សមាជិកសមាជិការបស់គណបក្សទាំងអស់អាចចូលទៅទាញយកទម្រង់បំពេញជីវប្រវត្តិរូបសង្ខេបរបស់គណបក្ស ពាក្យសុំចូលជាសមាជិកគណបក្ស និងសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់គណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌនៅក្នុងវេបសាយរបស់គណបក្សតាមរយៈតំណភ្ជាប់ https://www.cpp.org.kh/details/471573
❤3
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារមហាជន ដល់បងប្អូនដែលជាជនបង្គោលមកពីក្រុង-ស្រុក និងបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ៕
❤3
ព្រឹកថ្ងែទី១៧ ខែកក្តដា ឆ្នាំ២០២៦ នៅមន្ទីរគណះកម្មាធិកាគណបក្សខេត្ត មានកិច្ចប្រជុំ ជាមួយគណះកម្មាធិការគណបក្សក្រុង/ស្រុកទាំង៩ ក្រោមអធិបតីភាពឯកឧត្តម ដួង សាវណ្ណ សមាជិកគណះកម្មាធិការកណ្តាល អនុប្រធានគណះកម្មាធិការគណបក្សខេត្ត និងជាប្រធានគណះប្រចាំការនៃគណះអចិន្ត្រៃយ៍គណះកម្មាធិការគណបក្សខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម កើត ឆែ សមាជិកគណះកម្មាធិការកណ្តាក អនុប្រធានគណបក្សខេត្ត ឯកឧត្តម ប្រធាន គណះទាំង៥ នៃគណះកម្មាធិការគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធានគណះកម្មាធិការគណបក្សក្រុង ស្រុក លោក លោកស្រីក្រុមជំនួយការគណះប្រចាំការគណបក្សខេត្ត និងលោកលោកស្រី មន្រ្តី អាយធីក្រុង ស្រុក។
❤1
នៅរសៀលថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសម្រួលភារកិច្ច តែងតាំង និងផ្ទេតំណែងមន្រ្តីគណៈបក្សខេត្ត ក្រុង ស្រុក នៅសាលប្រជុំមន្ទីរគណបក្សខេត្ត។ ក្នុងពិធីនេះ ក៏មានពិធីប្រកាស និងផ្ទេរភារកិច្ចប្រធានគណៈកម្មាធិការគណបក្ស ក្រុង-ស្រុក ចំនួន៣ គឺ ក្រុងបូកគោ ក្រុងកំពត និងស្រុកជុំគិរី។
❤1