឺ។ ការគិតវិជ្ជមាន ជាថ្នាំទិព្វ។
៦. ការខំប្រឹងតែងតែហុចផល៖ គ្មានជោគជ័យណាបានមកដោយការលួចបន្លំ ឬសំណាងទេ។ វាទាមទារការលះបង់ និងការតស៊ូជាប្រចាំ។
៧. សេចក្តីស្ងប់គឺជាអំណាច៖ មនុស្សដែលមិនងាយខឹង មិនងាយភ័យស្លន់ស្លោ គឺជាមនុស្សដែលអាចគ្រប់គ្រងស្ថានការណ៍បានល្អបំផុត។
៨. អ្នកជាចៅហ្វាយនៃជីវិតខ្លួនឯង៖ កុំទម្លាក់កំហុសឱ្យព្រហ្មលិខិត។ អ្នកមានសិទ្ធិជ្រើសរើសគំនិត និងទង្វើ ដែលនឹងសាងអនាគតរបស់អ្នក។
ប្រភព៖ សៀវភៅ As a Man Thinketh ដោយ James Allen
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1
Media is too big
VIEW IN TELEGRAM
«កោះនរោ» លំហសាធារណៈសម្រាប់មនុស្ស និងជីវិតទីក្រុង 🏙🌿
លំហសាធារណៈផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ សម្រាក និងជួបជុំគ្នា។ លំហបៃតងដែលមានម្លប់ និងត្រូវបានថែទាំបានល្អ អាចជួយបង្កើននូវផាសុកភាព និងធ្វើឱ្យទីក្រុងកាន់តែគួរឱ្យចង់រស់នៅ។
#កោះនរោ #លំហសាធារណៈ #គុណភាពជីវិត #លំហបៃតង #រៀបចំទីក្រុង #KohNorea #PublicSpace #UrbanPlanning
Credit : Mary-ម៉ារី -Influencers MLMUPC
JOIN📱 Good Citizen Phnom Penh
📱 | FACEBOOK
លំហសាធារណៈផ្តល់ឱកាសឱ្យប្រជាពលរដ្ឋដើរកម្សាន្ត ហាត់ប្រាណ សម្រាក និងជួបជុំគ្នា។ លំហបៃតងដែលមានម្លប់ និងត្រូវបានថែទាំបានល្អ អាចជួយបង្កើននូវផាសុកភាព និងធ្វើឱ្យទីក្រុងកាន់តែគួរឱ្យចង់រស់នៅ។
#កោះនរោ #លំហសាធារណៈ #គុណភាពជីវិត #លំហបៃតង #រៀបចំទីក្រុង #KohNorea #PublicSpace #UrbanPlanning
Credit : Mary-ម៉ារី -Influencers MLMUPC
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤2
គន្លឹះ ៣ ដើម្បីបង្កើតទម្លាប់ថ្មីឱ្យបានជោគជ័យ និងប្រែក្លាយវាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ
១. រៀបចំបរិស្ថានឱ្យអំណោយផល៖ បើចង់ហាត់ប្រាណ ឬអានសៀវភៅរាល់ព្រឹក ត្រូវរៀបចំសម្ភារៈ ឬសៀវភៅដាក់លើតុឱ្យស្រេចពីយប់។ ការធ្វើឱ្យរបស់ដែលត្រូវប្រើនៅចំមុខអ្នក ជួយកាត់បន្ថយភាពស្ទាក់ស្ទើរក្នុងការចាប់ផ្តើមបានយ៉ាងច្រើន។
២. អនុវត្តច្បាប់ ២ នាទី៖ ពេលចាប់ផ្តើមទម្លាប់ថ្មី កុំទាន់កំណត់គោលដៅធំពេក។ ត្រូវបង្រួញវាឱ្យមកនៅត្រឹមសកម្មភាពដែលប្រើពេលតែ ២ នាទីសិន ដូចជាការសាកល្បងគូសវាសប្លង់រចនាត្រឹមតែ ២ នាទី ទោះចង់ឈប់វិញក៏បាន។ ការចាប់ផ្តើមគឺជារឿងពិបាកបំផុត តែបើចាប់ផ្តើមបានហើយ អ្នកច្រើនតែអាចបន្តធ្វើវាដោយស្វ័យប្រវត្តិ។
