គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
224 subscribers
2.53K photos
34 videos
2 files
184 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នៅរសៀលថ្ងៃអាទិត្យ ៤រោច ខែទុតិយាសឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនិងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការគណបក្សខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរ បក្សខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីដាក់ឆ្លង ៖
-សំណើសុំសម្រួលនិងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការយុវជនគណបក្សខេត្ត
-សំណើសុំតែងតាំងលោកស្រី ង៉ែត សូរ្យសែង អភិបាលស្រុកជុំគីរី ជាសមាជិកគណៈកម្មាធិការគណបក្សខេត្ត និងជា ប្រធានគណៈកម្មាធិការគណបក្សស្រុកជុំគីរីជំនួសលោកស្រី គឹម សុធារី ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច
-សេចក្តីព្រាងសេចក្តីសម្រេច សុំសម្រួល និងបំពេញបន្ថែមសមាសភាពគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតរបស់ គណៈកម្មាធិការគណបក្សខេត្តកំពត
-ផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៤/០៧២៦ សណ.គ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស្តីពី ការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦
-របាយការណ៍ស្តីពី សមាជិកបក្ស, ការបោះពុម្ពប័ណ្ណសមាជិកបក្ស, ទិន្នន័យបោះឆ្នោតសកល, រំលឹកចំណុចសំខាន់ៗ ក្នុងសេចក្តីសម្រេចផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានមន្ទីរគណបក្ស ក្រុមជំនួយការនិងលេខាកត់ត្រា សរុបចំនួន៩៥រូប៕
1
នៅព្រឹកថ្ងៃសៅរ៍ទី៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត បានអញ្ជើញចូលរួមក្នុង "វេទិកាពិភាក្សាជាមួយយុវជនគណបក្សខេត្តកំពត" ដែលបានប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ៕
3
នៅរសៀលថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពត ត្រូវបានប្រកាសជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទបូកគោ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ៕
5