គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ថ្ងៃទិ២០ ខែឧសភា ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពត បានប្រារព្ធពីធី "ទិវានៃការចងចាំ ២០ឧសភា" ក្រោមអធិបតីភាព ឯកឧត្តម ដួង សាវណ្ណ អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជា ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តជុំគ្រៀល ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក សមាជិកា គណៈកម្មការគណបក្សខេត្ សមាជិក សមាជិកា គណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត គណៈកម្មការ ខ.១៨ គណៈកម្មការ ខ.២៦.១ , ខ.២៦.១, ខ.២៧ , ខ.២៧.១ យុវជនទាំងបីប្រភេទ(សសយក សយសស យុវជនគណបក្ស) គណៈកម្មាធិការគណបក្សស្រុកទឹកឈូ និងប្រជាពលរដ្ឋ តាជី យាយជី និងព្រះសង្ឃ សរុបចំនួន ៥៣៩ អង្គ/នាក់។
នៅព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានខេត្តកំពត បានអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យកាត់ឫសខណ្ឌសីមាព្រះវិហារ វត្តគិរីគង្គា (ហៅវត្តកំពង់គ្រញូង) ស្ថិតនៅភូមិបាយទា ឃុំស្វាយទងខាងជើង ស្រុងកំពង់ត្រាច)។

ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត ព្រះសង្ឃ តាជី យាយជី ប្រជាពុទ្ធបរិស័ទ ប្រមាណជាង ៣,៦០០អង្គ/នាក់៕
4