៣. កត់ត្រានិងតាមដានភាពជាប់លាប់៖ រាល់ពេលអនុវត្តទម្លាប់ល្អបានសម្រេចម្តងៗ ត្រូវគូសសញ្ញាលើប្រតិទិន ឬក្នុងកូនសៀវភៅ។ ការមើលឃើញពីទម្លាប់តូចៗដែលសន្សំបានជាប់លាប់រាល់ថ្ងៃ នឹងក្លាយជាកម្លាំងចិត្តដ៏ធំបំផុតដែលឃាត់អ្នកមិនឱ្យបោះបង់កណ្តាលទី។
ប្រភព៖ សៀវភៅ ទម្លាប់តូចៗ ដោយ ជេមស៍ ឃ្លៀរ
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤1👍1🥰1
Media is too big
VIEW IN TELEGRAM
ការរៀបចំដែនដី និងការអភិវឌ្ឍលំហបៃតងក្នុងទីក្រុង សម្រាប់គុណភាពជីវិត និងចីរភាពសហគមន៍ 🏙 🌳 🌿
ការរៀបចំដែនដីប្រកបដោយចក្ខុវិស័យ ការអភិវឌ្ឍសួនសាធារណៈ និងការបង្កើនលំហបៃតងក្នុងក្រុង គឺជាជំហានសំខាន់ក្នុងការកសាងទីក្រុងដែលមានភាពស្រស់ស្អាត បរិស្ថានល្អ និងផាសុកភាពសម្រាប់ការរស់នៅ។
📍លំហសាធារណៈ បុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
#លំហបៃតង #សួនសាធារណៈ #ការរៀបចំដែនដី #ទីក្រុងបៃតង #ទីក្រុងប្រកបដោយចីរភាព #UrbanPlanning #GreenCity
Credit : Mary-ម៉ារី -Influencers MLMUPC
JOIN📱 Good Citizen Phnom Penh
📱 | FACEBOOK
ការរៀបចំដែនដីប្រកបដោយចក្ខុវិស័យ ការអភិវឌ្ឍសួនសាធារណៈ និងការបង្កើនលំហបៃតងក្នុងក្រុង គឺជាជំហានសំខាន់ក្នុងការកសាងទីក្រុងដែលមានភាពស្រស់ស្អាត បរិស្ថានល្អ និងផាសុកភាពសម្រាប់ការរស់នៅ។
📍លំហសាធារណៈ បុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
#លំហបៃតង #សួនសាធារណៈ #ការរៀបចំដែនដី #ទីក្រុងបៃតង #ទីក្រុងប្រកបដោយចីរភាព #UrbanPlanning #GreenCity
Credit : Mary-ម៉ារី -Influencers MLMUPC
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1
គតិបណ្ឌិតទាំង ៥ ស្វែងរកអត្ថន័យពិតនៃជីវិត មុនពេលហួសពេល
១. ទទួលយកការពិតនៃជីវិត៖ ពេលដែលអ្នករៀនទទួលយកថានឹងមានថ្ងៃស្លាប់ ទើបអ្នកចាប់ផ្តើមរៀនពីរបៀបរស់នៅឱ្យមានន័យពិតប្រាកដរាល់ថ្ងៃ។
២. ក្តីស្រលាញ់ឈ្នះគ្រប់យ៉ាង៖ ទ្រព្យសម្បត្តិ និងមុខមាត់ មិនអាចផ្តល់ភាពកក់ក្តៅឱ្យអ្នកពេលជរាទេ។ មានតែក្តីស្រលាញ់ពីគ្រួសារទេដែលនៅកំដរអ្នក។
៣. ឈប់រត់តាមសង្គម៖ បើសង្គមប្រាប់អ្នកឱ្យប្រឹងទិញសម្ភារៈនិយមដើម្បីអួតគ្នា ចូរហ៊ានដើរចេញ ហើយបង្កើតក្តីសុខតាមរបៀបខ្លួនឯងដ៏សាមញ្ញ។
៤. អត់ឱនឱ្យខ្លួនឯង និងអ្នកដទៃ៖ កុំទុកគំនុំក្នុងចិត្ត ព្រោះជីវិតនេះខ្លីណាស់។ ត្រូវចេះអត់ទោសឱ្យអ្នកដទៃ និងអត់ទោសឱ្យកំហុសខ្លួនឯងជានិច្ច។
