Chaktomuk Short Film Festival
163 subscribers
498 photos
42 videos
146 links
Chaktomuk Short Film Festival (also known as CSFF) has been Cambodia’s largest officially recognized international-grade short film festival since its founding year, 2012. For more details, please visit: www.csff.co.
Download Telegram
(English below)
ពេលវេលាដើរលឿនដល់ហើយ នៅសល់រយៈពេលតែ០១សប្តាហ៍ ទៀតប៉ុណ្ណោះដល់ថ្ងៃបិទឈប់ទទួលរឿងខ្លីជាផ្លូវការហើយ។😲
🛑កុំឲ្យឱកាសល្អនេះកន្លងហួសណា៎ មួយឆ្នាំមានតែម្តង បានទាំង ការទទួលស្គាល់ពីអ្នកជំនាញ និងទស្សិកជន ក៏ដូចជារង្វាន់ជាសាច់ ប្រាក់ដែរ។ 🎉💵
🛎ប្រញាប់ដាក់ពាក្យប្រកួតមកកាន់ «មហោស្រពភាពយន្តខ្លីចតុមុខ»
📅ផុតកំណត់ទទួលស្នាដៃ៖ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ។
📝សូមដាក់ប្រកួតរឿងតាមរយ:QR code ឬតំណនេះ៖ https://forms.gle/9ywhw3Vh6xLzMRSH8 (សម្រាប់តែភាពយន្តខ្លី ក្នុងស្រុកប៉ុណ្ណោះ)
☎️សម្រាប់ព័ត៌មានបន្ថែម៖
(KH) ទូរសព្ទ៖ +855 12 931 328 (Telegram)
📩អុីមែល៖ program2@csff.co
*****
Time flies so fast! Only 01 week left until we OFFICIALLY close our call for submission!
🛑Hurry up and submit your short film to the 14th CSFF to stand a chance to win both expert and audience recognition, as well as some cash prizes from us. 🎉💵
📅Deadline: July 31st, 2025.
📝 Please submit your work via filmfreeway.com/csff (international entries only), by July 31st, 2025.
📩For more information, email us at program1@csff.co (English only).
សូមអរគុណបងប្អូនកងទ័ពជួរមុខ សម្រាប់វីរភាពដ៏អង់អាច ដើម្បីការពារជាតិមាតុភូមិខ្មែរយើង! ជយោ សន្តិភាព និងស្ថិរភាពនៅកម្ពុជា!
1
🙏🏼ពិតជាអរគុណសម្រាប់ការចូលរួមដាក់ប្រកួតស្នាដៃ​ជាភាពយន្តខ្លីរបស់ជើងខ្លាំងយើងទាំងអស់គ្នា!​
ឥឡូវនេះដល់ពេលកំណត់ដែលយើងត្រូវបិទការទទួលពាក្យសម្រាប់ «មហោស្រពភាពយន្តខ្លីចតុមុខ» ជំនាន់ទី១៤ ​ហើយ។
🥳ពួកយើងពិតជារីករាយជាខ្លាំងដែលបានទទួលនូវស្នាដៃជាច្រើនពីអ្នកទាំងអស់គ្នា ដែលពោរពេញដោយ ភាពច្នៃប្រតិដ្ឋទាំងនេះ!
🏆🥈🥉🥇ពេលនេះដល់វគ្គចាំមើលទាំងអស់គ្នាថាតើនឹងមានអ្វីប្លែកបន្ទាប់ទៀត ជាពិសេស សាច់រឿងរបស់ជើងខ្លាំងណា នឹងបានជាប់ជម្រើសសម្រាប់ការចាក់បង្ហាញ និងប្រកួតឆ្នាំនេះ។​ កុំភ្លេចតាមដានទាំងអស់គ្នា!
🎗ចាំពាក្យស្លោករបស់មហោស្រពយើងណា៎៖ «ភាពយន្តខ្លីរបស់អ្នកទាំងអស់គ្នា ជាេបសកកម្មរបស់យើង»។
ធ្លាប់អត់? មួយថ្ងៃទៅមួយថ្ងៃ​ក្រៅពីការសិក្សា និងការងារមានអារម្មណ៏ថាអត់ដែល ឱ្យខ្លួនឯងសាកល្បងធ្វើអីថ្មីៗសោះ។ 🤧

