នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃប្រារព្ធខួប ៧៤ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ មិថុនា ១៩៥១-ថ្ងៃទី២៨ មិថុនា ២០២៥ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេសតែងតែប្រារព្ធជារៀងរាលឆ្នាំ។ ជាមួយគ្នានេះដែរ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ គណៈកម្មាធិការគណបក្សក្រុងបូកគោ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទេព ធន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានថ្នាក់ជាតិ ក្រុមការងារគណបក្សថ្នាក់ខេត្ត ក្រុមការងារគណបក្សថ្នាក់ក្រុង ក្រមការងារគណបក្សមូលដ្ឋានសង្កាត់ទាំង៣ សរុបចំនួន ៦០០នាក់ ស្រី ១២៨ នាក់។
❤2
រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជេីញដឹកនាំកិច្ចប្រជុំពេញអង្គគណ:កម្មាធិការគណបក្សខេត្ត នៅសាលប្រជុំមន្ទីរគណបក្សខេត្ត៕
❤2