៥. បង្កើតអត្ថន័យជីវិត៖ ជីវិតមានន័យលុះត្រាតែអ្នកចេះចែករំលែកក្តីស្រលាញ់ ព្រមទាំងបង្កើតអ្វីមួយដែលអាចជួយដល់មនុស្សជុំវិញខ្លួន។
ប្រភព៖សៀវភៅ Tuesdays with Morrie (ថ្ងៃអង្គារជាមួយម៉ូរី) ដោយ Mitch Albom
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤2🥰1🙏1
សូមអនុមោទនាពិធីបុណ្យចេញព្រះវស្សា🙏🏻🪷
ពិធីបុណ្យចេញព្រះវស្សា គឺជាពិធីបុណ្យសាសនាដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលប្រព្រឹត្តទៅនៅថ្ងៃ១៥ កើត ពេញបូណ៌មី ខែអស្សុជ បន្ទាប់ពីព្រះភិក្ខុសង្ឃបានគង់ចាំព្រះវស្សាអស់រយៈពេល ៣ ខែ។
ក្នុងឱកាសនេះ ព្រះភិក្ខុសង្ឃប្រារព្ធពិធី «បវារណាចេញព្រះវស្សា» ដោយអនុញ្ញាតឱ្យភិក្ខុដទៃជួយចង្អុលបង្ហាញកំហុសដែលខ្លួនបានប្រព្រឹត្ត តាមរយៈការឃើញ ការឮ ឬការសង្ស័យ ដើម្បីកែតម្រូវខ្លួន និងប្រតិបត្តិធម៌វិន័យឱ្យបានត្រឹមត្រូវ។ ពិធីនេះមានអត្ថន័យសំខាន់ក្នុងការលើកកម្ពស់ការស្គាល់កំហុស ការកែប្រែខ្លួន និងការរស់នៅដោយសាមគ្គីភាព។

❤1🙏1
៧ ទម្លាប់សាមញ្ញៗ ដែលជួយកសាងទ្រព្យសម្បត្តិ
១. ការអានគឺជាអាហារខួរក្បាល៖ អ្នកជោគជ័យចំណាយពេលយ៉ាងហោចណាស់ ៣០ នាទីរាល់ថ្ងៃ ដើម្បីអានសៀវភៅអភិវឌ្ឍខ្លួន និងស្រាវជ្រាវ មិនមែនអានរឿងកម្សាន្តនោះទេ។
២. ថែរក្សាសុខភាពជារឿងអាទិភាព៖ ពួកគេហាត់ប្រាណជាប្រចាំ ព្រោះពួកគេដឹងថា សុខភាពរឹងមាំគឺជាគ្រឹះនៃថាមពលក្នុងការស្វែងរកទ្រព្យសម្បត្តិ។
៣. កសាងទំនាក់ទំនងវិជ្ជមាន៖ ពួកគេឧស្សាហ៍ខលសួរសុខទុក្ខមិត្តភក្តិ ឬដៃគូអាជីវកម្មនៅថ្ងៃខួបកំណើត ឬថ្ងៃពិសេសៗ ដើម្បីថែរក្សាចំណងមិត្តភាព។
៤. គេងឱ្យបានគ្រប់គ្រាន់៖ អ្នកមានភាគច្រើនគេងយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោង ដើម្បីឱ្យខួរក្បាលស្រឡះល្អ តែពួកគេចូលគេងលឿន និងក្រោកពីព្រលឹម។
៥. គ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ៖ ពួកគេមិនងាយខឹង ឬបញ្ចេញប្រតិកម្មឆេវឆាវដាក់អ្នកដទៃឡើយ ព្រោះការខឹងអាចបំផ្លាញឱកាសល្អៗបានយ៉ាងលឿន។
៦. កំណត់គោលដៅច្បាស់លាស់៖ ពួកគេតែងតែសរសេរគោលដៅប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំទុកលើក្រដាស ដើម្បីតម្រង់ទិសដៅជីវិតមិនឱ្យវង្វេង។
៧. មិនពឹងផ្អែកលើប្រភពចំណូលតែមួយ៖ ពួកគេបង្កើតប្រភពចំណូលច្រើនផ្លូវ (យ៉ាងហោចណាស់ ៣ ផ្លូវ) ដើម្បីកាត់បន្ថយហានិភ័យនៅពេលមានវិបត្តិសេដ្ឋកិច្ច។
