នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកដងទង់ បានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ ឃុនហ៊ួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកដងទង់។ ក្នុងពិធីនេះមានការអញ្ជើញចូលរួម ពីសំណាកផ ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ លោក លោកស្រី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុកដងទង់ លោក លោកស្រី បេក្ខជនពេញសិទ្ធិ និងបម្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ ២០២៤ លោក លោកស្រី ក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោត លោកប្រធានសាខាបក្សភូមិទាំង ៥៤ភូមិ សរុបចំនួន ១៤៨រូប ស្រី ១៩រូប។
❤2
ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៧,៣០នាទីព្រឹក លោកជំទាវ កង សៅរ៍ធន សមាជិកាព្រឹទ្ធសភាភូមិភាគ៥ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក របស់ស្រុកកំត្រាចនៅស្នាក់ការគណបក្សស្រុក ។ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ក្រុមការងារគណបក្សខេត្ត ឯកឧត្តម លោកជំទាវបេក្ខជនក្រុមប្រឹក្សាខេត្ត លោក លោកស្រីបេក្ខជនក្រុមប្រឹក្សាស្រុក លោកប្រធាន អនុប្រធានគណបក្សស្រុក និងលោក លោកស្រីជាអង្គបោះឆ្នោតអាណត្តិទី៤ សរុបចំនួន ១៦៨នាក់៕
នៅព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សស្រុកបានប្រារព្វពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុក ឡាយ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយមាស វត្តមានចូលរួមមាន៖ លោក លោកស្រីប្រធានក្រុមការងារគណបក្សចុះជួយឃុំទាំង ១៥ លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក លោក លោកស្រី បេក្ខជនពេញសិទ្ធិ និងបម្រុងក្រុមប្រឹក្សាស្រុកអាណត្តិទី៤ ឆ្នាំ២០២៤ លោក លោកស្រីជាអង្គបោះឆ្នោតឃុំ សរុប ១៤៤នាក់ស្រី ៣២នាក់។