Chaktomuk Short Film Festival
163 subscribers
498 photos
42 videos
146 links
Chaktomuk Short Film Festival (also known as CSFF) has been Cambodia’s largest officially recognized international-grade short film festival since its founding year, 2012. For more details, please visit: www.csff.co.
Download Telegram
សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា «ក្រុមភាពយន្តឈូករ័ត្ន» «មហោស្រពភាពយន្តខ្លីចតុមុខ» និង «មហោស្រពវីដឹអូ ដើម្បីកុមារអាស៊ីអាគ្នេយ៍»

សូមថ្វាយព្រះពរ សូមព្រះអង្គប្រកបដោយ ព្រះបរមសុខទ្រង់ថ្លៃគ្រប់ប្រការ ព្រះជន្មាយុយឺនយូរ ព្រះរាជរាងកាយបរិសុទ្ធប្រកបដោយព្រះជ័យពរមង្គលគ្រប់ព្រះភារកិច្ច
ឯកឧត្តម ហាប់ ទូច រដ្ឋមន្រ្តីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យប្រតិភូអង្គការភាពយន្តឈូករ័ត្ន ចូលជួបសម្តែងការគួរសម

នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ ទូច រដ្ឋមន្រ្តីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យប្រតិភូអង្គការភាពយន្តឈូករ័ត្ន ដឹកនាំដោយ លោក ស៊ុំ ស៊ីថែន ប្រធានអង្គការ ចូលជួបសម្តែងការគួរសម និងជម្រាបជូនលទ្ធផលការងារ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តីស្តីទី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះអង្គការភាពយន្តឈូករ័ត្នដែលបានរួមចំណែកលើកកម្ពស់ការបណ្តុះបណ្តាលជំនាញក្នុងវិស័យភាពយន្ត ពិសេសការរៀបចំមហោស្រពភាពយន្តខ្លីចតុមុខកន្លងមក។

https://www.facebook.com/share/1ANZUVTBkx/?mibextid=wwXIfr
Media is too big
VIEW IN TELEGRAM
🎬 កុំណា! កុំឱ្យសាច់រឿងរបស់អ្នកបានត្រឹមជាសាច់រឿងឱ្យសោះ! ទាញកាម៉េរ៉ា ទាញភ្លើង ហើយកុំភ្លេចទាញដៃក្រុមរបស់អ្នក​ រួចចេញទៅថតទាំងអស់គ្នា។
📽 ផលិតរឿងខ្លីចប់ពេលណាកុំភ្លេចរួសរាន់ដាក់ប្រកួតក្នុងមហោស្រពភាពយន្តខ្លីចតុមុខ​​ ដើម្បីបំពេញក្ដីស្រមៃរបស់អ្នកឲ្យក្លាយជាការពិតទៅ។
អេដមីន រង់ចាំមើលការបញ្ចេញទេពកោសល្យរបស់អ្នកណា៎!😉
ថ្ងៃផុតកំណត់ដំបូង៖ ទី ៣០ មិថុនា ២០២៥
អន្តរជាតិ៖ $៨ | ក្នុងស្រុក៖ $០
ថ្ងៃផុតកំណត់ចុងក្រោយ៖ ទី ៣១ កក្កដា ២០២៥
អន្តរជាតិ៖ $១០ | ក្នុងស្រុក៖ $៥
📩 ដាក់ស្នាដៃឥឡូវមក តាមរយៈ៖ filmfreeway.com/csff
📞 ព័ត៌មានបន្ថែម សូមសូមទាក់ទង៖
០១២ ៩៣១ ៣២៨
✉️ program2@csff.co
👀ឆ្នាំមុនជ័យលាភីបានទៅគេ តែឆ្នាំនេះអាចបានមកលើអ្នកកំពុងអានហ្នឹងក៏ថាបាន បើមិនសាកធ្វើម៉េចដឹង?🎯

🏆តស់!​ ឥឡូវមកមើលប្រាក់រង្វាន់សម្រាប់ជ័យលាភីក្នុងការប្រកួតភាពយន្តខ្លីនៃ «មហោស្រពភាពយន្ដខ្លីចតុមុខ» ក្នុងឆ្នាំ​ ​២០២៥ នេះបន្តិចមើល…! អីយ៉ា ច្រើនដែរតើ!