ប្រភព៖ សៀវភៅ Rich Habits (ទម្លាប់អ្នកមាន) ដោយ Thomas C. Corley (អ្នកស្រាវជ្រាវអំពីទម្លាប់ហិរញ្ញវត្ថុ)
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
🥰2❤1
សូមអនុមោទនា កឋិនកាល ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
កឋិនកាល គឺមានរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកត្ដិក។
-បណ្តាញសង្គមផ្លូវការ៖
https://linktr.ee/goodcitizenkh
#មនសិការពលរដ្ឋល្អ #GoodCitizen
JOIN📱 Good Citizen Phnom Penh
📱 | FACEBOOK
កឋិនកាល គឺមានរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃ១៥កើត ខែកត្ដិក។
-បណ្តាញសង្គមផ្លូវការ៖
https://linktr.ee/goodcitizenkh
#មនសិការពលរដ្ឋល្អ #GoodCitizen
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1
គន្លឹះ ៥ ដើម្បីពង្រឹងវិន័យ និងគ្រប់គ្រងខ្លួនឯងឱ្យបានខ្ជាប់ខ្ជួនបំផុត
១. វិន័យចាប់ផ្តើមពីថ្ងៃនេះ៖ កុំរង់ចាំដល់ថ្ងៃស្អែក ឬដើមខែក្រោយទើបចាប់ផ្តើម។ បើចង់ផ្លាស់ប្តូរទម្លាប់ ត្រូវចាប់ផ្តើមធ្វើវាភ្លាមៗនៅថ្ងៃនេះ ទោះបីជាក្នុងកម្រិតតូចតាចបំផុតក៏ដោយ។
២. ធ្វើវាទោះគ្មានអារម្មណ៍ចង់ធ្វើ៖ វិន័យពិតប្រាកដមិនមែនពឹងលើការមានកម្លាំងចិត្តនោះទេ។ វាគឺជាការតាំងចិត្តក្រោកឡើងធ្វើកិច្ចការដែលត្រូវធ្វើ ទោះបីជារាងកាយនិងខួរក្បាលរបស់អ្នកកំពុងស្រែកប្រាប់ថាខ្ជិល ឬហត់នឿយក៏ដោយ។
៣. ឈ្នះសមរភូមិពេលព្រឹក៖ ការឈ្នះសមរភូមិដំបូងប្រចាំថ្ងៃ គឺការងើបចេញពីគ្រែភ្លាមៗនៅពេលម៉ោងរោទ៍រោទ៍ឡើង ដោយមិនចុចពន្យារពេល។ វាជាការប្រកាសជ័យជម្នះលើភាពខ្ជិលច្រអូសតាំងពីព្រលឹមស្រាងៗ។
៤. កុំពឹងផ្អែកលើការលើកទឹកចិត្ត៖ ការលើកទឹកចិត្តប្រៀបដូចជាអារម្មណ៍មួយឆាវ ដែលឆាប់មកហើយក៏ឆាប់ទៅវិញ ប៉ុន្តែវិន័យគឺជាម៉ាស៊ីនដ៏រឹងមាំ ដែលរុញច្រានអ្នកឱ្យដើរទៅមុខជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
៥. ផ្តោតលើភាពជាប់លាប់ជាងភាពល្អឥតខ្ចោះ៖ ការធ្វើកិច្ចការមួយបានជាប់លាប់រាល់ថ្ងៃទោះលទ្ធផលមិនសូវល្អ គឺមានតម្លៃជាងការធ្វើវាបានល្អឥតខ្ចោះតែធ្វើបានតែមួយថ្ងៃហើយបាត់មុខឈឹង។ វិន័យទាមទារពេលវេលា និងការសន្សំបន្តិចម្តងៗ។
ប្រភព៖ សៀវភៅ វិន័យបង្កើតសេរីភាព ដោយ ចូកូ វីលីង
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1🙏1
សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវរោកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុត នៃខួបទី២២ ព្រះរាជពិធីយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៃអង្គព្រះករុណា ។
ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមក្រាបលំឱនកាយថ្វាយបង្គំដល់អស់វត្ថុសក្តិសិទ្ធិលើលោក គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី បារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីរាល់ព្រះអង្គ សូមយាងប្រោះព្រំពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីសម្បត្តិជាម្លប់ដ៏ត្រជាក់ និងសេចក្ដីសុខក្សេមក្សាន្ត ចម្រើនរុងរឿងដល់ប្រជានុរាស្ត្រទូទាំងប្រទេស ជាយូរអង្វែងតរៀងទៅ។
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអម្ចាស់ជិវីតលើត្បូងដែលបានបំពេញព្រះរាជបូជនីយកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងប្រជានុរាស្រ្ត ប្រកបដោយទសពិធរាជធម៌ ព្រមទាំងព្រះរាជហឫទ័យសណ្តោសប្រោសប្រណីប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព វឌ្ឍនភាព និងកិត្យានុភាពក្នុងតំបន់ និងសកលលោក។

ទូលព្រះបង្គំយើងខ្ញុំជាសមាជិក សមាជិកា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រូប សូមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈ ដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់ព្រះអម្ចាស់ជិវីតលើត្បូងដែលបានបំពេញព្រះរាជបូជនីយកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងប្រជានុរាស្រ្ត ប្រកបដោយទសពិធរាជធម៌ ព្រមទាំងព្រះរាជហឫទ័យសណ្តោសប្រោសប្រណីប្រកបដោយព្រហ្មវិហារធម៌ដ៏ប្រពៃ ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព វឌ្ឍនភាព និងកិត្យានុភាពក្នុងតំបន់ និងសកលលោក។

❤1
៥ ជំហាន បំបាត់ភាពទន់ខ្សោយ និងកសាងក្រុមឱ្យមានថាមពល
១. កសាងទំនុកចិត្ត (Trust)៖ នេះជាគ្រឹះដំបូងគេ។ សមាជិកក្រុមត្រូវតែហ៊ាននិយាយប្រាប់គ្នាពីចំណុចខ្សោយ និងហ៊ានសុំទោសពេលធ្វើខុស ដោយមិនខ្លាចគេសើចចំអក។
២. ហ៊ានជជែកដេញដោល (Conflict)៖ ពេលមានទំនុកចិត្ត ពួកគេនឹងហ៊ានជជែកវែកញែករកខុសរកត្រូវដោយបើកចំហរ ដើម្បីស្វែងរកគំនិតដែលល្អបំផុត។
៣. ការប្តេជ្ញាចិត្ត (Commitment)៖ ទោះបីជាគំនិតអ្នកមិនត្រូវបានគេជ្រើសរើស ក៏អ្នកត្រូវតែប្តេជ្ញាចិត្តគាំទ្រការសម្រេចចិត្តរួមរបស់ក្រុមយ៉ាងពេញទំហឹងដែរ។
