Ean Phearort official
107 subscribers
211 photos
23 videos
6 files
6 links
Download Telegram
គប្បីដឹងថា « នៅទីណាក៏បានសុខ ឲ្យតែអាចបដិបត្តិធម៌បាន អាចអប់រំចិត្តបាន មិនចាំបាច់ទាល់តែទៅនៅលើកំពូលភ្នំ ក្នុងព្រៃជ្រៅ ឬទៅនៅលើមេឃនោះទេ » ។
ព្រះពុទ្ធដ៏ឧត្តម ទ្រង់ត្រាស់សម្តែងសេចក្តីសុខ ១២ យ៉ាង ប្រារព្ធចំពោះមារ ។ បើចង់បានសុខពិតប្រាកដ អាចបដិបត្តិយកដោយខ្លួនឯង ។
❤️ សេចក្តីសុខ ១២ យ៉ាង ព្រះពុទ្ធដ៏ប្រសើរ ទ្រង់ប្រារព្ធចំពោះមារ នោះគឺ
អត្ថម្ហិ ជាតម្ហិ សុខា សហាយា
តុដ្ឋី សុខា យា ឥតរីតរេន
បុញ្ញំ សុខំ ជីវិតសង្ខយម្ហិ
សព្វស្ស ទុក្ខស្ស សុខំ បហានំ ។
កាលបើសេចក្តីត្រូវការកើតឡើងហើយ សម្លាញ់ទាំងឡាយ នាំសេចក្តីសុខមកឲ្យ, សេចក្តីត្រេកអរដោយបច្ច័យតាមមានតាមបាន នាំសេចក្តីសុខមកឲ្យ, បុណ្យ នាំសេចក្តីសុខមកឲ្យក្នុងកាលទៀបក្ស័យជីវិត, ការលះបង់ទុក្ខទាំងអស់បាន ជាហេតុនាំសេចក្តីសុខមកឲ្យ ។
💙 សុខា មត្តេយ្យតា លោកេ
អថោ បេត្តេយ្យតាសុខា
សុខា សាមញ្ញតា លោកេ
អថោ ព្រហ្មញ្ញតាសុខា ។
សេចក្ដីប្រតិបត្តិល្អក្នុងមាតា នាំសេចក្ដីសុខមកឲ្យក្នុងលោក, មួយទៀត សេចក្ដីប្រតិបត្តិល្អក្នុងបិតា នាំសេចក្ដីសុខមកឲ្យ, សេចក្ដីប្រតិបត្តិល្អក្នុងសមណ: នាំសេចក្ដីសុខមកឲ្យក្នុងលោក, មួយទៀត សេចក្ដីប្រតិបត្តិល្អក្នុងព្រាហ្មណ៍ នាំសេចក្ដីសុខមកឲ្យ ។
សុខំ យាវ ជរា សីលំ សុខា សទ្ធា បតិដ្ឋិតា
សុខោ បញ្ញាបដិលាភោ បាបានំ អករណំ សុខំ។
សីល នាំសេចក្ដីសុខមកឲ្យដរាបដល់ចាស់ជរា,
សទ្ធា ដែលបុគ្គលតម្កល់ស៊ប់ហើយ នាំសេចក្ដីសុខមកឲ្យ, ការបានប្រាជ្ញា នាំសេចក្ដីសុខមកឲ្យ, ការមិនធ្វើបាបទាំងឡាយ នាំសេចក្ដីសុខមកឲ្យ ។
( ព្រះគាថាធម្មបទ បិដក លេខ ៥២ )
2
នមោ តេ បុរិសាជញ្ញ ចិត្តំ តេ សុវិសោ ធិតំ
បសន្នមុខវណ្ណោសិ វិប្បសន្នមុខិន្រ្ទិយោ ។
🌺បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្សការព្រះអង្គ ព្រះហឫទ័យរបស់ព្រះអង្គ ស្អាតល្អហើយ ព្រះអង្គមានពណ៍សម្បុរព្រះភក្រ្តគួរជ្រះថ្លា
មានឥន្រ្ទិយ គឺព្រះភក្រ្តស្រស់បស់ ។ (បិ.៧៣ ទំ.៥៤)
1👏1🙏1
🙏31👏1
តេ តាទិសេ បូជយតោ និព្វុតេ អកុតោភយេ
ន សក្កា បុញ្ញំ សង្ខាតុំ ឥមេត្តមបិ កេនចិ*
កាលបូជាដល់បូជារហបុគ្គលទាំងនោះ ដែលប្រកបដោយតាទិគុណ លោកមិនមានភ័យអំពីទីណា សូម្បីនិពា្វនទៅហើយក្តី បុគ្គលណាមួយ មិនអាចរាប់បុណ្យថា បុណ្យនេះមានប្រមាណប៉ុណ្ណេះ បានឡើយ។
👏21
723713255_122108062521299777_4270993361911708401_n.jpg
130.2 KB
ទេវតា មិនជាទីពឹងរបស់យើងគ្រប់គ្នានោះទេ!
👏1
#ថ្វាយបង្គំព្រះអរហន្តទាំង៩ទិស
#ខ្លឹមសារខ្លីៗ គប្បីចេះដឹង
👏3
សុខសូត្រ ពោលពីការសេពគប់

