គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
224 subscribers
2.53K photos
34 videos
2 files
184 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នាព្រឹក ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦
លោក លាង រឿនសុធី អភិបាល នៃគណៈអភិបាលក្រុងបូកគោ និងជាប្រធានគណៈកម្មារធិការគណបក្សក្រុងបូកគោ បានដឹកនាំលោក លោកស្រីអនុប្រធានគណៈកម្មារធិកាគណបក្សក្រុង និងសង្កាត់ ដើម្បីចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ក្នុងនោះលោក ក៏បាននាំយកសម្ភារ: ថវិកា ជូនក្នុង ០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ និងថវិកា ២០,០០០៛។ បន្ទាប់ពីបានសួរសុខទុក្ខប្រជាពលរដ្ឋទាំង ០៦គ្រួសាររួចមក លោកអភិបាល បានចុះទៅពិនិត្យពីស្ថានភាពផ្ទះរបស់ប្រជាពលរដ្ឋ ចំនួន ០១គ្រួសារ ដែលមានសភាពចាស់ទ្រុតទ្រោម ហើយលោកក៏បានជួយឧបត្ថម្ភ សង្គ័សីមួយចំនួន ដើម្បីជួសជុលដំបូលផ្ទះជូនផងដែរ។
ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញជួបសំណេះសំណាល និងពង្រឹងការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សស្រុក ឃុំ និងប្រធានសាខាបក្សភូមិទូទាំងស្រុកបន្ទាយមាស នៅសាលប្រជុំស្នាក់ការគណបក្សស្រុក។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំគន្លឹះៗ ដោយជម្រុញឱ្យមន្ត្រីទាំងអស់បន្តពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំពីថ្នាក់លើដល់ក្រោម។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ទាន់ចិត្ត មានតម្លាភាព និងត្រូវបន្តចុះជាប់មូលដ្ឋានជាប្រចាំដល់ខ្នងផ្ទះ ដើម្បីក្តាប់ជាប់សុខទុក្ខ ព្រមទាំងជួយដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា សមស្របទៅនឹងគោលការណ៍ «មន្ត្រីគឺជាអ្នកបម្រើរាស្រ្ត
ដោយស្មោះត្រង់»។
ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្មារតីសាមគ្គីភាពខ្ពស់បំផុត៕
1
សមាជិកសមាជិការបស់គណបក្សទាំងអស់អាចចូលទៅទាញយកទម្រង់បំពេញជីវប្រវត្តិរូបសង្ខេបរបស់គណបក្ស ពាក្យសុំចូលជាសមាជិកគណបក្ស និងសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់គណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌនៅក្នុងវេបសាយរបស់គណបក្សតាមរយៈតំណភ្ជាប់ https://www.cpp.org.kh/details/471573
3
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងារមហាជន ដល់បងប្អូនដែលជាជនបង្គោលមកពីក្រុង-ស្រុក និងបណ្តាមន្ទីរ-អង្គភាពជុំវិញខេត្ត ៕
3