៤. ហ៊ានរំលឹក និងទទួលខុសត្រូវ (Accountability)៖ សមាជិកក្រុមត្រូវតែហ៊ានប្រាប់ ឬរំលឹកគ្នាទៅវិញទៅមកភ្លាមៗ នៅពេលដែលឃើញមិត្តភក្តិធ្វើខុសវិន័យ ឬធ្វេសប្រហែស។
៥. ផ្តោតលើលទ្ធផលរួម (Results)៖ គ្រប់គ្នាត្រូវដាក់ភាពជោគជ័យរបស់ក្រុមទាំងមូល ជាអាទិភាពទី១ មិនមែនប្រឹងធ្វើដើម្បីតែចង់បានមុខមាត់ ឬប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
ប្រភព៖ The Five Dysfunctions of a Team (ភាពទន់ខ្សោយទាំង ៥ នៃក្រុមការងារ) ដោយ Patrick Lencioni
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1🙏1
គន្លឹះ ៦ ដើម្បីសម្រាកខួរក្បាល និងរៀបចំថាមពលសម្រាប់សប្តាហ៍ថ្មី
១. កាត់ផ្តាច់ពីការងារ៖ បិទការជូនដំណឹងសារការងារ និងអ៊ីម៉ែលទាំងអស់ ដើម្បីឱ្យខួរក្បាលបានសម្រាកពេញលេញដោយគ្មានសម្ពាធ។
២. ស្តារថាមពលរាងកាយ៖ គេងឱ្យបានគ្រប់គ្រាន់ និងបរិភោគអាហារមានប្រយោជន៍ ដើម្បីបំពេញកម្លាំងដែលបានខិតខំពេញមួយសប្តាហ៍។
៣. ភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ៖ ចេញទៅខាងក្រៅ ស្រូបខ្យល់អាកាស ឬមើលពណ៌បៃតង ដើម្បីកាត់បន្ថយភាពតានតឹងក្នុងចិត្ត។
៤. ធ្វើអ្វីដែលចូលចិត្ត៖ ចំណាយពេលលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដូចជាការអាន មើលកុន ឬធ្វើការងារច្នៃប្រឌិតផ្សេងៗ។
៥. បង្កើតពេលជាមួយនឹងមនុស្សជិតស្និទ្ធ៖ ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ ឬមិត្តភក្តិ ដើម្បីទាញយកថាមពលវិជ្ជមាន និងស្នាមញញឹម។
៦. រំលឹក និងរៀបចំស្មារតី៖ ចំណាយពេលបន្តិចបន្តួចឆ្លុះបញ្ចាំងពីសប្តាហ៍ចាស់ រួចរៀបចំចិត្តឱ្យស្រស់ថ្លាសម្រាប់ប្រឈមមុខនឹងសប្តាហ៍ថ្មី។
ប្រភព៖ គោលការណ៍នៃការថែរក្សាសុខភាពផ្លូវចិត្ត និងការស្ដារថាមពលជីវិត
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
🥰2❤1
វិធីសាស្ត្រ ៥ ដើម្បីរក្សាថាមពលផ្លូវចិត្ត និងរស់នៅដោយមានតុល្យភាព
១. ស្គាល់ដែនកំណត់ខ្លួនឯង៖ រៀនបដិសេធកិច្ចការណាដែលលើសពីថាមពលដែលមាន ដើម្បីការពារខ្លួនពីការល្វើយ និងអស់កម្លាំងចិត្ត។
២. កាត់បន្ថយការសម្លឹងអេក្រង់៖ ទុកទូរស័ព្ទមួយឡែកនៅពេលសម្រាក ដើម្បីឱ្យភ្នែក និងខួរក្បាលបានធូរស្រាលពីសម្ពាធព័ត៌មាន។
៣. នៅស្ងៀមជាមួយខ្លួនឯង៖ ចំណាយពេលត្រឹម ៥ ទៅ ១០ នាទីរៀងរាល់ថ្ងៃ ដើម្បីដកដង្ហើមវែងៗ និងសម្រួលអារម្មណ៍ឱ្យស្ងប់។