អករោន្តោបិ ចេ បាបំ ករោន្តមុបសេវតិ
សង្កិយោ ហោតិ បាបស្មឹ អវណ្ណោ ចស្ស រូហតិ ។

កាលបើបុគ្គលមិនធ្វើ បាបទេ តែទៅសេពគប់នឹងបុគ្គលធ្វើបាប
បុគ្គលនោះត្រូវ អ្នកផងរង្កៀស ព្រោះអំពើអាក្រក់ផង តំណះដំនៀល
រមែងចំរើនឡើងដល់បុគ្គលនោះផង ។

យាទិសំ កុរុតេ មិត្តំ យាទិសំ ចុបសេវតិ
ស វេតាទិសកោ ហោតិ សហវាសោ ហិ តាទិសោ ៕៚

បុគ្គលយកបុគ្គលបែបណាជាមិត្រផង សេពគប់នូវមិត្តបែបណាផង
បុគ្គលនោះឯង នឹងប្រាកដស្មើដោយមិត្រនោះៗ ព្រោះការនៅរួម
នឹងក្លាយទៅ ជាបែបគ្នានោះពិត ៕៚

(ចាកសុខសូត្រ បិដកលេខ៥៣ ទំព័រ៩០)
(២៦.០៦.២០២៦)
1🙏1
👏2🙏2
👏2🙏2
ឧបក្កិលេស ( សេចក្តីសៅហ្មងនៃចិត្ត ) ១៦ យ៉ាង
១- អភិជ្ឈាវិសមលោភៈ = សេចក្ដីត្រេកអរក្នុងទីមិនគួរ មិនស្មើ
២- ព្យាបាទ = ដំណើរចងចិត្តនឹងធ្វើអ្នកដទៃឲ្យវិនាស
៣- កោធៈ = ជាអ្នកមានសេចក្តីក្រោធ
៤-ឧបនាហ: = ជាអ្នកចងគំនុំទុក
៥- មក្ខៈ = ជាអ្នកលុបគុណគេ
៦- បឡាស: = ការកាន់យកប្ញកប្រៀបផ្ទឹម
ឬជាអ្នកប្រណាំងវាសនា
៧- ឥស្សា = ជាអ្នកមានសេចក្តីប្ញស្សា (ច្រណែន)
៨-មច្ឆរិយ: = ជាអ្នកកំណាញ់
៩- មាយា : = ជាអ្នកពុតត្បុត
១០- សាថេយ្យៈ = ជាអ្នកអួតអាង
១១- ថម្ភៈ = សេចក្ដីរឹងត្អឹង (ចចេសរឹងរុស)
១២-សារម្ភៈ = ប្រណាំងប្រជែង
១៣-មានៈ = ប្រកាន់ខ្លួន
១៤-អតិមានៈ = ប្រកាន់ខ្លួនខ្លាំងពេក (មើលងាយគេ)
១៥-មទៈ = សេចក្ដីស្រវឹង
១៦-បមាទ: = សេចក្តីប្រមាទ (ការប្រហែសធ្វេស ឬបណ្តែតបណ្តោយចិត្តទៅក្នុងកាមគុណ) ។
(វត្ថូបមសូត្រ បិដក លេខ២០ ទំព័រ១១៧)
👏3🙏1
អលស្សោ គិហិ កាមភោគិ សាធុ អសញ្ញិតោ បព្វជិតោ ន សាធុ
រាជា អនិសម្មការី ន សាធុ បណ្ឌិតោ កោធនោ តម្បិ ន សាធុ៕៚
គ្រហស្ថបរិភោគកាមគុណ កំជិលស៊ុនហៅថាពុំប្រពៃ
បព្វជិតឥតសង្រួមក្នុងវិន័យ មិនជាវិស័យក្នុងសាសនា។
មហាក្សត្រចាត់ការធ្វើអ្វីៗ មិនមានក្ដីគិតមុនដោយបញ្ញា
ប្រាជ្ញបណ្ឌិតប្រព្រឹត្តក្រេវក្រោធា ការនោះជាប្រពៃទៅពុំបាន៕៚
(ចាកលោកនីតិបករណ៍ ទំព័រ៥៨)
(០៥.០៧.២០២៤)
👏2
#អាឃាតវត្ថុ (ហេតុនៃគំនុំ) ៩
#គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ។
#គំនុំកើតឡើងថា ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ។
#គំនុំកើតឡើងថា ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមិនមានប្រយោជន៍ដល់អញ។
#គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ។
#ជនឯណោះ កំពុងប្រព្រឹត្ត នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ។
#ជនឯណោះ នឹងប្រព្រឹត្ត នូវអំពើមិនមានប្រយោជន៍ ដល់ជនជាទីស្រឡាញ់ពេញចិត្តរបស់អញ។
#គំនុំកើតឡើងថា ជនឯណោះ បានប្រព្រឹត្តហើយ នូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ។
#ជនឯណោះ កំពុងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ។
#ជនឯណោះ នឹងប្រព្រឹត្តនូវអំពើមានប្រយោជន៍ ដល់ជនមិនជាទីស្រឡាញ់ មិនជាទីពេញចិត្តរបស់អញ។ (បិ.៨២, ឃ.២៥៤)🙏🙏🙏🌹🌹🌹🌹🌹🌹
1
យំ បស្សតិ ន តំ ទិដ្ឋំ យំទិដ្ឋំ តំ ន បស្សតិ
អបស្សំ ពជ្ឈតេ មូឡ្ហ្ហ្ហ្ហ្ហោ្ហ ពជ្ឈមកនោ ន មុច្ឆតិ
បុគ្គលឃើញវត្ថុណា វត្ថុនោះមិនបានឃើញ
វត្ថុណាឃើញហើយក៍មិនបានឃើញវត្ថុនោះ
កាលមិនឃើញក៍វង្វេងជាប់ កាលជាប់ក៍មិនរួចផុតដូច្នោះ🙏🙏🙏🙏🌹🌹🌸🌸🌸
👏1
យថា អរីហិ បរិរុទ្ធោ វិជ្ជន្តេ គមនំ បថេ
ន បលាយតិ សោ បុរិសោ ន ទោសោ អញ្ជសស្ស សោ។
ឯវំ កិលេសបរិរុទ្ធោ វជ្ជមានេ សិវេ បថេ
ន គវេសតិ តំ មគ្គំ ន ទោសោ សិវមញ្ជសេ៕៚
បុរស ដែលត្រូវសត្រូវទំាងឡាយចោមព័ទ្ធហើយ
កាលបើផ្លូវសម្រាប់រត់ទៅមាន តែបុរសនោះមិនរត់ទៅ
ទោសនោះ មិនមែនជាទោសនៃផ្លូវទេ យ៉ាងណា បុគ្គលត្រូវ
កិលេសរួបរឹតហើយ កាលបើផ្លូវព្រះនិព្វានមាន តែមិនស្វែង
រកផ្លូវនោះ ទោសនោះ មិនមែនជាទោស នៃផ្លូវនិព្វានទេ
គឺជាទោសរបស់បុគ្គលនោះឯង យ៉ាងនោះដែរ៕៚
(ចាកអដ្ឋកថា ជាតក ឯកនិបាត ភាគ១ ទំព័រ១១-១២)
(១៤.០៧.២០២៥)
👏1
នត្ថិ ចិត្តេ បសន្នម្ហិ, អប្បកា នាម ទក្ខិណា;
តថាគតេ វា សម្ពុទ្ធេ, អថ វា តស្ស សាវកេ ។
កាលបើចិត្តជ្រះថ្លា ចំពោះព្រះតថាគតជាសម្ពុទ្ធ ឬសាវ័ករបស់ព្រះតថាគតហើយ ទក្ខិណាទានឈ្មោះថាមានផលតិចមិនមានឡើយ ៕ (បិ,៥៥/១០០)
👏2