🎬អ៊ីចឹង បានឃើញ រង្វាន់ជ័យលាភីនេះហើយ សង្ឃឹមសមិទ្ធិករដែលកំពុងមាន គម្រោង ផលិតភាពយន្តខ្លីទាំងអស់គ្នាថាមានកម្លាំងចិត្តផលិតរឿងឱ្យបានចប់លឿនៗ ហើយដាក់ស្នាដៃអ្នកមកកាន់ «មហោស្រពភាពយន្ដខ្លីចតុមុខ» អោយទាន់ ពេលវេលាផងណា៎! អេដមីន រង់ចាំមើលការបញ្ចេញទេពកោសល្យរបស់អ្នក ទាំងអស់គ្នាណា៎!❤️

👉🏼ថ្ងៃផុតកំណត់ដំបូង៖ ទី ៣០ មិថុនា ២០២៥
អន្តរជាតិ៖ $៨ | ក្នុងស្រុក៖ $០
👉🏼ថ្ងៃផុតកំណត់ចុងក្រោយ៖ ទី ៣១ កក្កដា ២០២៥
អន្តរជាតិ៖ $១០ | ក្នុងស្រុក៖ $៥

ដាក់ស្នាដៃឥឡូវមក តាមរយៈ៖ filmfreeway.com/csff
ព័ត៌មានបន្ថែម សូមទាក់ទង៖
📞០១២ ៩៣១ ៣២៨
📩 program2@csff.co
*
1
🙏សូមអបអរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ!🙏
🙏Happy Queen Mother's Birthday!🙏
1
🤔សាច់រឿងក្នុងចិត្តមានហើយ តែនៅឡើយមិនទាន់ក្លាហានក្នុងការចេញផលិត ហើយកាន់តែអត់ដឹងថាត្រូវចាប់ផ្តើមថតពី ចំណុចណាទៅមែនអត់?
👉🏼ឥឡូវនេះ មហោស្រពភាពយន្តខ្លីចតុមុខបាននាំយក «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» មកម្តងទៀតហើយ ដើម្បីឱ្យ ហ្វេនៗ ជាពិសេសអ្នកកំពុងផលិតភាពយន្តខ្លី មកស្វែងយល់ពីវិធីសាស្រ្ត ក្នុងការសរសេររឿងខ្លី តាមរយៈប្រធានបទ៖ «ពីឆៅទៅឆ្អិន៖ ប៉ិនគិត ប៉ិនថត»​។
ប្រិយមិត្តក៏នឹងទទួលបានឱកាសស្រូបយកចំណេះដឹង បំផុសគំនិត និងបទពិសោធន៍ពិសេសលើកនេះ ពីមេប្រយោគ របស់យើងកាលពីឆ្នាំកន្លង ទៅដោយផ្ទាល់។ នេះគឺជាឱកាសមាសមួយសម្រាប់អ្នកចង់ចាប់ផ្ដើម ឬកំពុងត្រៀមស្នាដៃ ដាក់ ចូលមហោស្រពឆ្នាំនេះផងដែរ!
ប្រិយមិត្តក៏នឹងទទួលបានឱកាសស្រូបយកចំណេះដឹង បំផុសគំនិត និងបទពិសោធន៍ពិសេសលើកនេះ ពីមេប្រយោគ របស់យើងកាលពីឆ្នាំកន្លង ទៅដោយផ្ទាល់។ នេះគឺជាឱកាសមាសមួយសម្រាប់អ្នកចង់ចាប់ផ្ដើម ឬកំពុងត្រៀមស្នាដៃ ដាក់ ចូលមហោស្រពឆ្នាំនេះផងដែរ!