៤. ផ្លាស់ប្តូរការគិតអវិជ្ជមាន៖ រៀនសង្កេតគំនិតខ្លួនឯង ហើយជំនួសមកវិញនូវការលើកទឹកចិត្ត និងការមើលឃើញចំណុចវិជ្ជមាន។
៥. រក្សាទម្លាប់គេងទៀងទាត់៖ គេង និងភ្ញាក់ឱ្យបានទៀងពេលជានិច្ច ដើម្បីឱ្យជីវនាឡិការាងកាយដំណើរការបានល្អ និងមានថាមពលពេញលេញ។
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
🥰1
Forwarded from ALL-UYFCers
តោះ! រាប់ថយក្រោយ ៥ថ្ងៃ ឆ្ពោះទៅកាន់កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ✨🇰🇭
ការជ្រើសរើសប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ដែលបង្កើតឡើងដោយស្នាដៃរបស់ប្រជាជនខ្មែរ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យក្នុងការកសាងអនាគតដ៏រឹងមាំសម្រាប់ជាតិ។ ការគាំទ្រផលិតផលខ្មែរ មិនត្រឹមតែជួយបង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញឱ្យអាជីវកម្មក្នុងស្រុកបន្តអភិវឌ្ឍគុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិផងដែរ។
#រាប់ថយក្រោយ#៥ថ្ងៃ#ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC
#Cambodia #LocalProducts #Expo
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
🌐 uyfc.org
📱 Facebook
📱 YouTube
📱 Telegram
📱 TikTok
ការជ្រើសរើសប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុក ដែលបង្កើតឡើងដោយស្នាដៃរបស់ប្រជាជនខ្មែរ គឺជាការចូលរួមចំណែកដ៏មានអត្ថន័យក្នុងការកសាងអនាគតដ៏រឹងមាំសម្រាប់ជាតិ។ ការគាំទ្រផលិតផលខ្មែរ មិនត្រឹមតែជួយបង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញឱ្យអាជីវកម្មក្នុងស្រុកបន្តអភិវឌ្ឍគុណភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិផងដែរ។
#រាប់ថយក្រោយ#៥ថ្ងៃ#ខ្មែរធ្វើបាន #ពិព័រណ៍ផលិតផលខ្មែរ #សសយក #កម្ពុជា #UYFC
#Cambodia #LocalProducts #Expo
👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
Please open Telegram to view this post
VIEW IN TELEGRAM
❤1
គន្លឹះ ៥ ដើម្បីចាត់ចែងលុយកាក់ និងបង្កើនតម្លៃខ្លួនឯងឱ្យមានប្រសិទ្ធភាព
១. វិនិយោគលើចំណេះដឹង និងជំនាញ៖ ចំណាយពេល និងថវិកាលើការរៀនសូត្រ ព្រោះសមត្ថភាព និងជំនាញរឹងមាំ គឺជាទ្រព្យសកម្មដ៏ល្អបំផុតក្នុងការបង្កើតចំណូលបន្ថែម។
២. បែងចែកថវិកាជាកញ្ចប់៖ ប្រើប្រាស់រូបមន្តចាត់ចែងចំណូលច្បាស់លាស់ ដោយបែងចែកសម្រាប់តម្រូវការចាំបាច់ ការអភិវឌ្ឍខ្លួន និងការសន្សំវិនិយោគជាប្រចាំ។
