គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.43K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នៅរសៀលថ្ងៃអាទិត្យ ១៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ ក្នុងស្រុកចំនួន២ ក្នុងនោះមានស្រុកបន្ទាយមាស និងស្រកកំពង់ត្រាច ដែលមានសិស្សានុសិស្សត្រៀមប្រឡងសរុបចំនួន ១,២៣៧នាក់ ស្រី ៦៧៩នាក់ ដែលពិធីនេះធ្វើឡើងនៅវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត។

សូមបញ្ជាក់ថា ខេត្តកំពតមានមណ្ឌលប្រឡងចំនួន ១០មណ្ឌល ស្មើនឹង ២១៥បន្ទប់ ដែលមានសិស្សានុសិស្សត្រូវប្រឡងចំនួន ៤,៤៧៥នាក់ ស្រី ២,៥៦២នាក់៕
​នារសៀលថ្ងៃទី២៨​ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ​ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដោយក្នុងកិច្ចបហរជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅមន្ទីរគណបក្សខេត្តប្រជាជនកម្ពុជាកំពត​៕