📌កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥
ម៉ោង ៥:៣០ ល្ងាច - ៨:៣០ យប់
📍ទីតាំង៖ ផ្ទះមេត្តា​ (https://CSFF2025.short.gy/Metahouse)
តស់ចុះឈ្មោះឥឡូវទៅ​ ព្រោះចំនួនអ្នកចូលរួមមានកំណត់ តាមរយៈតំណនេះ៖ https://CSFF2025.short.gy/CFI_2.0_Reg
⌛️ថ្ងៃបិទទទួលភាពយន្តខ្លីក៏កាន់តែខិតជិតមកដល់ តែការសរសេរសាច់រឿងនៅមិនទាន់ច្បាស់​ ហើយកាន់តែងមិនដឹង ថាត្រូវចាប់ផ្តើមថតដោយរបៀបមែនអត់? កុំទាន់ភ័យ! កម្មវិធី «កិច្ចស្វែងយល់ពីភាពយន្តចតុមុខ» លើកទី២នេះ នឹងជួយ ប្រិយមិត្តសមិទ្ធិករ និងបេក្ខជន ជាមួយការវិភាគសាច់រឿងដែលត្រូវផលិត ក្រោមប្រធានបទ «ពីឆៅទៅឆ្អិន៖ ប៉ិនគិត ប៉ិនថត»។

👉កម្មវិធីនេះយើងក៏មានក្តីសោមនស្ស នឹងស្វាគមន៍វាគ្មិនដែលមានបទពិសោធន៍ សម្បូរបែប២រូប ដែលជាមេប្រយោគ របស់មហោស្រពយើងកាលពីឆ្នាំមុន គឺ៖

កម្មវិធីនេះនឹងប្រព្រឹត្តទៅ៖
📅ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ ២០២៥
ម៉ោង ៥:៣០ ល្ងាច – ៨:៣០ យប់
📌ទីតាំង៖ ផ្ទះមេត្តា Google Map: (https://CSFF2025.short.gy/Metahouse)
👥ចំនួនចូលរួមមានកំណត់ត្រឹមតែ ២០នាក់ប៉ុណ្ណោះ!
🔏ចុះឈ្មោះឥឡូវនេះឱ្យទាន់ថ្ងៃទី២៧មិថុនា តាមរយៈ៖ https://CSFF2025.short.gy/CFI_2.0_Reg

ចុចត្រង់នេះ ដើម្បីអានប្រវត្តិវាគ្មិនយើង!
2
(English below)
🚨នុះៗ សាច់រឿងម៉េចហើយសាច់រឿង? បើនៅដំណាក់កាលកំពុងថត ឬកំពុងកាត់តនៅឡើយ សូមរួសរាន់ឡើង ព្រោះសល់រយៈពេលតែ១ខែទៀត តែប៉ុណ្ណោះដល់ថ្ងៃឈប់ទទួលរឿងខ្លីហើយ។

🔴កុំឲ្យឱកាសល្អនេះកន្លងហួសណា៎!
🛎ប្រញាប់ដាក់ពាក្យប្រកួតមកកាន់ «មហោស្រពភាពយន្តខ្លីចតុមុខ»
អេតមីនរងចាំមើលស្នាដែរបស់អ្នកទាំងអស់គ្នា ណា៎!

ថ្ងៃផុតកំណត់ចុងក្រោយ៖ ទី ៣១ កក្កដា ២០២៥
💵ថ្លៃដាក់រឿង៖ បរទេស - $១០ | ក្នុងស្រុក - $៥

🛎🔴 សម្រាប់សមិទ្ធិករក្នុងស្រុកសូមធ្វើការស្កែន QR ឬចុចលើលីងខាងក្រោម ដើម្បីធ្វើការដាក់ស្នារដៃមកកាន់ «មហោស្រពភាពយន្តខ្លីចតុមុខ»៖
🔗 https://forms.gle/9ywhw3Vh6xLzMRSH8