៣. បង្កើតមូលនិធិអាសន្ន៖ សន្សំប្រាក់បម្រុងទុកសម្រាប់ករណីបន្ទាន់ឱ្យបានពី ៣ ទៅ ៦ ខែ ដើម្បីការពារសុវត្ថិភាពហិរញ្ញវត្ថុ និងកាត់បន្ថយភាពតានតឹងផ្លូវចិត្ត។
៤. ថែរក្សាសុខភាពជាអាទិភាព៖ វិនិយោគលើចំណីអាហារមានប្រយោជន៍ និងការហាត់ប្រាណ ព្រោះរាងកាយរឹងមាំគឺជាគ្រឹះចម្បងក្នុងការរកប្រាក់ និងអភិវឌ្ឍជីវិត។
៥. បង្កើតប្រភពចំណូលបន្ថែម៖ យកជំនាញ ឬចំណង់ចំណូលចិត្តដែលមាន មកកែច្នៃជាប្រភពចំណូលទីពីរ ដើម្បីកាត់បន្ថយហានិភ័យនៃការពឹងផ្អែកលើចំណូលតែមួយផ្លូវ។
ប្រភព៖ សៀវភៅ ឪពុកអ្នកមាន បង្រៀនកូនអ្នកក្រ ដោយ រ៉ូបឺត គីយ៉ូសាគី និងក្បួនគ្រប់គ្រងហិរញ្ញវត្ថុបុគ្គល
#ជំនាញសតវត្សរ៍ទី២១ #21stCenturySkills #ប្រជាជនសកល #GlobalCitizen #សសយក #UYFC
#បំណិនជីវិត #LifeSkills #ភាពបត់បែន_Flexibility #ភាពជាអ្នកដឹកនាំ_LeaderShip #គំនិតផ្ដួចផ្ដើម_Initiative #ផលិតភាព_Productivity #ជំនាញសង្គម_SocialSkills
JOIN
Please open Telegram to view this post
VIEW IN TELEGRAM
❤1🥰1
៥ គន្លឹះខ្លីៗ ដើម្បីបង្កើនទិន្នផល និងធ្វើការងារបានកាន់តែលឿនប្រកបដោយគុណភាព
១. អនុវត្តច្បាប់ ៨០/២០ (Pareto Principle)៖ ផ្តោតលើកិច្ចការសំខាន់ ២០% ដែលផ្តល់ផលប្រយោជន៍ធំបំផុត ៨០% ដល់ការងាររួម ជៀសវាងការចំណាយពេលច្រើនលើកិច្ចការរាយរងដែលមិនសូវមានតម្លៃ។
២. បែងចែកម៉ោងធ្វើការជាកង់ៗ (Timeboxing)៖ កំណត់កាលវិភាគ និងរវាងម៉ោងជាក់លាក់សម្រាប់កិច្ចការនីមួយៗ ហើយបំពេញវាឱ្យចប់តាមកាលកំណត់ ដោយមិនបណ្តោយឱ្យពេលវេលារីករាយដកអូសឡើយ។
៣. ឈប់ធ្វើកិច្ចការច្រើនក្នុងពេលតែមួយ (Single-Tasking)៖ ផ្តោតធ្វើកិច្ចការម្តងមួយឱ្យចប់សព្វគ្រប់ ព្រោះការផ្លាស់ប្តូរការគិតចុះឡើងធ្វើឱ្យខួរក្បាលហត់នឿយ និងបាត់បង់ការផ្តោតអារម្មណ៍។
៤. ប្រើប្រាស់បច្ចេកវិទ្យាសម្រួលការងារ៖ ស្វែងរកឧបករណ៍ កម្មវិធី ឬបច្ចេកវិទ្យាទំនើបៗមកជួយសម្រួលការងារដដែលៗ ដើម្បីសន្សំសំចៃពេលវេលា និងកាត់បន្ថយកំហុសដោយអចេតនា។
៥. ពិនិត្យ និងកែលម្អប្រចាំសប្តាហ៍ (Weekly Review)៖ ចំណាយពេលចុងសប្តាហ៍វាយតម្លៃលទ្ធផលការងារ រកមើលចំណុចខ្វះខាត រួចកែសម្រួលវិធីសាស្ត្រធ្វើការសម្រាប់សប្តាហ៍បន្ទាប់ឱ្យកាន់តែរលូន។
ប្រភព៖ សៀវភៅ ធ្វើតិចបានច្រើន (The 80/20 Principle) ដោយ Richard Koch និងក្បួនគ្រប់គ្រងផលិតភាព