ឥឡូវឈប់មានអារម្មណ៏ចឹងទៀត ហើយមករួមការងារជាមួយ មហោស្រពយើង វិញណ៎ 😆
🎉🔎យើងកំពុងត្រូវការអ្នកស្ម័គ្រចិត្ត មានបទពិសោធន៍ក្តី មិនមានបទពិសោធន៍ក្តី
ឱ្យតែមានការតាំងចិត្ត ហើយអាចរួមគ្នាបង្កើតអ្វីមួយដែលថ្មីប្លែក ហើយទាក់ទាញ ដើម្បីបម្រើដល់ទស្សនិកជនរបស់មហោស្រពយើង។

🪄អុីចឹងចាំកាលទៀត ឱកាសការងារសប្បាយៗ ហើយបានទាំងបទពិសោធន៏ ទៅផ្ទះវិញទៀតណ៎ក​ ជួបស្គាល់មិត្តភក្តិថ្មីទៀត។ ដាក់ពាក្យលឿនៗមក Admin នឹងរងចាំអ្នកស្ម័គ្រចិត្តទាំងអស់គ្នាណ៎ា!

🖇 🤩 អូហ៍ កុំភ្លេចជួយ Mention ហៅមិត្តភក្តិបងប្អូនយើងមករួមការងារ ជុំគ្នាផងណា
📍ផុតកំណត់: ថ្ងៃទី១១ ខែសីហា ២០២៥!

អ្នកខ្លាំងដែលយើងកំពុងតែស្វែងរក អាចបម្រើការផ្នែកដូចខាងក្រោម៖
1. កម្មវិធី​ និងយុទ្ធនាការ (Event/Campaign Management)
2. ទំនាក់ទំនងអនឡាញ (Online Communication)
3. ផលិត (Production)
4. រដ្ឋបាល (Admin/Logistics)
5. សម្របសម្រួលដៃគូ (Partnership Coordination)
6. ច្នៃឆាក និងរបស់លម្អ (Stage/Goodie Design)
7. ផ្សេងៗទៀត។

🔗 ប្អូនៗនិងបងៗ អាចដាក់ពាក្យមកណា តាមរយៈ link​​ ខាងក្រោម៖ https://CSFF2025.short.gy/volunteer

📩 ឬទំនាក់ទំនងផ្ទាល់តាមរយៈទំព័រហ្វេកបុកយើងបានណា៎។ ជួបគ្នាឆាប់ៗនេះ!

#YouthInFilm #CSFF2025 #Volunteer #Opportunities
1
អូហូ! បញ្ជាក់ជាផ្លូវការហើយណា! 🎉
សូមអបអរសាទរដល់ អ្នកស្ម័គ្រចិត្តចំនួន ៤៣រូប ដែលត្រូវបានជ្រើសរើស ជាផ្លូវការសម្រាប់ «មហោស្រពភាពយន្តខ្លី ចតុមុខ» ជំនាន់ទី១៤ នៅឆ្នាំនេះ! 🎬

ពួកគេជាកម្លាំងច្នៃប្រដិត្ឋពោរពេញដោយក្តីស្រឡាញ់ សម្រាប់វិស័យភាពយន្ត ដែលនឹងចូលរួមជាមួយក្រុមការងារ ដើម្បីធ្វើឱ្យ CSFF ឆ្នាំនេះ លេចធ្លោ និងពោរពេញដោយទស្សនៈថ្មីៗ! 💥

បើសិនមិនបានជាប់ឆ្នាំនេះ កុំបារម្ភអី — យើងនឹងត្រឡប់មកជាមួយឱកាសសកម្មភាពថ្មីៗទៀតឆាប់ៗនេះ!
2