ព័ត៌មានបន្ថែម សូមទាក់ទង៖
☎️០១២ ៩៣១ ៣២៨
📩អុីមែល៖ program2@csff.co
1
🥳ត្រឡប់មកវិញហើយ គឺសិក្ខាសាលាអំពីការប្រើប្រាស់ភ្លើងក្នុងការថតភាពយន្ត ដែលរាប់ថាជាកម្មវិធី«កិច្ចស្វែងយល់ពីភាពយន្តចតុមុខ»លើកទី៣ និងចុងក្រោយ ក្នុងជំនាន់ទី១៤នេះ។
ថ្ងៃនេះ ក្រុមការងារ «មហោស្រពភាពយន្តខ្លីចតុមុខ»មានក្តីសោមនស្សនឹង ប្រកាសទទួលពាក្យចូលរៀន ក្នុង«សិក្ខាសាលាស្តីពីបច្ចេកទេសប្រើភ្លើង ក្នុងការថត» ដើម្បីឱ្យអ្នកទាំងអស់គ្នាបានយល់ដឹងឱ្យកាន់តែច្បាស់ជាងមុន អំពីទ្រឹស្តី និងការប្រើប្រាស់ភ្លើង ដោយមានការចូលរួមពីដៃគូសហគមន៍ ដូចជាCamera Hut, Aputure, និង Amaran ដែលជាយីហោគ្រឿងភ្លើងនាំមុខ ក្នុងវិស័យ ភាពយន្តជុំវិញពិភពលោក។ ជាពិសេស បេក្ខជនដែលជាប់នឹងមានឱកាសរៀន ជាមួយគ្រូបង្វឹក ដែលជាកំពូលអ្នកជំនាញប្រើភ្លើងយីហោនេះ មកពីសិង្ហបុរី ផងដែរ។
📅 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ និងសុក្រ ទី ១០ និង១១ ខែកក្កដា ឆ្នាំ២០២៥
📍ទីតាងសិក្ខាសាលា៖ Deity Studio (https://maps.app.goo.gl/r9vtduqXNafUGegp7)
⚠️ការទទួលពាក្យនឹងបិទ ពេលគ្រប់ចំនួន៣០នាក់
🔖សូមចុះឈ្មោះ តាមរយៈតំណនេះ៖ https://forms.gle/tD6SV8BofdygzBzY7
🏃🏼‍♀️លឿនឡើងៗ អ្នកទាំងអស់គ្នា កុំឱ្យឱកាសទទួលបានជំនាញនេះកន្លងផុត ទៅណា៎! រៀនហើយធ្វើរឿង ដាក់មកមហោស្រពភ្លាមៗមក! 😉
1
តស់! មកស្គាល់គ្រូបណ្តុះបណ្តាលបច្ចេកទេសភ្លើងក្នុងសិក្ខាសាលា CFI 3.0 របស់យើងសិន មើលអីចឹង! 💡📸

🎤១. លោក Richard CHEN ជាអ្នកថតម៉ូដសម្លៀកបំពាក់ និងវីដេអូពាណិជ្ជកម្ម ជំនាញមួយរូប ពីប្រទេសសិង្ហបុរី ដែលមានបទពិសោធន៍ជាង ១៥ឆ្នាំ ក្នុងវិស័យ ថតរូប និងថតវីដេអូនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោក Richard ជាគ្រូបង្វឹកផ្លូវការ របស់គ្រឿងភ្លើងពី Aputure និង Amaran ហើយតែងសហការជាមួយ ម៉ាកយីហោធំៗដូចជា Sony, Nikon, Leica, និង ក្រុមផលិតជាច្រើនទៀត។
🎤២. ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០១៦ លោក ហ៊ឹម ធីដេត ហៅក្រៅ «ពូ ដេត» បាន​ធ្វើ​ការ​ជា​ការីថត ដោយ សហការជាមួយអ្នកដឹកនាំរឿងផ្សេងគ្នា ទាំង ក្នុងស្រុក និងក្រៅស្រុក។ អស់រយៈពេលជិត ១០ឆ្នាំនៃបទពិសោធន៍ គាត់បាន បន្សុំាខ្លួន ជាមួយវិធីដឹកនាំរឿង តម្រូវការអតិថិជន និងទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ឧបករណ៍ថត សឹងគ្រប់សណ្ឋាន។

ចង់រៀនពីគាត់ដោយផ្ទាល់ តែទាន់មិនទាន់ចុះឈ្មោះទេ? តស់! កុំឱ្យឱកាសនេះហួសទៅណា៎!
📌 ចុះឈ្មោះតាមតំណនេះ៖ https://forms.gle/tD6SV8BofdygzBzY7
📆 ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី ០៤នេះ កក្កដា ២០២៥ វេលាម៉ោង១១៖៥៩នាទីយប់
📍 សិក្ខាសាលាប្រារព្ធនៅថ្ងៃទី ១០–១១ កក្កដា ២០២៥ នៅ Deity Studio
1
Media is too big
VIEW IN TELEGRAM
😉នៅចាំអន្ទិតម្នាក់នេះបានទេ? កាលពីចុងខែ៤ មានគេមកដាស់គាត់ឱ្យដាក់រឿងមកមហោស្រពយើង។
ឥឡូវ ទស្សនាវីដេអូនេះ ទើបដឹងថាគាត់ដាក់ភាពយន្តខ្លីគាត់ទាន់ពេលឬអត់?
💥🎥តែបើបេក្ខជនជឿជាក់លើស្នាដៃខ្លួន ហើយត្រៀមរួចរាល់ ដាក់មកមហោស្រពមក ជិតផុតកំណត់ហើយ!
អេដមីនកំពុងចាំមើលស្នាដៃរបស់អ្នកទាំងអស់គ្នាហើយណា៎!
🗓 ថ្ងៃផុតកំណត់ចុងក្រោយ៖ ទី ៣១ កក្កដា ២០២៥
➡️ អន្តរជាតិ $10 | ក្នុងស្រុក $5
🎞 ដាក់ស្នាដៃឥឡូវមក តាមរយៈ Google Form (សម្រាប់ភាពយន្តខ្លីក្នុងស្រុកប៉ុណ្ណោះ): https://forms.gle/9ywhw3Vh6xLzMRSH8
ព័ត៌មានបន្ថែម សូមសូមទាក់ទង៖
📞 ០១២ ៩៣១ ៣២៨
📧 program2@csff.co
🎤«កិច្ចស្វែងយល់ពី ភាពយន្ត ចតុមុខ»ចុងក្រោយហ្នឹង យើងធ្វើជាសិក្ខាសាលា ដែលផ្តោតលើការប្រើប្រាស់ ភ្លើងក្នុងការថតភាពយន្ត។
✌️កម្មវិធីនេះយើងមានគ្រូបណ្តុះបណ្តាល ២រូប ដែល ផ្តោតលើបច្ចេកទេសភ្លើងក្នុងសិក្ខាសាលា CFI 3.0 របស់យើង គឺ៖
🎤 ១. លោក Richard CHEN
🎤 ២.លោក ហ៊ឹម ធីដេត ហៅក្រៅ «ពូ ដេត»។
🙌🏻 ពួកគាត់បានចែករំលែកចំណេះដឹងសំខាន់ៗ ពាក់ពន្ធ័នឹងការប្រើប្រាស់ភ្លើង ផ្តល់មតិកែលម្អលើចំណុច ខ្វះខាតផ្សេៗងចំពោះអ្នកចូលរួមរាល់គ្នា តាមរយៈ ការអនុវត្តផ្ទាល់ក្នុងសិក្ខាសាលា ក្នុងបរិយាកាសសប្បាយ ផុសផុល និងពោរពេញដោយចំណេះដឹង។
🙏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Deity Rental Studio សម្រាប់ការ ជ្រោមជ្រែងជាទីតាំង និង Camera Hut, Aputure, និង Amaran លើសម្ភារៈ សម្រាប់ទស្សនិកជនបានអនុវត្តផ្ទាល់។

👉ហើយកុំភ្លេច ដាក់ភាពយន្តខ្លីមកមហោស្រព តាមរយៈ Google Form: https://forms.gle/9ywhw3Vh6xLzMRSH8
ថ្ងៃផុតកំណត់ចុងក្រោយ៖ ទី ៣១ កក្កដា ២០២៥
💵ថ្លៃដាក់រឿងក្នុងស្រុក៖ $០៥
ព័ត៌មានបន្ថែម សូមទាក់ទង៖
☎️012 931 328 (Telegram)
📩អុីមែល៖ program2@csff.co